Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាលារៀន​នៅ​ស្រុក​ព្រៃនប់​ចំនួន​៤​ឃុំ គឺ​ឃុំ​ព្រៃនប់​ ឃុំ​ទទួល​ទទឹង​ ឃុំ​អូរ​ឧកញ៉ា​ហេង និង​ឃុំ​រាម ត្រូវបាន​ផ្អាក​ការសិក្សា​ជា​បណ្តោះអាសន្ន​ចំនួន​២​សប្តាហ៍​

spot_img

​ខេត្ត​ព្រះសីហនុ ៖​មន្ត្រី​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ព្រះសីហនុ លោក​ឃាង ភារ​ម្យ ឲ្យ​ដឹង​នៅ​ថ្ងៃ​១០​វិច្ឆិកា​២០២០​ថា សាលារៀន​នៅ​ស្រុក​ព្រៃនប់​ចំនួន​៤​ឃុំ​គឺ​ឃុំ​ព្រៃនប់​,​ឃុំ​ទទួល​ទទឹង​,​ឃុំ​អូរ​ឧកញ៉ា​ហេង​និង​ឃុំ​រាម ត្រូវបាន​ផ្អាក​ការសិក្សា​ជា​បណ្តោះអាសន្ន​ចំនួន​២​សប្តាហ៍​សិន ក្នុងពេលដែល​ផ្នែក​សុខាភិបាល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស​ក័ លើ​អ្នក​ដែល​បាន​ជួប​ប្រា​ស្រ​យ័​ផ្ទាល់​ជាមួយ​មន្ត្រី ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​ថ្ងៃ​៣​វិច្ឆិកា ដើម្បី​បង្ការ​ជំងឺ​កូ​វីដ​១៩​។

​បើតាម​មន្ត្រី​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​បញ្ជាក់ថា មាន​ពលរដ្ឋ​មួយចំនួន​នៅក្នុង​ឃុំ​ទាំង​៤ ដែលមាន​ការប្រាស្រ័យ​ផ្ទាល់ ជាមួយ​មន្ត្រី​ជាប់​ពាក់ព័ន្ធ​(​ព្រឹត្តិការណ៍​៣​វិច្ឆិកា​) ត្រូវបាន​នាំមក​ធ្វើ​ច​ត្តា​ឡី​ស​ក័​នៅ​សណ្ឋាគារ​មួយកន្លែង​ក្នុង​ក្រុងព្រះសីហនុ ដូច្នេះហើយ អំឡុង​ពេលនេះ​ទើប​មានការ​ផ្អាក​បណ្តោះអាសន្ន​ការសិក្សា​តាម​សាលារៀន​ក្នុង​ឃុំ​ទាំង​៤​។​
​មន្ត្រី​អ្នកនាំពាក្យ​ដដែល​បញ្ជាក់ថា វិធានការ​នេះ​ធ្វើឡើង បន្ទាប់ពី​ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ព្រឹក​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២០ បានចេញ​សេចក្ដីជូនដំណឹង​មួយ​ស្ដីពី ការពង្រឹង​វិធានការ​ទប់ស្កាត់​ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ នៅតាម​គ្រឹះស្ថានសិក្សា​ក្នុង​ខេត្ត ដែលមាន​ការពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍ ៣​វិច្ឆិកា ។​

រដ្ឋបាលខេត្ត​បានសម្រេច​ឱ្យ​ផ្អាក​សាលារៀន​ទាំងអស់​នៅក្នុង​ឃុំ​ចំនួន​៤ គឺ​ឃុំ​ព្រៃនប់ ឃុំ​អូរ​ឧកញ៉ា​ហេង ឃុំ​រាម ឃុំ​ទូល​ទទឹង ក្នុងស្រុក​ព្រៃនប់ ខណៈ​ខាង​មន្ទីរ​សុខាភិបាល​ក៏​កំពុង​ស្វែងរក​ពលរដ្ឋ​នៅក្នុង​ឃុំ​ទាំង​៤​នេះ​មក​ធ្វើតេស្ដ​និង​ធ្វើ​ច​ត្តា​ឡី​ស័ក ចំពោះ​អ្នក​ដែល​អាច​ប៉ះពាល់​ផ្ទាល់​ឬ​ប្រយោល​ជាមួយ​លោក ដួង តារា ដែលជា​ជំនួយការ​ផ្ទាល់​របស់​សម្ដេច ហ៊ុន សែន​។​

រដ្ឋបាលខេត្ត​ដោយមាន​ការឯកភាព​ពី​ក្រសួង​អប់រំ គឺ​យើង​បាន​ផ្អាក​ការបង្រៀន​ជា​បណ្ដោះអាសន្ន​រយៈពេល​២​សប្ដាហ៍ សាលារៀន​ដែល​ស្ថិតនៅក្នុង​ឃុំ​ចំនួន​៤​។ ពាក់ព័ន្ធ​នឹង​ការងារ​នេះ ក្រុមការងារ​បច្ចេកទេស​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​កំពុងតែធ្វើការ​(​ការស្វែងរក​ពលរដ្ឋ​មក​ធ្វើតេស្ដ​និង​ធ្វើ​ច​ត្តា​ឡី​ស័ក​) ហើយ​របាយការណ៍​លម្អិត ខ្ញុំ​នឹង​ជម្រាបជូន​បន្ទាប់ពី​ទទួលបាន​របាយការណ៍​ពី​អ្នកជំនាញ​។​

​លោក ដួង តារា បាន​ចូលរួម​ជំនួប​ជាមួយនឹង​រដ្ឋមន្ត្រីការបរទេស​និង​ពាណិជ្ជកម្ម​ហុង​គ្រី​កាលពី​ថ្ងៃទី​៣​វិច្ឆិកា បានធ្វើ​ដំណើរ​មក​ធ្វើការ​ដោះស្រាយ​ទំនាស់​របស់​ពលរដ្ឋ​នៅក្នុង​ឃុំ​ទាំង​៥៤​នេះ​កាលពី​ថ្ងៃទី​៨​ខែវិច្ឆិកា ៕
​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×