Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ចម្លែក​មែន​! បានការ​ប្រពន្ធ មិនដឹង​រំភើប ឬ យ៉ាងណា កូនកំលោះ​យំ​សស្រេកសស្រាក​វេលា​ក្រាប​ផ្ទឹម គ្រប់គ្នា​សង្ស័យ​តែ​… (​វីដេអូ​)

spot_img

ជាការ​ពិតណាស់ មនុស្ស​ខ្លះ​ពេល​រៀបការ ជាពិសេស​ក្នុងអំឡុង​នៃ​វេលា​ក្រាប​សំពះ​ផ្ទឹម ត្រូវបាន​ប្រទះឃើញ​ស្រាប់តែ​ស្រក់​ទឹកភ្នែក​ឥតឈប់ឈរ ដែល​ធ្វើ​ឲ្យ​អ្នកចូលរួម​សឹងតែ​យំ​តាម​។ ប៉ុន្តែ នៅពេល​ដឹង​ការពិត គឺ​កា​រយំ​នោះបាន​កើតឡើង​ដោយសារ​ស្រណោះ​ខ្លួនឯង ជា​កូនកំព្រា​គ្មាន​ឪពុក ឬ​ម្តាយ ឬ​គ្មាន​វត្តមាន​អ្នក​ទាំងពីរ មក​ចូលរួម​ក្នុង​ថ្ងៃ​ដ៏​វិសេសវិសាល​មួយ​នេះ​របស់​កូន​។ ប៉ុន្តែ រឿងនេះ​គេ​ធ្លាប់​កត់សម្គាល់​ឃើញតែ​ទៅលើ​កូនក្រមុំ​ប៉ុណ្ណោះ​។​

​ដោយឡែក វីដេអូ​មួយ​បង្ហាញ​ពី​កូនកំលោះ​កូនក្រមុំ​ថ្មីថ្មោង​១​គូ ដែល​បាន​រៀបការ​កាលពី​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២០ កន្លងទៅនេះ បានធ្វើ​ឲ្យ​មហាជន​មានការ​ចាប់អារម្មណ៍​ជាខ្លាំង ខណៈ​ឃើញ​កូនកំលោះ​ស្រាប់តែ​យំ​សស្រេកសស្រាក់​ដូច​កូនក្មេង ក្នុង​វេលា​ក្រាប​សំពះ​ផ្ទឹម​ចងដៃ ដែល​ធ្វើ​ឲ្យ​កូនក្រមុំ​កើតការ​ងឿងឆ្ងល់​ទឹកមុខ​ស្រពាប់​ស្រ​ពាន់​ហាក់​មិន​សប្បាយចិត្ត​ជាខ្លាំង​។ តែ​យ៉ាងណា គេ​ពុំ​បានដឹង​ពី​មូលហេតុ ឬ អ្វីដែល​ស្ថិតនៅ​ពីក្រោយ​នៃ​ការ​សម្រក់​ទឹកភ្នែក​របស់​កូនកំលោះ​រូបនោះ​ទេ​។​

​ក្រោយពី​បានឃើញ​បែបនេះ អ្នកប្រើប្រាស់​បណ្តាញ​សង្គម បាន​លេងសើច​ចំអន់​ឲ្យ​កូនកំលោះ​យ៉ាង​ដូច្នេះ​ថា​៖ «​បាន​ចោល​រោងការ​នៅ​យំ​ទៀត​អា​ប៉ិ​នេះ សង្ស័យ​យំ​ស្តាយ​ព្រហ្ម​ចា​រ៉ា​ម៉​ង​, អាណិត​ណាស់ សង្ស័យ​ពេលយប់​ភ័យ​ណាស់​មើលទៅ​, មិន​ចង់​ផង​បង្ខំ​គ្នា​យ៉ាប់​តែម្ដង​ហើយ ចប់​ប៉ា​ដោយ​យប់​នេះ​ហិ​ហិ​, ម៉ែ​ឱ្យ​យកប្រពន្ធ តែ​ចិត្ត​ចង់បាន​ប្តី​, សង្ស័យ​ការ​ប្រពន្ធ​នឹក​សង្សារ​ទេ​មើលទៅ​,…»​។​

​ជាមួយ​រឿង​ដ៏​ចម្លែក​នេះ​ផងដែរ គេ​ក៏បាន​ឃើញ​គណនី​ហ្វេ​ស​ប៊ុ​ក​នារី​ម្នាក់​ឈ្មោះ «​អា​នី អា​នី​» បាន​ចែករំលែក​រឿង​បងប្រុស​ខ្លួន​យំ​ដូចនេះ​ដែរ​ថា​៖ «​នឹកឃើញ​ដល់​បងប្រុស​របស់​ប្អូន​សែន​ចងដៃ យំ​នោះ​យំ ខាង​កូនក្រមុំ​អត់​យំ​ផង​។ ម៉ែ​ឲ្យ​ពួក​ខ្ញុំ​ចូលទៅ​លួង​កុំ​ឲ្យ​យំ អ្នក​ទៅ​លួង​ក៏​យំ​ទាំងអស់គ្នា​ថែមទៀត​»៕ ដោយ​៖ លឹម ហុង​



spot_img
×