Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាល​ខេត្តសៀមរាប​ជូនដំណឹង​បន្ថែម​ដល់​ម្ចាស់​អាជីវ​កម្មដ្ឋាន KTV ក្លឹប​កម្សាន្ត (​ខារ៉ាអូខេ រង្គសាល ឌី​ស្កូ​តែ​ក បៀរហ្គាឌិន​)​ ឲ្យ​បន្ត​ផ្អាក​ជា​បណ្តោះអាសន្ន​

spot_img

សៀមរាប​ ៖ ​នៅ​រសៀល​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​សាល​ប្រ​ជ៉ំ​រដ្ឋបាល​ខេត្តសៀមរាប លោក ពៅ ពិសិដ្ឋ អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​សៀមរាប តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល នៃ​គណៈ​អភិបាលខេត្ត​សៀមរាប បាន​ដឹកនាំ​កិច្ច​ប្រ​ជ៉ំ​ផ្សព្វផ្សាយ សេចក្តីជូនដំណឹង​ស្តីពី​ការបន្ត​បិទ​សកម្មភាព​អា​ជី​កម្មដ្ឋាន KTV ក្លឹប​កម្សាន្ត (​ខារ៉ាអូខេ រង្គសាល ឌី​ស្កូ​តែ​ក បៀរហ្គាឌិន​) រោងភាពយន្ត និង​សារមន្ទីរ នៅក្នុង​ភូមិសាស្ត្រ​ខេត្តសៀមរាប របស់​រដ្ឋបាល​ខេត្តសៀមរាប និង​សេចក្តីជូនដំណឹង​របស់​ក្រសួងសុខាភិបាល ក្រសួងទេសចរណ៍ និង​សេចក្តីជូនដំណឹង​របស់​រដ្ឋបាលខេត្ត​។​

​ក្នុង​កិច្ច​ប្រ​ជ៉ំ​នេះ លោក អភិបាលរង​ខេត្ត​បានស្នើ​ដល់​ម្ចាស់​អាជីវកម្ម​ទាំងអស់​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​ជម្ងឺ​កូ​វីដ​១៩ ខេត្ត និង​ម្ចាស់​អាជីវកម្ម​មណ្ឌល​កម្សាន្ត​ទេសចរណ៍​មនុស្សពេញវ័យ​ទាំងអស់​ផងដែរ​។ លោក បាន​បន្តថា​ដោយសារ​ស្ថានភាព​ជំងឺ​កូ​វីដ នៅ​មិនទាន់បាន​ធូរស្រាល ដូចនេះ​ដើម្បី​សុវត្ថិភាព​ក្នុងការ​ឆ្លង​ចូល​សហគម សូម​បងប្អូន​ម្ចាស់​អាជីវ​កម្មដ្ឋាន KTV ក្លឹប​កម្សាន្ត (​ខារ៉ាអូខេ រង្គសាល ឌី​ស្កូ​តែ​ក បៀរហ្គាឌិន​) រោងភាពយន្ត និង​សារមន្ទីរ នៅក្នុង​ភូមិសាស្ត្រ​ខេត្តសៀមរាប​សូម​ធ្វើការ​ផ្អាក​ជា​បណ្តោះអាសន្ន​សិន ហើយ​រង់ចាំ​ការជូនដំណឹង​ថ្មី​បន្ថែម​ពី​រាជរដ្ឋាភិបាល និង​អាជ្ញាធរ​ពាក់ព័ន្ធ​។​

​សេចក្តីជូនដំណឹង បន្ត​ការបិទ​សកម្មភាព​អាជីវ​កម្មដ្ឋាន KTV ក្លឹប​កម្សាន្ត​(​ខារ៉ាអូខេ រង្គសាល ឌី​ស្តូ​តែ​ក បៀរហ្គាឌិន​) ​រោងភាពយន្ត និង​សារមន្ទីរ នៅក្នុង​ភូមិសាស្ត្រ​ខេត្តសៀមរាប រដ្ឋបាល​ខេត្តសៀមរាប សូម​ជម្រាប​ជូនដំណឹង​ដល់ លោក លោកស្រី​ម្ចាស់​អាជីវ​កម្មដ្ឋាន KTV ក្លឹប​កម្សាន្ត (​ខារ៉ាអូខេ រង្គសាល ឌី​ស្កូ​តែ​ក បៀរហ្គាឌិន​) រោងភាពយន្ត និង​សារមន្ទីរ ទាំងអស់​ក្នុង ខេត្តសៀមរាប ឱ្យបាន​ជ្រាបថា ៖ ដើម្បី​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល ក្រសួង ទេសចរណ៍ និង​ក្រសួង ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ ក្នុងការ​ចូលរួម​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល នៃ ជំងឺ​កូ​វីដ ១៩ (Covid-19) ឱ្យមាន​ប្រសិទ្ធភាព​ចៀសវាង​ការឆ្លង​ដល់​សហគមន៍ សូម លោក លោកស្រី ម្ចាស់​អាជីវ​កម្មដ្ឋាន KTV ក្លឹប​កម្សាន្ត (​ខារ៉ាអូខេ រង្គសាល ឌី​ស្កូ​តែ​ក បៀរហ្គាឌិន​) រោងភាពយន្ត និង សារ មន្ទីរ នៅក្នុង​ភូមិសាស្ត្រ​ខេត្តសៀមរាប បន្ត​ការបិទ​សកម្មភាព​អាជីវ​កម្មដ្ឋាន​របស់ខ្លួន រហូតដល់​មានការ ជូនដំណឹង​ជាថ្មី​។ ក្នុងករណី​ម្ចាស់​អាជីវ​កម្មដ្ឋាន មិន​អនុវត្តតាម​ការណែនាំ​នេះ រដ្ឋបាល​ខេត្តសៀមរាប នឹង​ចាត់វិធានការ​តាម​នីតិវិធី​ច្បាប់​ជា​ធរមាន ។​

​ទទួលបាន​សេចក្តីជូនដំណឹង​នេះ សូម លោក លោកស្រី​ម្ចាស់​អាជីវ​កម្មដ្ឋាន KTV ក្លឹប​កម្សាន្ត (​ខារ៉ាអូខេ រង្គសាល ឌី​ស្កូ​តែ​ក បៀរហ្គាឌិន​) រោងភាពយន្ត និង​សារមន្ទីរ ទាំងអស់ ជ្រាប និង​ចូលរួម អនុវត្ត​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​។​សូម​អរគុណ និង​កោតសរសើរ ដល់ បណ្តារ​ម្ចាស់​អាជីវ​កម្មដ្ឋាន KTV ក្លឹប​កម្សាន្ត (​ខារ៉ាអូខេ រង្គសាល ឌី​ស្កូ​តែ​ក បៀរហ្គាឌិន​) រោងភាពយន្ត និង​សារមន្ទីរ នៅក្នុង​ភូមិសាស្ត្រ​ក្រុង​សៀមរាប ទាំងអស់​ដែល​បានធ្វើ​ការផ្អាក​អាជីវកម្ម​ជា​បណ្តោះអាសន្ន តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងសុខាភិបាល ក្រសួងទេសចរណ៍ និង​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ខេត្តសៀមរាប​។​

​អោយតែ​មានការ​ចូលរួម​តាម​ការណែនាំ​បែបនេះ បញ្ហារ​ចំពោះមុខ យើង​នឹង​អាច​រួមគ្នា​ដោះស្រាយ បាន​ឆាប់ៗ​នេះ​៕ ​ដោយ​៖​ប​ញ្ញ​ស័ក្តិ​

spot_img
×