Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តែ​កាន់​អាណិត​! ក្រោយ​ឃើញ​ជីវភាព​គ្រួសារ​ប្អូនប្រុស​យក​កង់​ចាស់ ចូលរួម​ប្រណាំង​កង់​នឹង​គេ ពិត​ក្រក្សត់​ខ្លាំង ខណៈ​ម្តាយ​ក៏មាន​ជំងឺ​ប្រចាំកាយ​មួយ​នេះ​…

spot_img

​ភ្នំពេញ​៖ រូបភាព​ជាច្រើន​សន្លឹក បង្ហាញ​ពី​ទិដ្ឋភាព​ក្មេងប្រុស​ម្នាក់ ចូលរួម​ប្រណាំង​កង់ ជាមួយ​កង់​កញ្ចាស់ សូម្បី​គ្មាន​មួក​ការពារ និង​ស្បែកជើង បាន​កំពុង​អង្រួន​ចិត្ត អ្នកលេង​ហ្វេ​ស​ប៊ុ​ក​គ្រប់គ្នា​។​

​នេះ​បើ​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «​ស្រី បារមី​» ដែលជា​អ្នក​ថតរូប​ប្អូនប្រុស​ពី​ទីកន្លែង​ប្រណាំង​កង់​ផ្ទាល់ បាន​រៀបរាប់​ឲ្យ​ដឹងថា ៖«​ពូ​សូម​សរសើរ​ក្មួយ​ដោយស្មោះ​អស់ពី​ចិត្ត​ពិតមែន ថ្វីបើ​មិនបាន​លេខ​១​ក៏ដោយ​(​តាមពិតទៅ​បើ​មិនមាន​បញ្ហា​ប៉ះ​ដៃ​កង់​គ្នា​បាន​លេខ​១​ហើយ​) តែ​នេះ​ទើប​សមជា​ទឹកចិត្ត​អ្នកកីឡា​ពិតៗ ត្បិតតែ​ជិះ​កង់​ដ៏​កញ្ចាស់​ហើយ​អត់​ហ្វ្រាំ​មុខ​និង​ស្បែកជើង​ទៀត ហើយក៏​សូម​អរគុណ​ថ្នាក់ដឹកនាំ​ក្រុម​កង់ក​១៥៧​ជំនួស​គាត់​ផង​ចុះ ដែល​បាន​ជួយ​ជ្រោមជ្រែង​ឧបត្ថម្ភ​គាត់ ម្យ៉ាងទៀត​ក៏​សង្ឃឹមថា គាត់​នឹង​ខំប្រឹងប្រែង​តបស្នង​ដល់​ម្ចាស់ជំនួយ និង​ដើម្បី​ជាតិ​សាសន៍​យើង​នា​ថ្ងៃ​អនាគត តែ​កុំ​ភ្លេច​ការសិក្សា​ណា​ក្មួយ​ថ្នាល​កង់​ជាតិ​យើង គឺ​ចេញពី​ពួកគាត់​នេះហើយ​»​។

​ជាមួយគ្នានេះ​ផងដែរ ក្រោយពី​បាន​មើលឃើញ​ពី​តស៊ូ និង​សេចក្តីក្លាហាន​ដ៏​មុះ​មុត បើទោះជា​គ្មាន​កង់​ទំនើប តែ​ព្យាយាម​ពុះពារ​ដើម្បី​ចង់​ទទួលបាន​ជ័យជំនះ​បែបនេះ បងប្រុស​ម្នាក់ ដោយ​ក្តី​អាណិត​ខ្លាំងពេក ក៏បាន​ទិញ​កង់​ថ្មី​១​គ្រឿង​យកទៅ​ប្រគល់ជូន​ប្អូនប្រុស​ដើម្បី​ជាការ​លើកទឹកចិត្ត និង​ភ្ជាប់​សារ​មួយ​ឃ្លា​ថា​៖ «​ឡូ​វ​នេះ​ខ្ញុំ​បាន​រកឃើញ​ក្មេងប្រុស​ម្នាក់​នឹង​ហើយ ខ្ញុំ​បាន​ទិញ​កង់​ថ្មី​ឲ្យ​គាត់​ចំពោះ​ការប្រឹងប្រែង​និង​អត្ត​ចរិតល្អ​របស់គាត់​»​។​

​លើសពីនេះ អ្វីដែល​ធ្វើ​ឲ្យ​យើង​គ្រប់គ្នា​កាន់តែ​អាណិត​ខ្លាំង​ទៀត​នោះ គឺ​ជីវភាព​គ្រួសារ​របស់​ប្អូនប្រុស ពិតជា​ក្រលំបាក​ខ្លាំង ដោយ​ផ្ទះ​តូច​ទ្រុឌទ្រោម ហើយ​ម្តាយ​ក៏មាន​ជំងឺសរសៃប្រសាទ​ទៀត ខណៈ​ឪពុក​ជា​កម្មករសំណង់​រកបាន​សឹងតែ​ពុំ​គ្រប់​ហូបចុក​ប្រចាំថ្ងៃ​ផង​នោះ​។ តែ​យ៉ាងណា ប្អូនប្រុស ពេជ្រ ធារ៉ា អាយុ ១៤ ឆ្នាំ គាត់​បាន​ប្រាប់ថា គាត់​ពុំ​ចង់បាន​អ្វី​ទេ តែ​ចង់បាន​សម្ភា​សិក្សា​ប៉ុណ្ណោះ ហើយ​ទៅ​ថ្ងៃ​អនាគា​ត​ចង់​ធ្វើ​ទាហាន ដើម្បី​បម្រើ​ប្រទេសជាតិ​។​

​សូមបញ្ជាក់ថា ប្អូនប្រុស ពេជ្រ ធារ៉ា បានទទួល​ចំណាត់ថ្នាក់​លេខ​៦ និង​ទទួលបាន​ប្រាក់រង្វាន់​លើកទឹកចិត្ត​ចំនួន ៣០ ម៉ឺន​រៀល​ផងដែរ​៕ ដោយ​៖ លឹម ហុង​

spot_img
×