Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងមហាផ្ទៃ​ប្រកាស​ផ្អាក​ឲ្យ​មានការ​ប្រជុំ​ មាន​មនុស្ស​ច្រើន​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល​

spot_img

​ភ្នំពេញ​៖ ក្រសួងមហាផ្ទៃ ផ្អាក​ការប្រជុំ​មាន​មនុស្ស​ច្រើន​នៅ​រាជធានី​ភ្នំពេញ​និង​ខេត្តកណ្តាល ដោយសារ​មាន​ហានិភ័យ​ខ្ពស់​ក្នុងការ​ចម្លង​វីរុស​កូ​វីដ​-១៩ ចូល​សហគមន៍ ។​

យោងតាម​លិខិត​ចេញផ្សាយ​កាលពី​ថ្ងៃទី​១១​វិច្ឆិកា​ឆ្នាំ​២០២០​ថា​ក្រសួងមហាផ្ទៃ បាន​លើកឡើងថា ក្នុងអំឡុងពេល​ថ្មីៗ​កន្លងមកនេះ ស្ថានភាព​នៃ​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង ខេត្តកណ្តាល មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការបន្ត​ចម្លង​ចូលទៅក្នុង​សហគមន៍​មូលដ្ឋាន ដែល​ចាំបាច់​ត្រូវ​បន្ត​ប្រុងប្រយ័ត្ន​ខ្ពស់ និង ត្រូវ​យកចិត្តទុកដាក់​ក្នុងការ​អនុវត្ត​វិធានការ នានា ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ របស់​ក្រសួងសុខាភិបាល ឲ្យ​បាន​ហ្មត់ចត់ ។​
យោងតាម​លិខិត​របស់លោក ប្រាក់ សំអឿន អគ្គនាយក​នៃ​អគ្គនាយក​រដ្ឋបាល ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ បាន​បញ្ជាក់ថា​៖”​ក្នុង​ស្មារតី​នេះ ដើម្បី​បន្ត​ការអនុវត្ត​វិធានការ​ទប់ស្កាត់​ឲ្យ​ទាន់ពេលវេលា នូវ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ សំដៅ​ថែរក្សា​សុខភាព​សាធារណៈ និង សុវត្ថិភាព​សង្គម អគ្គនាយកដ្ឋាន​រដ្ឋបាល ក្រសួងមហាផ្ទៃ សូម​ឲ្យ​អភិបាល​រាជធានី​ភ្នំពេញ និង អភិបាលខេត្ត​កណ្តាល ធ្វើការ​ផ្អាក​ជា​បណ្តោះអាសន្ន រយៈពេល​២​សប្តាហ៍ នៃ​ការរៀបចំ​វេទិកា​ផ្សព្វផ្សាយ ពិគ្រោះ​យោបល់ និង កិច្ចប្រជុំ នានា ដែលមាន​មនុស្ស​ជាច្រើន​ចូលរួម ដែល​រៀបចំ​ដោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ខេត្តកណ្តាល រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ និង ឃុំ សង្កាត់​ក្នុង​មូលដ្ឋាន រាជធានី​-​ខេត្ត ទាំង​២ “​។​
​ជាមួយគ្នានេះ ក្រសួងមហាផ្ទៃ ណែនាំ​ឲ្យ​បន្ត​អនុវត្ត​វិធានការ បង្ការ និង ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ស្របតាម​ការណែនាំ​រប​ស់រាជ​រដ្ឋាភិបាល និង ក្រសួងសុខាភិបាល អោយបាន​ជាប់​ជាប្រចាំ​នៅតាម​ទីកន្លែង​បំពេញការងារ ៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×