Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កោះអញ្ជើញ​មេធាវី ជួង ជូ​ងី ចូលរួម​សវនាការ អំពី​ដំណើររឿង​ព្រហ្មទណ្ឌ ជនជាប់ចោទ​ឈ្មោះ រ៉ុង ឈុន

spot_img

​ភ្នំពេញ ​៖ ​អគ្គព្រះរាជអាជ្ញា នៃ​មហាអយ្យការ​អម​តុលាការ​កំពូល​បាន​ចឹ​ញ​លិខិតអញ្ជើញ​មេធាវី​គឺ​លោក ជួង ជូ​ងី ជា​មេធាវី​ការពារ​សិទ្ធ​ឱ្យ​ជនជាប់ចោទ​ឈ្មោះ រ៉ុង ឈុន ចូលមក នៅ​ថ្ងៃទី​១១ ខែ វិច្ឆិកា ឆ្នាំ​២០២០ ដើម្បី​ចូលរួម​សវនាការ អំពី​ដំណើររឿង​ព្រហ្មទណ្ឌ​លេខ ៦៥ ចុះ​ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០២០​។

​ព្រះរាជអាជ្ញា ឌុ​ច គឹម​សន បាន​ឲ្យ​ដឹងថា​ ​យោង​ដីកា​ចាត់តាំង​សមាសភាព​ជំនុំជម្រះ​លេខ ១៧៨ ច ត ចុះ​ថ្ងៃទី​០៩ ខែតុលា ឆ្នាំ​២០២០ របស់​តុលាការ​កំពូល​។ . ក្រោយពី​បាន​ពិនិត្យ​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ ៦៥ ចុះ​ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០២០ ដែលមាន​ជនជាប់ចោទ​ឈ្មោះ រ៉ុង ឈុន ភេទ​ប្រុស អាយុ ៥១ ឆ្នាំ ជាតិខ្មែរ​។​

​ត្រូវ​ដាក់ឱ្យ​ស្ថិតនៅក្រោម​ការពិនិត្យ​ពីបទ ញុះញង់​បង្កឱ្យមាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ប្រព្រឹត្ត​នៅ​ប្រទេស កម្ពុជា កាលពី​ថ្ងៃទី​២០ និង​ថ្ងៃទី​២១ ដល់​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ ២០២០ បទល្មើស​ដែលមាន​ចែង​ឱ្យ​ផ្តន្ទាទោស​តាម​មាត្រា ៤៩៤ និង​មាត្រា ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​។

សូម​លោក ជួង ជូ​ងី ជា​មេធាវី​ការពារ​សិទ្ធ​ឱ្យ​ជនជាប់ចោទ​ឈ្មោះ រ៉ុង ឈុន ចូលមក នៅ​ថ្ងៃទី​១១ ខែ វិច្ឆិកា ឆ្នាំ​២០២០ វេលា​ម៉ោង ៨​និង​០០ ព្រឹក (​សាល​សវ​ទា​ការ​ទី​២) ដើម្បី​ចូលរួម​សវនាការ អំពី​ដំណើររឿង​ខាងលើ ។​

​សមាសភាព​ក្រុមប្រឹក្សា​ជំនុំជម្រះ​រួមមាន​៖ លោកជំទាវ គឹម ស​ត្ថា​វី ជា​ប្រធាន​, ឯកឧត្តម សោម សិរី​វ​ឌ្ឍ​» ឯកឧត្តម អ៊ុន គីម​ស្រី , លោកជំទាវ ទាំង ស៊ី​ណាត ឯកឧត្តម ច​ន្ន រង្សី ជា​ចៅក្រម​ប្រឹក្សា​នៃ​ក្រុមប្រឹក្សា​ជំនុំជម្រះ​។ សម្គាល់ ក្នុងករណី​មានធុរៈ​មិនអាច​ចូលមក​បាន​សូម​ជូនដំណឹង​មក​តុលាការ​កំពូល​ជាបន្ទាន់ ៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×