Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ពាក់ព័ន្ធ​កាន់កាប់ និង​ដឹកជញ្ជូន​អាវុធខ្លី ដោយ​គ្មាន​ការអនុញ្ញាត​

spot_img

​ភ្នំពេញ ៖ នគរបាល​ខណ្ឌ​ព្រែក​ព្នៅ ឃាត់ខ្លួន​សង្ស័យ​២​នាក់ ពាក់ព័ន្ធ​កាន់កាប់ និង​ដឹកជញ្ជូន​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត ហើយ​បាន​បញ្ជូនទៅ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​។ បច្ចុប្បន្ន ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ ការិយាល័យ​បានរៀបចំ​នីតិវិធី​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាមច្បាប់​។​

​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២០ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ បានទទួល​ជនសង្ស័យ​ចំនួន ១​នាក់​ឈ្មោះ សេង សៀង​ហា ហៅ​ជ្រូក ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិខ្មែរ រួម​នឹង​អាវុធ​ម៉ាក​បេ​រឺ​តា លេខ​M50935Z ចំនួន​១​ដើម ដែក​កាច់ក​ម៉ូតូ​ចំនួន​១ ពី​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ ឃាត់ខ្លួន នៅ​ចំណុច​យឿ​លក់​ត្រី​ភូមិ​ពោធិ៍​មង្គល សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ពីបទ​កាន់កាប់​និង​ដឹកជញ្ជូន​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត កាលពី​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ ២០២០ ហើយ​បញ្ជូន​ជនសង្ស័យ​មកកាន់​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ ។​

​ដោយ​អនុវត្ត​វិធានការ​ជំនាញ និង​មានការ​សម្របសម្រួល​ពី​លោក គុជ គឹម​ឡុង ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅវេលា​ម៉ោង​១៥​និង​០០​នាទី​ថ្ងៃ​ដដែល កម្លាំង​ជំនាញ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​បាន​នាំខ្លួន ឈ្មោះ ឈាង ដា​វីត ហៅ​វីត​ភេទ ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​បច្ចុប្បន្ន​ផ្ទះជួល​ភូមិ​ព្រៃ​សាលាសង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មុខរបរ មិន​ពិតប្រាកដ ត្រូវបាន​ឃាត់ខ្លួន​នៅ​ចំណុច​ស្តុ​ប​ផ្សារ​សេន​ជូ​រី​ផ្លា​ហ្សា សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​ក្រោយ​ការសាកសួរ​ជនសង្ស័យ​បាន​សារភាពថា នៅ​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០២០ ខ្លួន​និង​បក្ខពួក ឈ្មោះ​ភ័ក្ត្រ​(​គេចខ្លួន​មាន​សាវតារ​ជាតិ​) បានធ្វើ​សកម្មភាព​គាស់​ផ្ទះ​នៅ​ភូមិ​ដំណាក់ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ យកបាន​អាវុធ​ម៉ាក​បេ​រឺ​តា​ចំនួន​១​ដើម អាយ​ផេ​ត​១ ប្រាក់​៤០០​ដុល្លារ ចំណែក​អាវុធ​ម៉ាក​បេ​រឺ​តា​ខ្លួន​បាន​យកទៅលក់​ឲ្យ​ឈ្មោះ​ជ្រូ (​សេង សៀង​ហា​) តម្លៃ​៦០០​ដុល្លារ តែ​ឈ្មោះ​ជ្រូក ពុំទាន់​មាន​លុយ​ឲ្យ​នៅឡើយ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×