Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកស្រី ឱ វណ្ឌ​ឌី​ន ស្នើ​ឲ្យ​សមត្ថកិច្ច​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ចំពោះ​ព័ត៌មាន​បង្ហោះ​លើ​គណនី Facebook និង Youtube ដែល​បំពុលសង្គម ពាក់ព័ន្ធ​ព្រឹត្តិការណ៍ ០៣ វិច្ឆិកា

spot_img

​ភ្នំពេញ​៖ មាន​គណនី Facebook និង Youtube បាន​បង្ហោះ​នូវ​ព័ត៌មាន​មាន​ចរិត​បំភ្លៃ​ការពិត បំពុលសង្គម ពាក់ព័ន្ធ​ព្រឹត្តិការណ៍ ថ្ងៃទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០២០ ។ ករណីនេះ​លោកស្រី ឱ វណ្ឌ​ឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ បាន​ចេញមក​ច្រានចោល​នូវ​ព័ត៌មាន​ទាំងនោះ​។​

​ព័ត៌មាន​បំពុលសង្គម​នេះ​បាន​បង្ហោះ​លើ​គណនី Facebook និង Youtube ថា «​ច្រើនណាស់​ថ្ងៃនេះ រកឃើញ​ឆ្លង​២៣​នាក់​ទៀត​» និង «​ចេញ​លទ្ធផល​ថ្មី យប់​នេះ ១០០% ដៃ​ឆ្វេង ដៃស្តាំ​៧​នាក់ ឆ្លង​កូ​វីដ​» ។​

​លោកស្រី ឱ វណ្ឌ​ឌី​ន ច្រានចោល​ថា «​នេះ​ជា​ព័ត៌មាន​មិន​ពិត​ធ្វើ​ឲ្យ​ច្របូកច្របល់​សង្គម​។ សូម​ច្រានចោល​ទាំងស្រុង​នូវ​ព័ត៌មាន​នេះ​។ សូម​អាជ្ញា​ធរមាន​សមត្ថកិច្ច​ជួយ​ចាត់ការ​តាមផ្លូវ​ច្បាប់​ផង​។ សូម​អរគុណ​»​។​

​សូមជម្រាបថា គិត​ត្រឹម​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២០ ការធ្វើ​តេស្ត​អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍ ០៣ វិច្ឆិកា មាន​ចំនួន​សរុប ១៤៨១ វត្ថុ​សំណាក (​ទាំង​តេស្ត​លើក​ទី​១ និង​លើក​ទី​២) ដែល​ទទួលបាន​លទ្ធផល​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ដែល​ក្នុង​ចំនួន​នេះ អ្នក​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ មាន​ចំនួន​៤​នាក់ ដែល​កំពុង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​៕​

ដោយ៖បញ្ញាស័ក្តិ

spot_img
×