Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​បញ្ជូន​ខ្លួន​ជ​នស​ង្ស​យ​ម្នាក់​ពាក់ព័ន្ធ​នឹង​គ្រៀង​ញៀន​ជាង​៦​គីឡូ ទៅ​អយ្យការ​អម​តុលាការក្រុង ចាត់ការ​តាមច្បាប់​

spot_img

​ភ្នំពេញ​៖​ការបញ្ជូន​ជនសង្ស័យ​ឈ្មោះ​ស្រ៊ា​ន គឹម​ស្រួច ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ ទៅ​តុលាការ ធ្វើឡើង​ដោយ​នគរបាល​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បន្ទាប់ពី​ការចុះ បង្ក្រាបបាន​ករណី​ជួញដូរ​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ ដោយ​រឹបអូស​ជាង ៦​គីឡូក្រាម នៅ​រាជធានី​ភ្នំពេញ​។​

​យុ​ទ្ធា​នា​ការបង្ក្រាប​នេះ​អនុវត្តតាម​បញ្ជា ឯកឧត្តម នាយ​ឧត្ដម​សេនិយ៍ សន្តិ​បណ្ឌិត នេ​ត​សារឿន​អគ្គស្នងការ​នគរបាល​ជាតិ និង ឯកឧត្តម នាយ​ឧត្ដមសេនីយ៍ ម៉ក់ ជី​តូ អគ្គ​ស្នងការរង ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ក្រោម​ការបញ្ជា​ដឹកនាំ​ផ្ទាល់ របស់​បញ្ជា ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៅ​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២០ វេលា​ម៉ោង​២១​និង​៤០​នាទី កម្លាំង​ជំនាញ (​ក​១១)​របស់​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ដឹកនាំ​ដោយ​លោកនាយ​ករង អាំ សុជាតិ និង​លោក​នាយករង យា ប៊ុន​ណា​រ័ត្ន​ន៍ សហការ​ជាមួយ​កម្លាំង​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ព្រមទាំង​មានការ​សម្របសម្រួល​ពី​លោក គុជ គឹម​ឡុង ព្រះរាជអាជ្ញារង ។​

​ជនសង្ស័យ​ត្រូវបាន​ចាប់​ខ្លួ​ននៅ​ចំណុច បន្ទប់​ផ្ទះជួល​លេខ​៦ ភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹងមានជ័យ​ទី​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ហើយ​ចាប់យក​វត្ថុតាង​សារធាតុ​ញៀន ប្រភេទ​ម៉េ​តំ​ហ្វេ​តា​មីន​(ICE)​ទម្ងន់ ៦​គីឡូក្រាម ២០២​ក្រាម និង​ជញ្ជីង​ថ្លឹង ១​គ្រឿង ហើយ​ពេលនេះ​តុលាការ​កំពុង​សាកសួរ​៕​ដោយ​៖CEN


spot_img
×