Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការពង្រឹង​វិធានការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​នៅតាម​គ្រឹះស្ថានសិក្សា​ក្នុង​ខេត្ត ដែលមាន​ការពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍ ៣ វិច្ឆិកា​

spot_img

​ភ្នំពេញ​៖ ក្រសួង​អប់រំ​យុវជន​និង​កីឡា នៅ​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២០ បាន​សេចក្តីជូនដំណឹង ស្តីពី​ការពង្រឹង​វិធានការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​នៅតាម​គ្រឹះស្ថានសិក្សា​ក្នុង​ខេត្ត ដែលមាន​ការពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍ ០៣ វិច្ឆិកា​។

​ដើម្បី​ចៀសវាង​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ចូលក្នុង​សាលារៀន និង​រីក​រាលដាល​ក្នុង​សហគមន៍ ក្រោយ​ព្រឹត្តិការណ៍ ០៣ វិច្ឆិកា ក្រសួង​អប់រំ យុវជន និង​កីឡា​សូម​ស្នើ​ដល់​ខេត្ត​ដែលមាន​ការពាក់ព័ន្ធ អនុវត្តតាម​អ្វីដែល​មានចែង​ក្នុង​លិខិត​ដូចជា គណៈ​គ្រប់គ្រង​គ្រឹះស្ថានសិក្សា​ត្រូវ​រាយការណ៍​ជាបន្ទាន់​ទៅកាន់​អាជ្ញាធរខេត្ត​អំពី វត្តមាន​នៃ​ការជួប​ប្រាស្រ័យ​ទាក់ទង ដោយផ្ទាល់ ឬ​ដោយ​ប្រយោល​របស់​បុគ្គលិក​អប់រំ ឬ​សិស្សានុសិស្ស ជាមួយ​បុគ្គល​ដែល​បាន​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍ ៣ វិច្ឆិកា ។ គណៈ​គ្រប់គ្រង​គ្រឹះស្ថានសិក្សា​ត្រូវ​បូកសរុប​របាយការណ៍​ស្តីពី​ចំនួន​បុគ្គលិក​អប់រំ ឬ​សិស្សានុសិស្ស ដែល​សង្ស័យថា​បាន​ចូលរួម​ប្រជុំ ឬ​ប្រាស្រ័យ​ទាក់ទង​។ គណៈ​គ្រប់គ្រង​គ្រឹះស្ថានសិក្សា​ត្រូវ​ស្នើសុំ​យោបល់​ពី​អាជ្ញាធរខេត្ត និង​វាយតម្លៃ​លើ​លទ្ធភាព​ផ្អាក​ការ សិក្សា​១៤​ថ្ងៃ និង​ត្រូវ​រាយការណ៍​មក​ក្រសួង បុគ្គលិក​អប់រំ​ដែលមាន​ការប៉ះពាល់​ដោយផ្ទាល់​ឬ​ដោយ​ប្រយោល ត្រូវ​រាយការណ៍​ជាបន្ទាន់​ទៅ
​អាជ្ញាធរ​អប់រំ​តាម​លំដាប់ថ្នាក់ និង​អនុវត្ត​វិធាន​ច​ត្តា​ឡី​ស័ក​ឱ្យបាន​ត្រឹមត្រូវ​បំផុត ។

​លោក​ហង់​ជូន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា បាន​ថ្លែងថា សេចក្តី​ដូច​បាន​ជម្រាបជូន​ខាងលើ សូម មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត​ពាក់ព័ន្ធ ត្រូវ​ផ្សព្វផ្សាយ​ឱ្យបាន ទូលំទូលាយ​ដល់​គ្រប់​ការិយាល័យ​អប់រំ យុវជន និង​កីឡា​នៃ​រដ្ឋបាល​ក្រុង ស្រុក គណៈ​គ្រប់គ្រង​គ្រឹះស្ថានសិក្សា គ្រប់​កម្រិត បុគ្គលិក​អប់រំ មាតាបិតា អ្នកអាណាព្យាបាល​គ្រប់រូប និង​សូម​ចូលរួម​សហការ​អនុវត្ត​ប្រកបដោយ​ស្មារតី​ទទួល ខុសត្រូវ​ខ្ពស់ ៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×