Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​វិធានការ​សំខាន់ៗ​១០​ចំណុច សម្រាប់​ការធ្វើ​ច​ត្តា​ឡី​ស័ក​

spot_img

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល បានចេញ​សេចក្តីប្រកាស​ដែល​បណ្តាញ​ព័ត៌មាន ដាក់ចេញ​នូវ​វិធានការ​១០​ចំណុច សម្រាប់​ការធ្វើ​ច​ត្តា​ឡី​ស័ក ដោយ​នៅផ្ទះ​ដាច់ដោយឡែក​គ្រប់ពេល​ជា​រៀងរាល់ថ្ងៃ ក្នុងអំឡុងពេល​១៤​ថ្ងៃ​។

​ក្រសួងសុខាភិបាល បានដាក់​វិធានការ​សំខាន់ៗ​នេះ មាន​ដូចខាងក្រោម​៖

១) នៅ​ក្នុងផ្ទះ​ដាច់ដោយឡែក​គ្រប់ពេល​ជា​រៀងរាល់ថ្ងៃ ក្នុងអំឡុងពេល​១៤​ថ្ងៃ (​ហាម​ដាច់ខាត​ដើរចេញ​ក្រៅ​ផ្ទះ ឬ​ទីកន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក​)​។​

២) តាមដាន​រោគសញ្ញា​នៃ​ជំងឺ​៖ ដោយ​វាស់​កម្តៅ​ជា​រៀងរាល់ថ្ងៃ នៅពេល​ព្រឹក និង​ពេល​ល្ងាច​។ បើក​ម្តៅ​លើ​ពី​៣៧,៥​អង្សារ ឬ​មាន​រោគសញ្ញា​ណាមួយ ដូចជា​ក្អក ឈឺបំពង់ក ពិបាក​ដកដង្ហើម ត្រូវ​ទាក់ទង​ទៅកាន់​ទូរស័ព្ទ​ទាន់​ហេតុការណ៍ ១១៥​។​

៣) នៅ​ដាច់ដោយឡែក​ពី​សមាជិកគ្រួសារ ៖ រស់នៅក្នុង​បន្ទប់​មួយ​ដាច់ដោយឡែក ដែលមាន​ខ្យល់​ចេញចូល​គ្រប់គ្រាន់ និង​ប្រើប្រាស់​បន្ទប់ទឹក​/​បង្គន់​ផ្សេង​ពី​គ្រួសារ​។ បរិភោគ​អាហារ​ដាច់ដោយឡែក​ពី​សមាជិកគ្រួសារ​។ ពាក់​មាស់​ជាប់​ជានិច្ច និង​ត្រូវ​នៅ​ឃ្លាត​ពីគ្នា​យ៉ាងតិច​១,៥​ម៉ែត្រ​។​

៤) ប្រើប្រាស់​សម្ភារ​ដោយឡែក​ពី​សមាជិកគ្រួសារ​៖ ហាម​ប្រើ​សម្ភារ​រួមគ្នា​ជាមួយ​សមាជិកគ្រួសារ​។ លាង​សម្អាត​សម្ភារ​ទាំងនោះ​ជាមួយ​ទឹកស្អាត និង​សាប៊ូ ឱ្យបាន​ស្អាត​ល្អ​បន្ទាប់ពី​ប្រើ​រួច​។ បោកគក់​សម្លៀកបំពាក់​ឱ្យបាន​ស្អាត និង​ហាលថ្ងៃ​ឱ្យបាន​ល្អ​។​

៥) លាងដៃ​ជាមួយ​សាប៊ូ និង​ទឹកស្អាត​ឱ្យបាន​ញឹកញាប់​៖ លាង​សម្អាត​ដៃ ដោយ​ប្រើ​សាប៊ូ និង​ទឹកស្អាត ឬ​ប្រើ​អាល់កុល ឬ​ជែ​ល​លាងដៃ​ឱ្យបាន​ញឹកញាប់ មុន និង​ក្រោយពេល​ច​ម្អិ​ត​អាហារ មុន​និង​ក្រោយ​បរិភោគ​អាហារ និង​ក្រោយពេល​ប្រើ​បង្គន់​។​

៦) ខ្ទប់មាត់ ច្រមុះ នៅពេល​ក្អក ឬ​កណ្តាស់​៖ ខ្ទប់មាត់ ច្រមុះ​ខ្លួនឯង ដោយ​ម៉ាស់ ក្រ​ម៉ា កន្សែង ក្រដាសអនាម័យ ឬ​ខ្ទប់​នឹង​កែងដៃ នៅពេល​ក្អក ឬ​កណ្តាស រួច​ត្រូវ​ចោល​ក្រដាស​នោះ​ទៅក្នុង​ធុងសំរាម ហើយ​លាង​សម្អាត​ដៃ​ភ្លាមៗ​។​

៧) បរិភោគ​ម្ហូបអាហារ​ដែល​ច​ម្អិ​ត​បានល្អ​៖ ម្ហូបអាហារ​ត្រូវ​ច​ម្អិ​ត​ឱ្យបាន​ល្អ​។ បរិភោគ​អាហារ​មាន​ជាតិ​ត្រី សាច់ បន្លែ ផ្លែឈើ បន្ថយ​ជាតិ​ខ្លាញ់ ជាតិ​ប្រៃ និង​ជាតិ​ផ្អែម ដើម្បី​ជួយ​ពង្រឹង​ប្រព័ន្ធ​ការពារ​សារពាង្គកាយ​។​

៨) អនាម័យ​ល្អ​ក្នុង​កន្លែង​រស់នៅ និង​រក្សា​អារម្មណ៍​នឹងន ៖ ធ្វើ​កិច្ចការ​ផ្សេងៗ​ជាធម្មតា ហាត់ប្រាណ​ក្នុងផ្ទះ​។ សម្អាត​បន្ទប់​រស់នៅ​ផ្ទះ​ខ្លួន បន្ទប់ទឹក ព្រមទាំង​សម្ភារ​ប្រើប្រាស់​ផ្សេងៗ​ជា​រៀងរាល់ថ្ងៃ​។​

៩) បញ្ចប់​ការអនុវត្ត​ច​ត្តា​ឡី​ស័ក​៖ អនុញ្ញាតឱ្យ​បញ្ចប់​ការធ្វើ​ច​ត្តា​ឡី​ស័ក ប្រសិន​អ្នក​បាន​អនុវត្ត​ត្រឹមត្រូវ តាម​វិធានការ​ច​ត្តា​ឡី​ស័ក​ដោយ​នៅផ្ទះ​រាល់ពេល​គ្រប់​កាលកំណត់​១៤​ថ្ងៃ ហើយ​គ្មាន​ចេញ​រោគសញ្ញា​ជំងឺ និង​ត្រូវបាន​បញ្ជាក់​ដោយ​លទ្ធផល​តេស្ត​កូ​វីដ​១៩ អវិជ្ជមាន ដោយ​មន្ទីរពិសោធន៍ នៅ​ថ្ងៃទី​១៣ នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក​។​

១០) ទំនាក់ទំនង​ក្នុងករណី​ចាំបាច់ និង​បន្ទាន់​៖ បើ​អ្នកត្រូវការ​ពិគ្រោះ​យោបល់ ឬ​ជំនួយ​វេជ្ជសាស្ត្រ សូម​ទាក់ទង​មក​ទូរស័ព្ទ​ទាន់​ហេតុការណ៍ ១១៥ របស់​ក្រសួងសុខាភិបាល ដោយ​មិន​គិតថ្លៃ​សេវា​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×