Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ករណី​បោកប្រាស់​អ្នកភូមិ​ជាច្រើន​នាក់​រាប់សិប​ម៉ឺន​ដុល្លារ ក្នុង​ការធានា​នាំចូល​បម្រើ​ការងារ​ក្នុង​ក្របខ័ណ្ឌ​យោធា​

spot_img

​ខេត្តក្រចេះ ៖ កម្លាំង​អាវុធហត្ថ​ស្រុក​សំបូរ នៅ​ថ្ងៃទី​១១ ខែវិច្ឆិកា​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ករណី​បោកប្រាស់​អ្នកភូមិ​ជាច្រើន​នាក់​រាប់សិប​ម៉ឺន​ដុល្លារ ក្នុង​ការធានា​នាំចូល​បម្រើ​ការងារ​ក្នុង​ក្របខ័ណ្ឌ​យោធា​នៃ​បញ្ជា​រដ្ឋា​ន​ទ័ពជើងគោក​។ បន្ទាប់ពី​ឃាត់ខ្លួន អាវុធហត្ថ​ស្រុក​សំបូរ បាន​បញ្ជូន​ជនសង្ស័យ​រូបនោះ ទៅ​ទី​បញ្ជា​រដ្ឋា​ន​កងរាជអាវុធហត្ថ​ខេត្តក្រចេះ​ដើម្បី​សួរ​យក​ចម្លើយ ខណៈ​រងគ្រោះ​ជាច្រើន​មក​ដាក់​ពាក្យបណ្តឹង​។​

​កម្លាំង​អាវុធហត្ថ​ស្រុក​សំបូរ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ ហ៊ាង កុស​ល្យ មាន​ទីលំនៅ​ឃុំ​សំបូរ ស្រុក​សំបូរ ខេត្តក្រចេះ ត្រូវបាន​កម្លាំង​អាវុធហត្ថ​ស្រុក​សំបូរ ចាប់ខ្លួន​កាលពី​យប់​ថ្ងៃទី​៩ ខែវិច្ឆិកា ខណៈ​ជនសង្ស័យ​រូបនេះ​លបចូល​ផ្ទះ​វិញ បន្ទាប់ពី​បាន​គេចខ្លួនបាត់​ពី​ផ្ទះ​អស់​ជាច្រើន​ខែ ហើយ​សមត្ថកិច្ច​បាន​ដកហូត​រថយន្ត​ម៉ាក​ឡង់​គ្រី​ស័​រ​ស៊េរី​ទំនើប ពណ៌​ស ផ្លាកលេខ​ភ្នំពេញ 2BK 6899 ។

​ជនសង្ស័យ​បាន​បោកប្រាស់​គេ​យកលុយ​ក្នុង​ម្នាក់ៗ​ចាប់ពី​៤​ពាន់​ដុល្លារ​ឡើងទៅ ជា​ថ្នូរ​និង​ការ​រត់ការ​ឲ្យ​ជាប់​ពេញសិទ្ធិ​ក្នុង​ក្របខ័ណ្ឌ​យោធា ហើយ​យកលុយ​ពលរដ្ឋ​ទៅ​ទិញ​រថយន្ត​ស៊េរី​ជិះ​ដើរលេង​ស៊ីចាយ​ហឺ​ហារ ប៉ុន្តែ​ចុងក្រោយ​ត្រូវ​ជាប់​ខ្នោះ​៕
​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×