Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បាបកម្ម​ណាស់​! មិនគួរ​ទេ ប្រើ​គ្នា​ឲ្យ​អូស​រហូត​ដាច់ខ្យល់​នៅនឹងកន្លែង ឃើញ​ហើយ​ខ្លោចចិត្ត (​វីដេអូ​)

spot_img

​ភ្នំពេញ​៖ សេះ​ត្រូវបាន​ចាត់ទុកជា​ប្រភេទ​សត្វ​ដឹកជញ្ជូន​ពោរពេញ​ដោយ​កម្លាំង និង​ភាព​ស៊ូ​អំណត់​ខ្លាំងណាស់ ពោលគឺ​វា​អាចមាន​សមត្ថភាព​រត់​អូស​រទេះ​រាប់​គីឡូ​ដី​។ ប៉ុន្តែ ទន្ទឹមនេះ ប្រសិនបើ​ម្ចាស់​មិន​ផ្តល់​ចំណី​គ្រប់គ្រាន់ និង​មើលថែ​ឲ្យ​បាន​ដិតដល់ នោះ​វា​ក៏​អាច​បាក់កម្លាំង​ពុំ​អាច​បម្រើ​ដល់​ម្ចាស់​បានដែរ​។ តែ​យ៉ាងណា មុខរបរ​បររទេះ​សេះ នាពេល​បច្ចុប្បន្ននេះ គេ​សង្កេតឃើញថា​ពុំ​សម្បូរ​ដូច​មុន​ទៀត​ទេ ព្រោះថា​សម័យ​ដ៏​ជឿន​លឿ​នេះ អ្នក​ប្រកបមុខរបរ​ដឹក​ជ​ញ្ចូ​ន​ពឹង​ដោយ​កម្លាំង​សត្វ បាន​ផ្លាស់​មកប្រើប្រាស់​គ្រឿង​ម៉ាស៊ីន​សឹងតែ​គ្រប់​ផ្ទះ​ទៅហើយ​។​

​យ៉ាងណាមិញ វីដេអូ​ដ៏​រន្ធត់​មួយ​នេះ ដែល​បង្ហាញ​ពីស​ត្វ​សេះ​១​ក្បាល ត្រូវ​ម្ចាស់​បង្ខំ​ឲ្យ​អូស​រទេះ​ដឹកឈើ​ទម្ងន់​រាប់​តោន​រហូត​ដាច់ខ្យល់​ងាប់​តាមផ្លូវ​យ៉ាង​អាណោច​អាធ​ម​បំផុត បាន​បង្ក​រលក​កំហឹង​យ៉ាងខ្លាំង​ក្លា ពី​អ្នក​ដែល​ស្រឡាញ់​អាណិត​សត្វ ព្រោះថា បើ​ទោះ​គ្នា​ជាស​ត្វ តែ​វា​ក៏​ចង់​មានជីវិត​រស់​ដូច​យើង​ដែរ ដែល​មិនគួរណា​ប្រើ​គ្នា​អូស​ទម្ងន់​ដ៏​ហួសប្រមាណ​បែបនេះ​។​

​ក្នុងនោះ មហាជន​ជាច្រើន​បានបង្ហាញ​កំហឹង​ឈឺចាប់ និង​សម្តែង​នូវ​ក្តី​អាណិតអាសូរ​ជា​ពន់ពេក ចំពោះ​សត្វ​សេះ​ដ៏​កម្សត់​មួយ​ក្បាល​នេះ​យ៉ាង​ដូច្នេះ​ថា​៖ «​អា​មនុស្ស​ចិត្ត​យង់ឃ្នង​គ្មាន​ធម៌​មេត្តា​បន្តិច​ដល់​សត្វ អាង​តែ​គ្នា​មិនចេះ​និយាយ​តវ៉ា ទោះបី​ឈឺ​អស់កម្លាំង​ក៏​មិនដឹង​និយាយ​យ៉ាងណា មើល​សេះ​ទៅ​ស្គម​ឃើញតែ​ឆ្អឹង ចេះតែ​ប្រើ​មិន​ឲ្យ​គ្នា​ស៊ី ប្រើ​គ្នា​ហួស​ពី​កម្លាំង លោក​អើយ​ឃើញ​ហើយ​ទប់ទឹក​ភ្នែក​មិនជា​ប់​ទេ​អាណិត​ណាស់​កូន​, យក​អា​ម្ចាស់​សេះ​ចងវា​ឲ្យ​វា​អូស​វិញ​ទៅ​, ប្រើ​គ្នា​នោះ​ប្រើ​ពួក​អា​ស្លាប់​ទាំង​រស់ ! ជេរ​មួយ​ម៉ាត់​ចុះ ! ឈើ​រាប់សិប​តោន​ចង​គ្នា​អូស​រាល់ថ្ងៃ​, សម័យនេះ​ហើយ​គួរ​ឈប់​ប្រើ​កម្លាំង​សត្វ​ទៅ​បាបកម្ម និង​កម្ម​ពៀរ​ណាស់​លោក​អើយ សន្សំ​លុយ​ទិញ​រ៉ឺម៉ក​ម៉ូតូ​ដឹក​វិញ​ទៅ ខ្ញុំ​ឃើញ​ហើយ​ខ្លោចចិត្ត​ណាស់​, ផុត​កម្ម​ពារ​ហើយ​រស់​នាំ​វេទនា ទៅ​ចាប់កំណើត​ភព​ថ្មី​ដែល​ល្អ​ជាង​នេះ​ចុះ សាធុ សាធុ សាធុ​»៕ ដោយ​៖ លឹម ហុង​

spot_img
×