Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យ​លួច​ម៉ូតូ​យ៉ាងសកម្ម​នៅ​ស្រុក​ពញាក្រែក​ត្រូវ​អស់លក្ខណ៍​សមត្ថកិច្ច​ឃាត់ខ្លួន​

spot_img

​ខេត្ត​ត្បូងឃ្មុំ​៖​ នគរបាល​ស្រុក​ពញាក្រែក​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ លួច​ម៉ូតូ​មួយគ្រឿង នៅ​ស្រុក​ពញាក្រែក ។ នគរបាល​បញ្ញា​លើ​ថា ជនសង្ស័យ​រូបនេះ ធ្លាប់​លួច​ម៉ូតូ​យ៉ាងសកម្ម​។​

នៅថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២០ វេលា​ម៉ោង​២១ និង​០០​នាទី សមត្ថកិច្ច​យើង​បានទទួល​ព័ត៌មាន​ថា មានមុខ​សញ្ញា​ឈ្មោះ ភឿ​ក សារ៉ាន ហៅ​អាតូច (​ហៅ​ទុយ​) ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្បាលដំរី ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក ធ្លាប់​លួច​ម៉ូតូ​យ៉ាងសកម្ម ។​

អធិការនគរបាល​ស្រុក​ពញាក្រែក​បាន​ឲ្យ​ដឹងថា ក្រោយពី​ទទួលបាន​ព័ត៌មាន​នេះ​ភ្លាម សមត្ថកិច្ច​យើង​បាន​រៀន​ចំ​ផែនការ ក្រោម​ការដឹកនាំ​របស់ លោក​វរសេនីយ៍ទោ ថា​ញ់ សុខ​វ៉ាត អធិការនគរបាល​ស្រុក​ពញាក្រែក និង​លោក​វរសេនីយ៍ឯក ប្រេង ហុី​ម ជំនួយការ ផែន​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត ចុះជួយ​ស្រុក​ពញាក្រែក បាន​បញ្ចុះ​កម្លាំង​តាម​គោលដៅ​សំខាន់ៗ លុះដល់​ម៉ោង​២២​និង​៣០​នាទី បាន​ចាប់ខ្លួន​ជនសង្ស័យ​ខាង​លេី នៅ​ណុ​ច​ផ្លូវលំ​បែក​ជា​បួន ស្ថិតក្នុង​ភូមិ​បុស្ស​ចេក ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក រួម​និង​ម៉ូតូ C១២៥ សេរី​២០១៧ ពណ៌​ខ្មៅ ចំនួន​០១​គ្រឿង ហេី​យ​បានធ្វើការ​នាំខ្លួន​មក​សាកសួរ​នៅ​អធិការ​ដ្នា​ន ដើម្បី​ចងក្រង​សំណុំរឿង​តាម​នីតិវិធី​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×