Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវជន​ពីរ​នាក់​ឌុប​គ្នា​ជិះ​ម៉ូតូ​វ៉ា​ជែង​ក្នុង​ល្បឿន​លឿន ជ្រុល​ទៅបុក​ពីក្រោយ​រថយន្ត​ពេញទំហឹង​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់​

spot_img

​ភ្នំពេញ ៖ យុវជន​ម្នា​ក់បាន​ស្លាប់បាត់​បង់ជីវិត​ភ្លាមៗ យ៉ាង​អាណោចអាធ័ម និង​ម្នាក់ទៀ​រងរបួស​ស្រាល ខណៈដែល​បើក​ម៉ូតូ​ក្នុង​ល្បឿន​លឿន ខ្វះ​ការប្រុងប្រយ័ត្ន​បាន​ជ្រុល​ទៅបុក​គូទ​រថយន្ត​ហ៊ីយ៉ាន់ដាយ​ដឹក​ឥដ្ឋ​ពីក្រោយ​យ៉ាង​ពេញទំហឹង បណ្ដាល​អ្នកបើកបរ​ម៉ូតូ​ស្លាប់​ក្នុង​ថ្លុកឈាម​ភ្លាមៗ និង​អ្នកជិះ​ពីក្រោយ​រងរបួស​ស្រាល ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ផងដែរ​។

​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង ៤​និង​១០​នាទី​ល្ងាច​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២០ តាម​បណ្ដោយ​ផ្លូវ​វិមាន​ឈ្នះ ឈ្នះ ក្នុង​សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​។

​យោងតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ​គេ​ឃើញ​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ​ដឹក​ឥដ្ឋ​ពណ៌​ស​ពាក់​ផ្លាកលេខ​ភ្នំពេញ 3C-4542 បើ​បរ​ដោយ​បុរស​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ពេលមកដល់​ត្រង់ចំណុច​កើតហេតុ ក៏មាន​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា ឌ្រី​ម​សង់​ស៊េរី​២០១៨ ពណ៌​ខ្មៅ​ពាក់​ផ្លាកលេខ​ភ្នំពេញ 1GY-0799 បើកបរ​ក្នុង​ល្បឿន​លឿន​ទិសដៅ​ស្របគ្នា ខ្វះ​កា​ប្រុងប្រយ័ត្ន​បាន​ជ្រុល​ទៅបុក​រថយន្ត​ពីក្រោយ​យ៉ាង​ពេញទំហឹង​បណ្ដាល​ឲ្យ​យុវជន​ឈ្មោះ គឹម ដេវីត អាយុ​១៥​ឆ្នាំ មុខរបរ​ជា​សិស្ស មាន​ទីលំនៅ​ភូមិ​បាក់​ខែង សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ បាន​ស្លាប់​ភ្លាមៗ​ក្នុង​ថ្លុកឈាម និង​អ្នកជិះ​ពីក្រោយ​ឈ្មោះ​ឈាន មករា មុខរបរ​សិស្ស មាន​ទី​នៅ​ជាមួយគ្នា​របួសស្រាល​។

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បានមក​ដល់ បាន​ទំនាក់ទំនង​ទៅ​ជំនាញ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ មក​វាស់វែង​យក​ម៉ូតូ និង​រថយន្ត​បង្ក ទៅ​រក្សាទុក​រង់ចាំ​ដោះស្រាយ​គ្នា​តាមផ្លូវ​ច្បាប់ ចំណែក​សព​ត្រូវបាន​សមត្ថកិច្ច​ជំនាញ ធ្វើ​កំណត់ហេតុ​បញ្ជូនទៅ​ឲ្យ​ក្រុមគ្រួសារ​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​ដោយ​៖ សា មេ​ត​

 

spot_img
×