Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុម​អ្នក​វាយប្រហារ​បាន​ប្រើ​វិធីសាស្ត្រ​បន្លំ​ធ្វើជា​កម្មវិធី Microsoft Teams ដើម្បី​វាយប្រហារ​បញ្ចូល​មេរោគ​

spot_img

​ភ្នំពេញ​៖ ក្រុម​អ្នក​វាយប្រហារ​ជំរិត​ទារប្រាក់​តាមរយៈ​អន​ឡាញ បាន​កំពុងតែ​ប្រើ​កម្មវិធី​មេរោគ ដែល​គេ​ឱ្យ​ឈ្មោះថា Cobalt Strike ដែល​បន្លំ​ធ្វើជា​កម្មវិធី Microsoft Teams ដើម្បី​ជ្រៀតចូល​ទៅក្នុង​កំ​ព្យូ​ទ័​រ​របស់​អ្នកប្រើប្រាស់​ដោយ​ស្នើឱ្យ​ពួកគេ​ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី​។ នេះ​បើតាម​ការផ្សាយ​ព័ត៌មាន​របស់​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃ​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃ​ពុធ​នេះ​។​

​កាលពី​ដំបូង​ការវាយប្រហារ​នេះ​ត្រូវបាន​ផ្ដោតទៅលើ​អង្គការ​ឬ​ក្រុមហ៊ុន​ធំៗ​តែប៉ុណ្ណោះ ប៉ុន្តែ​មួយរយៈ​ពេល​ថ្មីៗ​នេះ ពួកគេ​បានចាប់ផ្ដើម​ធ្វើការ​វាយប្រហា​រ​ទៅលើ​គ្រឹះស្ថានសិក្សា​មួយចំនួន​ផងដែរ ដោយសារតែ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​។​
​បើតាម​ការរកឃើញរ​បស់​អ្នកស្រាវជ្រាវ​បានឱ្យដឹងថា ក្រុម​អ្នក​វាយប្រហារ​មិន​ត្រឹមតែ​ប្រើ​គេហទំព័រ​ដើម្បី​ចែកចាយ​មេរោគ​នោះទេ ពួកគេ​ថែមទាំង​ចំណាយ​ថវិកា​ធ្វើការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ជាមួយ​កម្មវិធី​ស្វែងរក​ព័ត៌មាន (Search engines) ដើម្បីឱ្យ​តំណ​ភ្ជាប់​របស់​ពួកគេ​បង្ហាញ​នៅពេលដែល​អ្នកប្រើប្រាស់​ស្វែងរក​កម្មវិធី Microsoft Teams​។​

​យោងតាម​ការផ្សព្វផ្សាយ​របស់​ក្រុមហ៊ុន Microsoft បាន​បង្ហាញថា នៅពេលដែល​អ្នកប្រើប្រាស់​ចុច​លើ​តំណ​ភ្ជាប់​ដើម្បី​ទាញយក​កម្មវិធី​មេរោគ​នោះ វា​នឹង​បញ្ចូល​កម្មវិធី​ផ្សេងៗ​ទៀត​នៅពេល​ក្រោយ​ផងដែរ​។ អ្វីដែល​ពិសេស​ជាងនេះទៅទៀត​នោះ គឺ​វា​នឹង​បញ្ចូល​កម្មវិធី​ពិត​របស់ Microsoft Teams ដើម្បី​កុំឱ្យ​អ្នកប្រើប្រាស់​មានការ​ចាប់​អារម្មណ៍​។​

​ហានិភ័យ​នៃ​ការវាយប្រហារ​នេះ​អាចឱ្យ​ពួកគេ​ទាញយក​ទិន្នន័យ​សំខាន់ៗ​ដែលមាន​នៅក្នុង​កុំព្យូទ័រ​ដូចជា ព័ត៌មាន​ទាក់ទង​នឹង​ការប្រើប្រាស់​គេហទំព័រ លេខ​កាត​និង​គណនី​ធនាគារ លើសពីនេះទៅទៀត​ពួកគេ​ក៏​អាច​អ៊ី​ន​គ្រីប​ទិន្នន័យ​នៅក្នុង​កុំព្យូទ័រ​ដែលនាំឱ្យ​មានកា​រ​ជំរិត​ទារប្រាក់​បាន​ថែម​ទ​ទៀតផង​។​
​ដើម្បី​សុវត្ថិភាព​ក្នុងការ​ប្រើប្រាស់​កុំព្យូទ័រ នាយកដ្ឋាន​សូមឱ្យ​អ្នកប្រើប្រាស់​មានការ​ប្រុងប្រយ័ត្ន​នៅពេលដែល​ធ្វើ​ការទាញយក​កម្មវិធី​ណាមួយ​នោះ​ពី​ក្នុង​គេហទំព័រ​។ សូម​លោកអ្នក​ពិនិត្យ​ឱ្យបាន​ច្បាស់​ទៅលើ​តំណ​ភ្ជាប់​ទាំងនោះ ថា​តើ​វា​ពិតជា​តំណ​ភ្ជាប់​មកពី​ក្រុមហ៊ុន​ដែល​លោកអ្នក​ជឿជាក់​បានដែរ​ឬទេ​៕
​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×