Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំរុញ​ឲ្យ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ខិតខំ​ប្រឹងប្រែង​ក្នុងការ​ចាត់វិធានការ​នានា ដើម្បី​បង្ការ​ទប់ស្កាត់ នូវ​ផែនការ​ទុច្ចរិត​របស់​ក្រុមប្រឆាំង​រាជរដ្ឋាភិបាល

spot_img

បាត់ដំបង​៖​ឯកឧត្តម ងួន រតនៈ បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ខិតខំ​ប្រឹងប្រែង​ក្នុងការ​ចាត់វិធានការ​នានា ដើម្បី​បង្ការ​ទប់ស្កាត់ នូវ​ផែនការ​ទុច្ចរិត​របស់​ក្រុមប្រឆាំង​រាជរដ្ឋាភិបាល សំដៅ​ថែរក្សា​នូវ​សុខសន្ដិភាព ស្ថិរភាព​នយោបាយ និង​ភាព​សុខក្សេមក្សាន្ត​របស់​ប្រជាជាតិ​ទាំងមូល​របស់​យើង​។​

​ការលើកឡើង​នេះ កាលពី​ព្រឹក​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២០ ដែល​រដ្ឋបាល​ខេត្តបាត់ដំបង បាន​ប្រារព្ធ​ខួប​លើក​ទី​៦៧ នៃ​ទិវា​បុណ្យ​ឯករាជ​ជាតិ ៩ វិឆ្ឆិកា ១៩៥៣- ៩ វិឆ្ឆិកា ២០២០ និង ទិវា​កំណើត​កងយោធពល​ខេមរភូមិន្ទ​ដែល​បាន​តស៊ូ​យ៉ាង​ជោគជ័យ​ក្នុងការ​រំដោះទឹកដី​ចេញ​ផុតពី​នឹម​ត្រួតត្រា​របស់​អាណានិគមនិយម​បារាំង ។​

​ទិវា​នេះ បាន​ប្រារព្ធ​ធ្វើឡើង​នៅមុខ​សាលាខេត្ត​បាត់ដំបង ក្រោម​អធិបតីភាព ឯកឧត្តម អ៊ុយ រី ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម ងួន រតនៈ អភិបាល នៃ​គណៈ​អភិបាលខេត្ត ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍ ឯក សំ​អូន មេបញ្ជាការរង កងទ័ពជើងគោក និង​ជា​មេបញ្ជាការ​យោធភូមិភាគ​ទី​៥ រួម​ជាមួយនិង​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​ទូរ​ទាំង​ខេត្ត និង​កងកំលាំងប្រដាប់អាវុធ​ទាំង​៣​ប្រភេទ និង​មានការ​និមន្ត​ចូលរួម​ពី​សំណាក់​ព្រះសង្ឃ​ព្រះ​មេគណ​ខេត្ត លោកគ្រូ​អ្នកគ្រូ​សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​ផងដែរ​។​

​ឯកឧត្តម ងួន រតន​: អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង បាន​អាន​សារលិខិត​ទាំងស្រុង និង​បាន​ថ្លែងថា ៩​វិច្ឆិកា​ជា​ទិវា​ឯករាជ្យ​ជាតិ និង​ជា​កំណើត​នៃ​កងយោធពល​ខេមរភូមិន្ទ ដែលជា​ថ្ងៃ​ប្រវត្តិសាស្ត្រ នៃ​ការប្រកាស​ឯករាជ្យ​ពេញលេញ របស់​កម្ពុជា ក្រោម​ព្រះរាជ​បូនីយកិច្ច និង​ព្រះរាជ​បេសកកម្ម​ទាមទារ​ឯករាជ្យ ពី​អាណានិគមនិយម​បារាំង​នា​ឆ្នាំ​១៩៥៣ របស់​ព្រះករុណា​ព្រះបាទ​ព្រះ​នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះ​វ​រាជបិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ ព្រះ​បរម​រតន​កោដ្ឋ​។​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ទាំងអស់គ្នា តែងតែ​ចងចាំ និង​ចារឹក​ជាប់​ជានិច្ច ក្នុង​ជីវិត​នូវ​ព្រះ​មហាករុណា​ទិ​គុណ ប្រកបដោយ​ព្រហ្ម​វិហារធម៌​យ៉ាង​ជ្រាលជ្រៅ របស់​ព្រះករុណា ដែល​កន្លងមក​ព្រះអង្គ​បាន​បូជា ព្រះកាយពល និង​បញ្ញាញាណ​យ៉ាង​ក្លៀវក្លា​បំផុត ដើម្បី​ធ្វើការ​តស៊ូ ក្នុង​ក្របខ័ណ្ឌ នៃ​ព្រះរាជ​បូជនីយកិច្ច ទាមទា​ឯករាជ្យ​នៅ​កម្ពុជា ឲ្យ​រួច​ផុតពី​អាណានិគមនិយម​បារាំង​។​ព្រះអង្គ​បាន​បន្សល់​ទុក្ខ​នូវ​ស្នា​ព្រះ​ហ​ស្ថ​ដោយ​ពុំ​អាច​កាត់ថ្លៃ​បាន រហូតមកដល់​សព្វថ្ងៃ ព្រមទាំង​បាន​ត្រួសត្រាយ​មាគ៌ា សន្តិភាព សាមគ្គីភាព និង វឌ្ឍនភាព សង្គមជាតិ​ខ្មែរ​ទាំងមូល ដែល​យើងទាំងអស់គ្នា ជា​កូន ជា​ចៅ ចៅទួត របស់​ព្រះអង្គ​បាន​ដង្ហែរ​តាម​មាគ៌ា​ដ៏​ថ្លៃថ្លា​នេះ​រហូតមក ទោះបី​ព្រះអង្គ​យាង​ចូល​ព្រះ​ទីវ​ង្គ​ត​ហើយក៏​ដោយ ។ ទន្ទឹមនឹងនេះ ក្នុងនាម​រដ្ឋបាលខេត្ត​បាត់ដំបង និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ទាំងអស់គ្នា ចូលរួម​អបអរសាទរ​ខួប​លើក​ទី​៦៧ នៃ​ថ្ងៃកំណើត​កងយោធពល​ខេមរភូមិន្ទ ដោយបាន​ចាត់ទុកថា សមិទ្ធផល​ដ៏​ធំធេង​ទាំងឡាយ ដែល​យើង​សម្រេចបាន​នេះ ពិតជា​បានមក​តាមរយៈ​ការខិតខំ​ពង្រីក​នូវ​វប្បធម៌​សន្តិភាព ការផ្សះផ្សា​បង្រួបបង្រួម​ជាតិ ការលើកស្ទួយ​លទ្ធិប្រជាធិបតេយ្យ ការគោរព​សិទ្ធិសេរីភាព និង​សេចក្តីថ្លៃថ្នូរ របស់​មនុស្ស រក្សា​ការពារ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សង្គម កែលម្អ​អភិបាលកិច្ច លើកស្ទួយ​វិស័យ​សាធារណៈ​និង​ការអភិវឌ្ឍ​ជាតិ​។ ប្រការនេះ បានធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ក្លាយជា​មូលដ្ឋាន​ដ៏​រឹងមាំ គ្រប់ផ្នែក គ្រប់​វិស័យ​ធ្វើ​ឲ្យ​កិត្យានុភាព របស់​ប្រទេស​មានការ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី ស្រស់បំព្រង​ទាំង​ផ្ទៃ​ប្រទេស ក៏​ដូច​នៅលើ​ពិភពលោក ក្នុងនោះ​ខេត្តបាត់ដំបង ក្រោម​ការណែនាំ និង​តម្រង់ទិស​របស់​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​បាត់​ដម​បង បានធ្វើ​ឲ្យ​ខេត្តបាត់ដំបង​មានការ​រីកចម្រើន​លើ​គ្រប់​វិស័យ សណ្ដាប់ធ្នាប់​សាធារណៈ និង​សុខ​សុវត្ថិភាព​សង្គម ។ ស្ថិតក្នុង​ស្ថានភាព​នៃ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ដែល​កើត​ឡើងវិញ​នៅ​រាជធានី​ភ្នំពេញ រដ្ឋបាលខេត្ត​នៅតែ​បន្ត​យកចិត្តទុកដាក់​ណែនាំ​ដល់​រដ្ឋបាល​ក្រុង ស្រុក និង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​ចុះ​ផ្សព្វផ្សាយ និង​អប់រំ​នូវ​វិធានការ ការពារ​នានា​ដែល​ដាក់ចេញ​ដោយ​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល ដល់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ជាពិសេស​រាល់​ការជួប​ជុំគ្នា​ក្នុង​ពិធី​ផ្សេងៗ និង​ការបិទ​ក្លឹប​កំសាន្ត ជាពិសេស​ជំរុញ​ការពាក់​ម៉ាស់ រក្សា​គម្លាត​សុវត្ថិភាព និង​ប្រកាន់ខ្ជាប់​អនាម័យ​ជាប់​ជានិច្ច ៕

ដោយ​៖​អ៊ុង​សា​រុំ​

spot_img
×