Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការ​ផ្តន្ទាទោស​លោក រស់ សុ​ឃិត ចាងហ្វាង​កាសែត​ជាតិ​ខែ្មរ ពីបទ ញុះញង់​បង្កឱ្យមាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម

spot_img

​ភ្នំពេញ​៖ នៅ​រសៀល​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ សាលាដំបូង​រាជធានី​ភ្នំពេញ​បានសម្រេច​ផ្តន្ទាទោស​លោក រស់ សុ​ឃិត ចាងហ្វាង​កាសែត​ជាតិ​ខែ្មរ ពីបទ ញុះញង់​បង្កឱ្យមាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម តាម​មាត្រា ៤៩៤ និង ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​កម្ពុជា​។

​លោក សុ​ឃិត ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល​១៨​ខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន ២ លាន​រៀល​។ បន្ថែម​លើសពីនេះ ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន​របស់លោក​ដូចជា​ទូរស័ព្ទដៃ និង​កុំព្យូទ័រ ត្រូវបាន​រឹបអូស​យក​ផងដែរ​។

​លោក សុ​ឃិត ត្រូវបាន​ចាប់ខ្លួន​កាលពី​ខែមិថុនា ឆ្នាំ​២០២០ ដោយសារតែ​ការផ្សព្វផ្សាយ​តាម​បណ្តាញ​ហ្វេ​ស​ប៊ុ​ក​រិះគន់​ពី​បញ្ហា​ដែល​កើតមាន​នៅក្នុង​សង្គម​ក​ម្ពុ​ជា និង​ត្រូវ​ដាក់ឱ្យ​ជាប់ឃុំ​បណ្តោះអាសន្ន​ក្នុង​ពន្ធនាគារ​ព្រៃ​ស​តាំងពី​ពេលនោះ​មក​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×