Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ច​ប៉ុស្តិ៍​ទួល​ស្វាយព្រៃ​ទី​២ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ក្រោយពី​ធ្វើ​សកម្មភាព​ឆក់​ខ្សែករ​បានសម្រេច តែ​រត់​មិន​រួច​

spot_img

​ភ្នំពេញ​៖​ជនសង្ស័យ​ម្នាក់ ក្រោយពី​ធ្វើ​សកម្មភាព​ឆក់​ខ្សែក ពី​ស្ត្រី​ម្នាក់​បានសម្រេច ក្រោយមក​ក៏បាន​ជិះ​ម៉ូតូ​រត់គេចខ្លួន តែ​ជនសង្ស័យ​រូប​ខាងលើ ភ័យ​ក៏​បើក​ម៉ូតូ​ជល់​ទៅបុក​និង​ម៉ូតូ​អ្នកធ្វើដំណើរ​តាមផ្លូវ​បណ្ដាល​ឲ្យ​ដួល ក៏ត្រូវ​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​បានតែ​ម្តង​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៧​ព្រឹក​នា ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ​ដែល​ស្ថិតនៅ​ចំណុច​សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។
ជនសង្ស័យ​ឈ្មោះ ចាន់ មនោ​រង្សី ហៅ​រង្សី ភេទ​ប្រុស អាយុ ២៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ដឹក​អន​ឡាញ (​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​) ស្នាក់នៅ​សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។ ចំណែកឯ​ជនរងគ្រោះ​ឈ្មោះ លាង​អ៊ី ភេទ​ស្រី អាយុ ២៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់​បន្លែ ស្នាក់នៅ​ផ្ទះជួល​សង្កាត់​ស្ទឹងមានជ័យ​ទី​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ វត្ថុតាង​ចាប់យក​រួមមាន​៖ ម៉ូតូ មួយគ្រឿង ម៉ាក​ស្កុប​ពី ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ភ្នំពេញ 1IL-1681 (​ជា​មធ្យោបាយ​ធ្វើ​សកម្មភាពរ​បស់ជនស​ង្ស័​យ​), ទូរស័ព្ទ មួយគ្រឿង ម៉ាក oppo ពណ៌​ស្វាយ​, ខ្សែក​លោហធាតុ​ពណ៌​លឿងទុំ បន្តោង​គ្រប់​មូល ចំនួន មួយ​ខ្សែ ជា​របស់​ជនរងគ្រោះ​ដែល​ដកហូត​ពី​ជនសង្ស័យ ហើយ​បានប្រគល់​ឲ្យ​ជនរងគ្រោះ​វិញ​។
​នៅមុន​កើតហេតុ​នា​ព្រឹក​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២០​ជនរងគ្រោះ គាត់​បាន​ជិះ​ម៉ូតូ មួយគ្រឿង ម៉ាក PCX ពណ៌​ស ពាក់​ផ្លាកលេខ ភ្នំពេញ 1HJ-9779 ចេញពី​កន្លែង​លក់​បន្លែ ក្នុង​គោលបំណង​យក​រឺ​ម៉ក​ទៅ​ផ្ញើរ​នៅ​សាលារៀន ពេល​ជនរងគ្រោះ​ជិះ​ម៉ូតូ​មកដល់​ចំណុច​ផ្លូវ​លេខ​២៧៤ កែង​២០៥​សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ស្រាប់​តែមាន​ជនសង្ស័យ​ម្នាក់ ជិះ​ម៉ូតូ មួយគ្រឿង ម៉ាក់​ស្ដុ​ប​ពី ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ភ្នំពេញ 1IL-1681 ជិះ​មកពី​ក្រោយ​ជនរងគ្រោះ រួច​ធ្វើ​សម្មភាព​លូកដៃ​ឆ្វេង​ឆក់យក​ខ្សែក​របស់​ជនរងគ្រោះ​បានសម្រេច​រួច​ជិះ​ម៉ូតូ​គេចខ្លួន ភ្លាមៗ​នោះ ជនរងគ្រោះ ក៏បាន​ស្រែក​ចោរៗ ខណៈនោះ ជនសង្ស័យ​ភ័យ​ក៏​បើក​ម៉ូតូ​ជល់​ទៅបុក​ជាមួយនិង​ម៉ូតូ​អ្នកធ្វើដំណើរ​តាមផ្លូវ​បណ្ដាល​ឲ្យ​ដួល​បន្ទាប់មក​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​ដែល​ល្បាត បាន​ទៅដល់​កន្លែងកើតហេតុ នឹង​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ រួម​និង​វត្ថុតាង​យកមក​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ទួល​ស្វាយព្រៃ​ទី​២ ដើម្បី​សាកសួរ​តែម្ដង​។
​ជនសង្ស័យ​ខាងលើ រួម​និង​វត្ថុតាង ត្រូវ​កម្លាំង​សមត្ថកិច្ច បញ្ជូន​ខ្លួន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​បឹង​កេងកង ដើម្បី​ធ្វើការ​សាកសួរ​បន្ដ និង​ចាត់ការ​តាម​នីតិវិធី​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×