Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ល្មម​ភ្ញាក់​ហើយ​! ថ្ងៃមុន​បរទេស​១​គូ​ដេក​លើ​គំនរ​សំរាម​ឆ្នេរសមុទ្រ​កំពត​ផ្កែ​ផ្កា​ឲ្យ​ប្រជាជន​ខ្មែរ​តែ​គ្មាន​អ្នក​ឈឺ ១​សប្តាហ៍​ក្រោយមក រក​សំរាម​១​គ្មាន (​វីដេអូ​)

spot_img

​កាលពី​សប្តាហ៍​មុន មហាជន​នៅលើ​បណ្ត​ញ​សង្គម ពិតជា​មានការ​ភ្ញាក់ផ្អើល និង​បង្ហាញ​អារម្មណ៍​ខ្មាសអៀន​ជាខ្លាំង ក្រោយពី​បានឃើញ​ជនបរទេស​ម្នាក់​ដែលមាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Stevo Kaske បាន​បង្ហោះ​រូបថត​ដេក​ហាលថ្ងៃ​ជាមួយ​មិត្តស្រី នៅលើ​គំនរ​សំរាម​មាត់សមុទ្រ​កំពត​មួយកន្លែង ហើយ​បាន​ភ្ជាប់​សារ​បង្ហោះ​ផ្លែផ្កា​ឲ្យ​ប្រជាជន​ខ្មែរ​ជា​ភាសា​អង់គ្លេស «We found this beautiful beach, PM met for location» ដែល​ឃ្លា​នេះ​មានន័យថា​៖ «​ពួកយើង​បាន​រកឃើញ​ឆ្នេរសមុទ្រ​ដ៏​អាថ៌កំបាំង និង​ស្រស់ស្អាត​មួយ​! អាច​ផ្ញើ​សារ​មក​ខ្ញុំ ប្រសិនបើ​អ្នក​ចង់ដឹង​ពី​ទីតាំង​ច្បាស់​»​។​

​ទោះយ៉ាងណា ដោយ​ពុំ​ឃើញ​មាន​អ្នកណា​សម្អាត ស្រាប់តែ​រំលង​បាន​មួយ​សប្តាហ៍​ក្រោយ បុរស​ជនជាតិ​បរទេស​រូបនោះ រួមទាំង​មិត្តភក្តិ​ជាច្រើន​នាក់ បានមក​សំអាត រួច​បង្ហោះ​រូបភាព និង​សារ​រៀបរាប់​បញ្ចាក់​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​តាមរយៈ​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Kenny Kemedy ដោយ​ប្រែជា​ភាសា​ខ្មែរ​មានន័យ​យ៉ាង​ដូច្នេះ​ថា​៖ «​បេសកកម្ម​ចោរ​សមុទ្រ​កំពត​សម្អាត​សំរាម​! មួយ​សប្តាហ៍​មុន​យើង​បានធ្វើ​ដំណើរ​ចុះ​តាម​ច្រាំង​សមុទ្រ​នេះ នៅពេលនោះ​យើង​ពិតជា​ស្រងាកចិត្ត​ជាខ្លាំង នៅពេល​ឃើញ​ឆ្នេរ​ពោរពេញ​ដោយ​គំនរ​សំរាម​ដ៏​កខ្វក់​បែបនេះ​។ ខ្ញុំ​មិន​ច្បាស់​ទេ​ថា​តើ​សំរាម​ទាំងនោះ​រសាត់អណ្តែត​ចេញ​មកពី​ប្រភព​ណា ប៉ុន្ដែ​វា​គួរឱ្យ​ស្អប់ខ្ពើម​ណាស់​។ ដូច្នេះ​ប្រហែល​មួយ​សប្តាហ៍ យើង​បាន​ត្រឡប់មក​ឆ្នេរ​នេះ​វិញ ដើម្បី​សម្អាត​វា​! នេះ​គឺជា​រូបថត​និង​វីដេអូ​នៃ​ថ្ងៃនេះ​។​

​ខ្ញុំ​ពិតជា​រីករាយ​ដែល​បានឃើញ​ជនជាតិខ្មែរ​ក្នុងស្រុក​មួយចំនួន បាន​សហការ​ចូលរួម​ជាមួយ​យើង ក្នុងការ​សម្អាត ហើយ​ខ្ញុំ​សង្ឃឹមថា​ពួកគេ​នឹង​រក្សា​ឆ្នេរ​ស្អាត​។​

​ឥឡូវនេះ​យើង​ជា​ចោរ​សមុទ្រ​កំពត​! ឆ្នេរ​ខ្សាច់​កខ្វក់​ដ៏​គួរ​គ្រោះថ្នាក់​! យើង​កំពុង​មករក​អ្នក​ហើយ​!»​។​

​ក្រោយពី​បានឃើញ​បែបនេះ ខ្មែរ​ជាច្រើន​ពិតជា​សម្តែង​នូវ​ការ​ខ្មាសអៀន និង​អាម៉ាសមុខ​ជំនួស​យ៉ាងខ្លាំង​ព្រោះថា បរិស្ថាន​ដ៏​កខ្វក់ ម្ចាស់​ប្រទេស​មិន​ខ្វល់ បែរជា​ទៅជា​ភ្ញៀវទេសចរ​មក​សម្អាត​ឲ្យ​ទៅវិញ ដោយសារតែ​ពួកគេ​ទើសភ្នែក​ពេក​៕ ដោយ​៖ លឹម ហុង​


spot_img
×