Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អីយ៉ា​ស់​! កម្រ​ឃើញ​អ្នកឧកញ៉ា គិត ម៉េង ឡើង​បទ​ចម្រៀង​ណាស់ តែ​លើក​ទី​១​នេះ​បកស្រាយ​រួមគ្នា​ជាមួយ​ជំទាវ ស្រី តូច​ចំណាន ទទួល​ការសរសើរ​មិនធម្មតា​… (​វីដេអូ​)

spot_img

​ភ្នំពេញ​៖ ដូចដែល​ប្រិយមិត្ត និង​មហាជន​យ៉ាងច្រើន បាន​ស្គាល់ និង​ល្បីឈ្មោះ​ជា​យូរ​ឆ្នាំ​មកហើយ ពី​មហាសេដ្ឋី​ដែល​ជោគជ័យ​លើ​មុខ​ជំនួញ​ធំៗ​ជាច្រើន​នៅ​ស្រុក​ខ្មែរ គឺ​អ្នកឧកញ៉ា គិត ម៉េង ដែល​គេ​កម្រ​ឃើញ​លោក​បង្ហោះ​សារ​ពីនេះ​ពី​នោះ ឬ សកម្មភាព​លេងសើច​នៅលើ​បណ្តាញ​សង្គម​នោះឡើយ​។​

​តែ​យ៉ាងណា សម្រាប់​ពេលនេះ​នេះ អ្នកឧកញ៉ា គិត ម៉េង បាន​ក្លាយជា Idol សម្រាប់​មនុស្ស​ជាច្រើន​នៅលើ​បណ្តាញ​សង្គម បន្ទាប់ពី​លោក​បាន​បង្កើត​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ និង​បង្ហោះ​សារ​បង្ហាញ​ពី​អារម្មណ៍​ពិត​លើកដំបូង​ទទួលបាន​ភាពជោគជ័យ​មកទល់ពេលនេះ គឺ​ដោយសារតែ​មានការ​ជំរុញ​ជា​កម្លាំងចិត្ត​ដ៏​ធំធេង​ពី​ក្រុមគ្រួសារ​ប្រកបដោយ​សុភមង្គល​។​

​ដោយឡែក​ថ្មីៗ​នេះ អ្នកឧកញ៉ា គិត ម៉េង អគ្គនាយក​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ក៏បាន​ធ្វើ​ឲ្យ​ហ្វេ​នៗ​ភ្ញាក់ផ្អើល​ជាថ្មី ខណៈ​លោក​បាន​ឡើង​បកស្រាយ​បទ​ចម្រៀង​រួមគ្នា​ជាមួយ​ភរិយា​ជាទី​ស្រឡាញ់​លោក ជំទាវ ស្រី​តូច ចំណាន នៅក្នុង​កម្មវិធី​មួយ​។ ដោយ​បទ​ចម្រៀង​នោះ​មាន​ចំណងជើង​ថា “​ស្នេហ៍​លើ​ពសុធា​” ដែលជា​បទ​របស់លោក​តា ស៊ីន ស៊ី​សាមុត និង លោកយាយ រស់ សេរី​សុទ្ធា​។​

​ក្រោយ​បាន​ស្តាប់​រួចមក មហាជន​បាន​សរសើរ​ដល់​អ្នក​ទាំ​ង​ពីរ​ជាខ្លាំង ហើយ​អ្វីដែល​ពិសេស​នោះ គឺ​លោក ជំទាវ ស្រី​តូច ចំណាន ពុំ​ត្រឹមតែ​ស្រស់ស្អាត​ប៉ុណ្ណោះ​ទេ ហើយ​ថែមទាំង​រក្សាបាន​នូវ​ទឹកដម​សំឡេង​ពីរោះ​ខ្លាំង​ដដែល​៕ ដោយ​៖ លឹម ហុង​

spot_img
×