Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន លើកទឹកចិត្ត​និស្សិត​នាយទាហាន ឱ្យមាន​ស្មារតី​ចូលរួម​យកចំណេះ​ទៅ​អនុវត្ត​ការងារ​ចំ​គោលដៅ និង​រក្សា​សណ្តាប់ធ្នាប់​សង្គម​

spot_img

​នៅក្នុងពេល​អញ្ជើញ​ជួប​សំណេះសំណាល និង​ធ្វើ​បាឋកថា នៅ​សាលា​នាយទាហាន​សកម្ម​ត្មាត​ពង ក្នុង​ខេត្តកំពង់ស្ពឺ នា​ព្រឹក​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៧ លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​មាន​ប្រសា​ន៍​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការចូលរួម​សហការ​ក​ន្ល​ង​មក របស់​សាលា នាយទាហាន​សកម្ម ដែល​បាន​ជួយ​បណ្តុះបណ្តាល​ដល់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស របស់​ក្រសួងបរិស្ថាន នូវ​ការហ្វឹកហាត់​ចំណេះ​ជំនាញ និង​ចំណេះដឹង​សម្រាប់​យកទៅអនុវត្ត​ការងារ​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ​។

​ជាមួយគ្នានេះ លោក រដ្ឋមន្ត្រី បាន​ចែករំលែក​នូវ​បទពិសោធន៍​មួយចំនួន ដល់​នាយទាហាន និស្សិត​នាយទាហាន​សកម្ម ការ លើកកម្ពស់​ការយល់ដឹង​ផ្នែក​ចំណេះដឹង​ទូទៅ និង​បញ្ហា​សង្គម​ជាដើម​។ លោក សាយ សំ​អាល់ ជំ​រុញឱ្យ​និស្សិត​នាយទាហាន​ទាំងអស់ ឱ្យមាន​ស្មារតី​ចូលរួម ក្រោយពី​បញ្ចប់​ការសិក្សា យកចំណេះ​ទៅ​អនុវត្ត​ការងារ​អោយចំ​គោលដៅ និង​រក្សាបាន​នូវ​សណ្តាប់ធ្នាប់​សង្គម​។ ជាមួយគ្នានេះដែរ​លោក រដ្ឋមន្ត្រី បាន​លើកទឹកចិត្ត​សិស្ស​នាយទាហាន​សកម្ម ទាំងអស់​ខិតខំ​រៀនសូត្រ ដើម្បី​ទៅ​អនាគត​បំពេញ​តួនាទី​ភារកិច្ច​របស់ខ្លួន ដើម្បី​បុព្វហេតុ​ការពារ កសាង​មាតុភូមិ​កម្ពុជា​។​

​យោងតាម​ការបញ្ជាក់​ពី លោក ឧ​ត្ត​ម​សេណីយ៍​ឯក ច័ន្ទ សុភ​ក្ត្រា នាយករង​សេនាធិការ​ចម្រុះ និង​ជា​នាយក​សាលា​នាយទាហាន​សកម្ម នេះ​ជា​វេទិកា​ជួប​សំណេះសំណាល​របស់ លោក រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​លើក​ទី​៣ ជាមួយ​និស្សិត​នាយទាហាន​សកម្ម​ជាង​៨​រយ​នាក់ ដើម្បី​ចែករំលែក និង​ផ្តល់នូវ​បទពិសោធន៍​នានា ក្នុង​ការចូលរួម​ប្រតិបត្តិ ក្នុងន័យ​ចូលរួម​អភិវឌ្ឍន៍​ប្រទេសជាតិ​។ តាម​រៈកម្ម​វិធី​នេះ គឺជា​កត្តា​មួយ​ជម្រុញ​លើកទឹកចិត្ត​ដល់​និស្សិត​នាយទាហាន​ក្នុងការ​បំពេញ​តួនាទី​ភារកិច្ច ដើម្បី​បុព្វហេតុ​ការពារ កសាង​មាតុភូមិ​កម្ពុជា ជាពិសេស​គឺ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស ដើម្បី​កងយោធពល​ខេមរភូមិន្ទ​។ លោក សាយ សំ​អាល់ និង​ប្រតិភូ​ក្រសួងបរិស្ថាន បាន​ចូលរួម​ពិនិត្យមើល​សកម្មភាព​ហ្វឹកហាត់​នៃ​និស្សិត​សាលា​នាយទាហាន​សកម្ម​ផងដែរ​៕​ ដោយ​៖​កូ​ឡាប​

spot_img
×