Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រួសារ Galaxy Navatra នាំគ្នា​ទៅ​ដើរលេង​ស្រុកស្រែ រក​ខ្យង បង់សំណាញ់ អូស​ត្រី​មក​អាំង មើលទៅ​ទំនង​ខ​ប់​ណាស់ ពិសេស​ចំពេល​ខ្យល់​ធ្លាក់​ត្រជាក់​ទៀត (​វីដេអូ​)

spot_img

​ភ្នំពេញ​៖ ដូចដែល​លោកអ្នក​បានដឹង​ហើយ ផលិតកម្ម Galaxy Navatra របស់លោក​ឧកញ៉ា​វ័យក្មេង ឡេង ណា​វ៉ា​ត្រា បើទោះជា​ទើប​ត្រូវបាន​បង្កើតឡើង​ក្តី តែ​សន្ទុះ​នៃ​ការគាំទ្រ និង​ភាព​ល្បី​ហាក់​លេចធ្លោ​ខ្លាំង​គួរ​ឲ្យ​កត់សម្គាល់​។ ព្រោះថា ក្នុង​ផលិត​កម្មនេះ គឺ​ផ្តុំ​ទៅដោយ​តារាចម្រៀង​ល្បីៗ​ចូល​ជា​បន្តបន្ទាប់ ជាពិសេស​ពី​កំពូល​តារាចម្រៀង ព្រាប សុវត្ថិ​, តារាចម្រៀង ខេ​ម និង​តារាចម្រៀង​ស្រី​រូប​ស្អាត​រាង​តូច​ច្រឡឹង ដែល​ក៏​ជា​អ្នកនិពន្ធ​ដ៏​មាន​ទឹកដៃ កញ្ញា តន់ ចន្ទ​សី​ម៉ា ជាដើម​។​

​តែ​ទោះយ៉ាងណា ផលិតកម្ម Galaxy Navatra នៅតែ​បន្ត​បង្កើន​សមត្ថភាព និង​គុណភាព​របស់ខ្លួន ឲ្យ​កាន់តែ​រីកចម្រើន​ខ្លាំង​បន្ថែមទៀត​ដើម្បី​បម្រើ​អារម្មណ៍​ប្រិយមិត្ត​ទស្សនិកជន​មិន​ឲ្យ​ខកបំណង​ឡើយ ស្ថិតក្រោម​ការដឹកនាំ​ដ៏​យកចិត្តទុកដាក់ និង​ផ្តល់​តម្លៃ​ខ្ពស់ ពី​សំណាក់​លោក​ឧកញ៉ា​ចិត្តធម៌ ឡេង ណា​វ៉ា​ត្រា ជា​អតីត​ពលករ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ ដែល​បាន​ឆ្លងកាត់​រសជាតិ​ជីវិត​ដ៏​សែន​ជូរចត់​ច្រើន​រាប់មិនអស់ ទម្រាំ​មាន​ថ្ងៃនេះ​។​

​ដោយឡែក ថ្មីៗ​នេះ អ្នកគាំទ្រ​ពិតជា​មានការ​ភ្ញាក់ផ្អើល និង​គួរ​ឲ្យ​ស្ងើចសរសើរ​ជាខ្លាំង ខណៈ​ឃើញ​លោក​ឧកញ៉ា ឡេង ណា​វ៉ា​ត្រា បាន​នាំ​គ្រួសារ Galaxy Navatra ទៅ​ដើរលេង​លំហែកាយ​លក្ខណៈ​ទេសភាព​ស្រុកស្រែ ទៅដល់​ទឹកដី​ខេត្តព្រៃវែង ដោយបាន​រក​ខ្យង អូស​ត្រី បង់សំណាញ់ រួច​យក​ត្រី​ស្រែ​ធម្មជាតិ​មក​អាំង មើលទៅ​ពិត​ទំនង​គួរ​ឲ្យ​ឆ្ងាញ់​ដល់​ហើយ​។ ក្នុងនោះ លោក យឹម តា​ស្រង់ ក៏បាន​បញ្ជាក់​សារ​ខ្លី​មួយ​ឃ្លា​ថា​៖ «​ថ្ងៃនេះ​មក​ព្រៃវែង បង្កៃ​ត្រី ចុច​ទឹកត្រី​អំពិល​ទុំ មួយថ្ងៃ​»​។​

​យ៉ាងណាមិញ ក្រោយ​ឃើញ​មុខម្ហូប និង​សកម្មភាព​ជួបជុំគ្នា​យ៉ាង​សប្បាយរីករាយ​បែបនេះ ធ្វើ​ឲ្យ​អ្នកគាំទ្រ​លានមាត់​ថា​៖ «​ពិតជា​ប្លែក​អារម្មណ៍​មែន​បង​, ក្តី​សុខ​សុភមង្គល នេះ​ហៅថា​រសជាតិ​សុភមង្គល​នៃ​ជីវិត ដែល​មនុស្ស​គ្រប់ៗ​គ្នា​ប៉ងប្រាថ្នា​ចង់បាន​, មើលទៅ​សប្បាយ​ដល់​ហើយ​, គ្រាន់តែ​មើល​ក៏មាន​ក្តី​សុខ​ដែរ​មេ​អើយ ធ្លាក់​ខ្យល់​ត្រជាក់​អ៊ីចឹង​ទៀត ខ​ប់​ណាស់​, ទំនង​ឆ្ងាញ់​ណាស់​»៕ ដោយ​៖ លឹម ហុង​

spot_img
×