Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្មីចែស​! ស្គាល់គ្នា​តាម​ហ្វេ​ស​ប៊ុ​ក ត្រូវរ៉ូវ​គ្នា​ឲ្យ​ខាង​ប្រុស​ចូល​ស្តី ខំ​ដាក់​សាច់ញាតិ​១​ឡានក្រុង ស្រាប់​ទៅដល់​ភូមិ​ទាក់ទង​លែង​ចូល និង​ហួសចិត្ត​បំផុត​ពេល​អ្នកភូមិ​ប្រាប់ថា​…

spot_img

​ភ្នំពេញ​៖ ថ្មីៗ​នេះ មានរឿង​ដ៏​ភ្ញាក់ផ្អើល​មួយ ធ្វើ​ឲ្យ​គ្រប់គ្នា​នៅលើ​បណ្តាញ​សង្គម មានការ​ហួសចិត្ត និង​អាណិត​ជាខ្លាំង ខណៈ​បុរស​ម្នាក់​ខំ​នាំ​គ្រួសារ​សាច់ញាតិ ពេញ​មួយ​ឡានក្រុង ខំ​ស្កាត់​ពី​នាយ​មកដល់​អាយ ដើម្បី​មក​ចូល​ស្តីដណ្តឹង​នារី​ម្នាក់ ដែល​បាន​ទាក់ទង​ស្រឡាញ់គ្នា​តាម​ហ្វេ​ស​ប៊ុ​ក ប៉ុន្តែ ពេល​ជិះឡាន​មកដល់​ភូមិ​ខាង​ស្រី ស្រាប់តែ​ទាក់ទង​លែង​ចូល ហើយ​អ្វីដែល​ហួសចិត្ត​បំផុត​នោះ គឺ​នៅពេល​អ្នកភូមិ​សុំ​មើលរូប​ប្រូ​ហ្វា​ល់​ហ្វេ​ស​ប៊ុ​ក ទើប​ដឹងថា​ស្រី​ជើងល្អ​នោះ​មិនមែនជា​អ្នករស់នៅ​ភូមិ​ពួកគាត់​ទេ តែ​ជា​អ្នករស់នៅ​ភូមិ​ជាប់​គ្នា ហើយក៏​ត្រូវបាន​ដឹងថា​មាន​អាយុ​ជាង​៣០​ឆ្នាំ និង​មាន​ប្តី​រួចហើយ​ផងដែរ​។​

​នេះ​បើ​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ឧបាសិកា រ៉េត រស្មី ដែលជា​អ្នកភូមិ​រស់នៅ​ក្នុងភូមិ​កើតហេតុ បាន​បង្ហោះ​រៀបរាប់​ឲ្យ​ដឹងថា​៖ «​ករណី​បោក​ស្នេហ៍​ខាង​ប្រុស​ឱ្យមក​ដណ្ដឹង​តាម​ហ្វេ​ស​ប៊ុ​ក ព្រឹក​មិញ​9/11/20/20 ខ្ញុំ​អាណិត​ចាស់ទំ​ខាង​កូនកំលោះ និង​កូនកំលោះ​ណាស់ ខំ​ភ្ញាក់​តាំងពីព្រឹក​មកពី​ភ្នំ​ព្រះ​ខេត្តកំពង់ស្ពឺ មកដល់​ខេត្តកណ្ដាល​ចំ​មុខផ្ទះ​ខ្ញុំ​និង​វត្ត​ត្មាត​ពង គាត់​គិតថា​ជិត​ដល់​ហើយខ​ល​ទៅខាង​កូនក្រមុំ​ជិត​100​ដង ដូរ​លេខខ​ល​ផង​ក៏​មិន​លើក ហើយ​ខាង​ស្រី​បិទ​ទូរស័ព្ទ​បាត់​ឈឹង​ទៅ ចំណែក​ខាង​ប្រុស​គាត់​ខ្លាច​ច្រឡំ​ផ្លូវ ពូ​គាត់​ដើរ​សួ​គេ​រក​កូនក្រមុំ​ផ្អើល​ឡើង​មួយ​ភូមិ ខ្ញុំ​ក៏​ជួយ​រក​តាម​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ពួកគាត់​បាន​ទាក់ទង​គ្នា កូនកំលោះ​ក៏បាន​ឱ្យ​ពួក​ខ្ញុំ​មើល​រូបថត​ស្រី​នោះ​តែ​មិនមែន​អ្នក​ស្រុកភូមិ​ខ្ញុំ​ទេ តែ​កូនកំលោះ​និង​ចាស់ទំ​ខាង​គាត់​ថា​នៅ​ត្រពាំង​កក់​ជាប់​ភូមិ​ខ្ញុំ​។​

​គណនី​ខាងលើ​បាន​បន្ត​ទាំង​ហួសចិត្ត​ថា «​ដល់​ម៉ោង​11​និង​30​នាទី ទើប​ខ្ញុំ​និយាយ​ជាមួយ​កូនកំលោះ និង​ចាស់ទំ​ខាង​គាត់​ថា គេ​បោក​ប្អូនឯង​តាម​ហ្វេ​ស​ប៊ុ​ក​ទេ​ដឹង​អូន ហើយក៏​ខ្ញុំ​និយាយ​ថាបើ​គេ​ពិតជា​ឱ្យ​ប្អូន​ទៅ​ដណ្ដឹង​គេ​មែន គេ​ប្រាកដជា​ខ្វាយខ្វល់​ខ​ល​រក​ប្អូន​ថា​មកដល់​ណាៗ​ហើយ​អូន ខ្ញុំ​ប្រាប់​ពួកគាត់​សង្ស័យ​តែ​គេ​បោក​ទេ​ដឹង ខាង​ប្រុស​ពួកគាត់​ស្ដាប់​គំនិត​ពួក​ខ្ញុំ​ហើយ ក៏​សម្រេចចិត្ត​ត្រឡប់ទៅផ្ទះ​វិញ​ទៅ ទីបំផុត​ខាង​ខ្ញុំ​បាន​រកឃើញថា ខាង​កូនក្រមុំ​នោះ​បោក​គេ​មែន ហើយ​មាន​ប្ដី​ទៀតផង ហួសចិត្ត​ម៉​ង បើ​យើង​មិនបាន​ជួយ​គេ​សូមកុំ​ធ្វើបាប​គេ​អី​»​។​

​យ៉ាងណាមិញ បើតាម​ការ​សួរ​បញ្ជាក់​បន្ថែមថា បងស្រី​គណនី​ខាងលើ​បាន​ប្រាប់ថា គាត់​ស្គាល់​នារី​នោះ គឺ​រស់នៅ​ជាប់​ភូមិ​របស់គាត់ មាន​អាយុ​ជាង ៣០ ឆ្នាំ និង​មាន​ប្តី​រួចហើយ​។ ប៉ុន្តែ តាំង​រូប​ក្នុង​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ជា​រូប​បោក ដោយ​ដាក់​រូប​ក្មេង​ជំទង់​ស្អាត​អាយុ​ខ្ទង់​១៩​ឆ្នាំ និង​ដាក់ឈ្មោះថា ស្រី ដា​៕ ដោយ​៖ លឹម ហុង​

spot_img
×