Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សល់​តែ​១០​ថ្ងៃ​ទៀត ត្រូវ​ចូល​រោងការ គូស្នេហ៍​កំលោះ​ក្រមុំ​ស្រស់ៗ​ស្អាត​១​គូ ស្រាប់តែ​ប្រកាស​ពន្យារពេល​រៀបការ​ភ្លាមៗ ដោយសារតែ​…

spot_img

​ភ្នំពេញ​៖ ដូចដែល​យើងទាំងអស់គ្នា បានទទួល​ជ្រាប​ហើយ នាពេលនេះ ជំងឺ​ដ៏​កាច​សាហាវ​វាយលុក​ជាស​កល Covid-19 បានចាប់ផ្តើម​ផ្ទុះឡើង​សារជាថ្មី ហើយ​ក្រសួងសុខាភិបាល​ក៏​បានចេញ​សេចក្តីណែនាំ​ឲ្យ​ប្រជាជន​ទូទាំងប្រទេស អនុវត្ត​គម្លាត​សុវត្ថិ​សង្គម និង​គម្លាត​សុវត្ថិភាព​បុគ្គល និង​ក៏​ដូច​វិធី​បង្ការ​ការពារ​ផ្សេងៗ ដើម្បី​ទប់ស្កាត់​ការចម្លង​វីរុស​នេះ នៅក្នុង​សហគមន៍​។​

​ពិតមែន​ហើយ ការ​ផ្ទុះឡើង​សារជាថ្មី ពី​ជំងឺ​កូ​វីដ​១៩ នេះ ឃើញថា​ពុំ​ត្រឹមតែ​បង្ក​ហានិភ័យ​ដល់​អាយុជីវិត​មនុស្ស​ប៉ុណ្ណោះ​ទេ តែ​វា​ក៏បាន​ធ្វើ​ឲ្យ​ប្រជាជន​ទាំងអស់គ្នា ជួបប្រទះ​នូវ​ការលំបាក​ក្នុងការ​ប្រកប​រប​ររ​ក​ស៊ី​ប្រចាំថ្ងៃ​ផងដែរ​។ លើសពីនេះ ជំងឺ​ចម្លង​នេះ​ក៏បាន​បង្ក​ដល់​បងប្អូន​ខ្លះ ត្រូវ​ខកខាន​ធ្វើ​កម្ម​ពិធី​ជួបជុំ​សប្បាយ និង​ពិធី​ផ្សេងៗ​ទៀត​ដូចជា​កម្ម​ពិធីបុណ្យ ឬ មង្គលការ​ជាដើម​។​

​ជាក់ស្តែង គូស្រករ​ថ្មីថ្មោង​ជា​គូ​ពេទ្យ​មួយគូ រស់នៅក្នុង​ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ដែល​នឹងត្រូវ​រៀប​មង្គលការ​នៅ​ថ្ងៃទី​២១ ខែវិច្ឆិកា ខាងមុខនេះ ក៏បាន​លើក​ពេល​វិញ​ផងដែរ ដោយសារតែ​ជំងឺ​កូ​វីដ​១៩​នេះ​។​

​នេះ​បើ​យោងតាម​នារី​ជា​កូនក្រមុំ​មាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Kimmuoy Vann កាលពី​ល្ងាច​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២០ ម្សិលមិញ​នេះ បាន​បង្ហោះ​សារ​ជូនដំណឹង​ដល់​ភ្ញៀវ​កិ​ត្ត​យស​បាន​ជ្រាបថា​៖ «​ក្នុងនាម​យើងខ្ញុំ​ជា​ម្ចាស់​កម្មវិធី​សូម​អធ្យាស្រ័យ​ដល់​ភ្ញៀវកិត្តិយស​ទាំងអស់​ឲ្យ​បាន​ជ្រាបថា កម្មវិធី​មង្គលការ​យើងខ្ញុំ​នឹងត្រូវ​ពន្យារពេល​វិញ ដោយសារ​មាន​ការរីក​រាលដាល​ម្តងទៀត​នៃ​ជំងឺ​កូ​វីដ​១៩ ហើយក៏​ដើម្បី​ចូលរួម​ទប់ស្កាត់​នៃ​ការឆ្លង​នេះ​ផងដែរ​»៕ ដោយ​៖ លឹម ហុង​


spot_img
×