Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​កូរ៉េ​ដឹក​ការ៉ូ បើក​គេច​ពី​រថយន្ត​មួយគ្រឿង​ទៀត បាន​រេ​ចង្កូត​ទ្បើង​លើ​សួនច្បារ ហើយ​ទៅបុក​ផ្លាក​ប៉ាណូ​ចរាចរណ៍​រាប​ដល់​ដី នៅមុខ​ស្រា​បៀរ​កម្ពុជា​

spot_img

​ភ្នំពេញ​៖​បុរស​ម្នាក់​បាន​បើករថយន្ត​កូរ៉េ​ដឹក​ការ៉ូ គេច​ពី​រថយន្ត​មួយគ្រឿង​ទៀត បាន​រេ​ចង្កូត​លើ​សួនច្បារ​បុក​ផ្លាក​ប៉ាណូ​ចរាចរណ៍​រាប​ដល់​ដី​។ ​ហេតុការណ៍​នេះ បានកើត​ទ្បើង​នៅវេលា​ម៉ោង​១០​និង​៤០​នាទី ថ្ងែ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅតាម​បណ្តោយ​ផ្លូវ​២១៧ ទល់មុខ​នឹង​ស្រា​បៀរ​កម្ពុជា ស្ថិតនៅក្នុង​សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​កូរ៉េ​ដឹក​ការ៉ូ​មួយគ្រឿង ដែល​ពាក់​ផ្លាកលេខ​ភ្នំពេញ​2E5402 ពណ៌​ខៀវ បើកបរ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មកដល់​និង​មុខ​ស្រា​បៀរ​កម្ពុជា ក៏បាន​គេច​ពី​រថយន្ត​មួយគ្រឿង​ទៀត ក៏​រេ​ចង្កូត​ទៅបុក​ផ្លាក​ប៉ាណូ​ចរាចរណ៍​ប​ណ្តោ​ល​ឲ្យ​បាក់​រាប​ដល់​ដី ប​ណ្តោ​ល​ឲ្យ​រថយន្ត​រង​ការខូចខាត​យ៉ាងដំណំ​។​

​ក្រោយពេល​កើតហេតុ​បានឃើញ​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​សង្កាត់​ជើងឯក បាន​ចុះមក​កន្លែងកើតហេតុ ក៏​វាស់វែង​ហើយក៏​ប្រគល់​រថយន្ត​បង្ក​ទៅ​រក្សាទុក នៅ​សាលា​ខណ្ឌដង្កោ ដើម្បី​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕​ដោយ​៖​មី​ដា ផាន់​ណា​

spot_img
×