Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​មេខ្លោង​ជួញដូរ​គ្រឿងញៀន​ម្នាក់ ដែល​ផ្ទុះអាវុធ​តដៃ​ជាមួយ​សមត្ថកិច្ច នៅ​ស្រុក​ស្អាង បន្ទាប់ពី​ឡោមព័ទ្ធ​អស់​រយៈ​មួយ​យប់​

spot_img

​កណ្ដាល​៖ បន្ទាប់ពី​បើក​ប្រតិបត្តិ​ការឡោមព័ទ្ធ​អស់​រយៈ​មួយ​យប់​មក​នោះ នគរបាល​ខេត្តកណ្តាល បាន​ឃាត់ខ្លួន​មេខ្លោង​ជួញដូរ​គ្រឿងញៀន​ម្នាក់ ដែល​ផ្ទុះអាវុធ​តដៃ​ជាមួយ​សមត្ថកិច្ច នៅ​ម៉ោង​១​និង​៥៥​នាទី រំលងអធ្រាត្រ​ឈានចូល ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឈឿន សុចិ​ត្ត ស្នងការ​នគរបាល​ខេត្តកណ្ដាល បាន​ដឹកនាំ​កម្លាំង​ចុះ​ដោយផ្ទាល់​ទៅកាន់​កន្លែងកើតហេតុ ដែល​សមត្ថកិច្ច​កំពុង​ឡោមព័ទ្ធ មេខ្លោង​គ្រឿងញៀន នៅ​ចំណុច​ភូមិ​ថ្កុ​ល ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាត ខេត្តកណ្ដាល កាលពី​រសៀល​ថ្ងៃទី​១០ ខែវិច្ឆិកា​ឆ្នាំ​២០២០​។​

​បើតាម​សេចក្តីរាយការណ៍​ពី​សមត្ថកិច្ច​នៅ​ទីនោះ បានបញ្ជាក់​ឲ្យ​ដឹងថា​៖​ជនសង្ស័យ​មុនដំបូង​បាន​បាញ់​សំដៅ​មួយ​គ្រាប់ មកលើ​សមត្ថកិច្ច បន្ទាប់មក​រយៈពេល​ប្រមាណ​ជាង​១​ម៉ោង ក្រោយមក​ជនសង្ស័យ​បន្ត​បាញ់​សំដៅ​មកលើ​សមត្ថកិច្ច​ចំនួន​២​គ្រាប់​ទៀត​។ ជនសង្ស័យ​បាន​បាញ់​ចំនួន​៣​គ្រាប់ ដើម្បី​គំរាម​សមត្ថកិច្ច នឹង​ព្យាយាម​គេចខ្លួន ចាក​ចេញពី​កន្លែងកើតហេតុ ដែល​គេ​កំពុង​លាក់ខ្លួន​នៅ​ទីនោះ​។​

​នៅក្នុង​ប្រតិបត្តិការ​នេះ​ផងដែរ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឈឿន សុចិ​ត្ត ស្នងការ​នគរបាល​ខេត្តកណ្ដាល បាន​ដឹកនាំ​កម្លាំង​ដោយផ្ទាល់ និង​ឲ្យ​កម្លាំង​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ទៅតាម​វិធានការ​បច្ចេកទេស​ជំនាញ ដើម្បី​ឃាត់ខ្លួន​សង្ស័យ​យកមក​ផ្ដន្ទាទោស និង​គ្រប់គ្រង​ស្ថានការណ៍ ឱ្យបាន​ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ពី​ការបាញ់ប្រហារ​ដោយ​ជនសង្ស័យ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×