Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ អញ្ជើញ​ត្រួតពិនិត្យ​ហេដ្ឋារចនាសម្ព័ន្ធ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងរាជអាវុធហត្ថ​ភ្នំ​ជុំ​រីករាយ​

spot_img

​កំពង់ឆ្នាំង​៖ ព្រឹក​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​មជ្ឈមណ្ឌល ហ្វឹកហ្វឺន​កងរាជអាវុធហត្ថ​ភ្នំ​ជុំ​រីករាយ គណៈប្រតិភូ​ដឹកនាំ​ដោយ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បាន​ដឹកនាំ​គណប្រតិភូ​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​កា​ងារ​សាងសង់​ហេ​ដ្ឋា​រចនា​សម្ពន្ធ មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងរាជអាវុធហត្ថ​ភ្នំ​ជុំ​រីករាយ ស្ថិតនៅ​ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង ។

​ក្នុង​ដំណើ​ទស្សនកិច្ច​នេះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ ព្រមទាំង​មន្ត្រីជាន់ខ្ពស់​ជាច្រើនរូប​ទៀត​។ ក្នុង​ដំណើរ​ត្រួតពិនិត្យ​នេះ ត្រូវ​បានទទួល​ស្វាគមន៍​ដោយ លោក នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ព្រមទាំង​ឧ​ត្ត​ម​សេនីយ៍ នាយទាហានជាន់ខ្ពស់​នៃ​កងរាជអាវុធហត្ថ ជាច្រើនរូប​ផងដែរ​។​

​ឧ​ត្ត​ម​សេនីយ៍​ឯក ភួង ស៊ី​ភិន មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បានធ្វើ​បទ​បង្ហាញជូន​គណៈប្រតិភូ​អំពី​ការសាងសង់​ទីលាន បាញ់​គ្រាប់​ពិត ឃ្លាំង​គ្រាប់ ឃ្លាំង​អាវុធ ស្ថានីយ៍​ផលិត​ទឹកស្អាត​ទី​២ ឃ្លាំង​ភស្តុភា​បច្ចេកទេស ទីតាំង​មណ្ឌល​ពហុ​សិក្សា អគារ​ទីចាត់ការ អាង​ស្តុក​ទឹក វេទិកា ការសិក្សា​របស់​សិក្ខាកាម និង​អគារ​ស្នាក់នៅ ហេ​ត្ថា​រចនាសម្ព័ន្ធ​របស់​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងរាជអាវុធហត្ថ​ភ្នំ​ជុំ​រីករាយ ចាប់ផ្តើម​ដំណើរការ​សាងសង់​ពី​ឆ្នាំ​២០១៣ ក្នុង​ផ្ទៃ​ដៃ​ប្រមាណ ៥០០០ ហិកតា និង​បាន​ដំណើរការ​សាងសង់​រហូត​មក​ទាល់​នឹង​ពេលនេះ សម្រេច​តាម​ផែនការ​ដែល​បាន​គ្រោងទុក នឹង​បញ្ជ​ប់​ការសាងសង់​នៅ​ឆ្នាំ​២០២២ ខាងមុខ ហើយ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​នេះ នឹង​ក្លាយជា​កន្លែង​ហ្វឹកហ្វឺន​ដ៏​ធំ​សម្រាប់​កងរាជអាវុធហត្ថ និង​កងយោធពល​ខេមរភូមិន្ទ ហើយក៏​ជា​កន្លែង​សម្រាប់​ការប្រកួត​បាញ់កាំភ្លើង​អាស៊ាន នៅក្នុង​ឱកាស​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កីឡា SEAGame ឆ្នាំ​២០២៣​ខាងមុខ​ផងដែរ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×