Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម៉ាស​២​លាន អំណោយ​សម្ដេច​តេ​ជោ ប្រគល់ជូន​រដ្ឋបាល​រាជធានី​, អភិបាល​រាជធានី​ឱ្យ​ប៉ូលិសចរាចរ​ត្រូវ​ចែក​ម៉ាស​ជូន​អ្នកដំណើរ ជាមួយ​ការណែនាំ​ឱ្យ​ពួកគាត់​ពាក់​ម៉ាស​ជាប្រចាំ​

spot_img

​ភ្នំពេញ​៖ លោក​ឃួ​ង ស្រេង បាន​មានប្រសាសន៍ថា​៖ ម៉ាស​ក្រណាត់​ទាំង​២​លាន​នេះ គឺជា​អំណោយ​របស់​សម្ដេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រគល់​ឱ្យមក​សាលា​រាជធានី​ភ្នំពេញ តាមរយៈ​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល ដើម្បី​យកទៅ​ប្រគល់ជូន​ទៅដល់​ប្រជាពលរដ្ឋ​ក្រីក្រ ដែល​មិនមាន​លទ្ធភាព​ក្នុង​ការទិញ​ម៉ាក​យកមកប្រើ​ប្រាស់ ខណៈដែល​ជំងឺ​កូ​វីដ​-១៩ បាននិងកំពុង​រាលដាល​នៅក្នុង​រាជធានី​ភ្នំពេញ ។
​ម៉ាស​ទាំងនេះ អភិបាល​រាជធានី​ភ្នំពេញ បានប្រគល់​បន្ត​ជូនទៅ​ខណ្ឌ​ទាំង​១៤​និង​ផ្សារ​ទាំងអស់ នៅក្នុង​រាជធានី​ភ្នំពេញ ប្រគល់ជូន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ប្រគល់ជូន​ស្នងការ​រដ្ឋា​ន​នគរបាល​រាជធានី​ភ្នំពេញ និង​ដល់​ផ្សារ​នានា​ក្នុង​រាជធានី​ភ្នំពេញ​ផងដែរ​។

​ការលើកឡើង​របស់លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានធ្វើ​ឡើង​នា​រាត្រី​ថ្ងៃទី​១១​ខែវិច្ឆិកា​ឆ្នាំ​២០២០​នេះ ក្នុង​ពិធី​ប្រគល់​និង​ទទួល​ម៉ាស​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន នាយ​រដ្ឋមន្ត្រី​ចំនួន​២​លាន​ម៉ាស ក្រោម​វត្តមាន លោក​ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល នៅ​សាលា​រាជធានី​ភ្នំពេញ ខណៈដែល​ជំងឺ​នេះ​បាន​បន្ត​ការឆ្លង​ក្រោយ​ព្រឹត្តិការណ៍ ថ្ងៃទី​៣​វិច្ឆិកា​នៅ​រាជធានី​ភ្នំពេញ​។​

​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានលើកឡើង​ទៀតថា​៖ ប៉ូលិសចរាចរ ដែល​ដាក់​គោលដៅ​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្សេងៗ ក្នុង​រាជធានី​ភ្នំពេញ អាច​ផាកពិន័យ​ទៅលើ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព តែ​ក៏ត្រូវ​ពិនិត្យមើល​ទៅលើ​ប្រជាពលរដ្ឋ​ផងដែរ បើ​ពួកគាត់ ធ្វើដំណើរ​តាម​ដងផ្លូវ​មិន​ពាក់​ម៉ាស​យើង​ត្រូវប្រគល់​ម៉ាស​ជូន​ពួកគាត់ ជាមួយនឹង​ការណែនាំ​ឱ្យ​ពួកគាត់​ពាក់​ម៉ាស​ជាប្រចាំ​។ លោក​ឃួ​ង ស្រេង ក៏បាន​បញ្ជាក់​ផងដែរ​ថា​៖ សម្ដេច​តេ​ជោ​ហ៊ុន សែន តែង​យកចិត្តទុកដាក់​យ៉ាងខ្លាំង ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដោយ​កន្លងមកនេះ សម្ដេច​បាន​ជួយ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ការលិចលង់​ដោយ​ទឹកជំនន់ ហើយ​មកដល់ពេលនេះ​សម្ដេច​នៅបាន​បន្ត​ចែក​ម៉ាស​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ថែមទៀត ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មានលទ្ធភាព​ក្នុងការ​ការពារ​នូវ​ជំងឺ​កូ​វី​-១៩ ។​

​លោក​បញ្ជាក់ថា​៖ ម៉ាស​នេះ អាច​ប្រគល់ជូន​ប្រជាពលរដ្ឋ​ម្នាក់​២​ម៉ាស ដោយ​ម៉ាស​នេះ​អាច​បោកគក់​បាន ហើយក៏​អាច​ប្រើប្រាស់​បាន​ពី ២​ខែ​ទៅ​៣​ខែ​ផងដែរ បើ​យើង​ចេះ​ថែរក្សា​វា​បានល្អ​។ លោក​អភិបាល​ក៏បាន​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​រួមគ្នា​ពាក់​ម៉ាស​ការពារ​ទាំងអស់គ្នា ដើម្បី​ទប់ស្កាត់​នូវ​ការឆ្លង​នូវ​ជំងឺ​កូ​វីដ​-១៩ ។​

​ដោយឡែក​លោក​ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ក៏បាន​ធ្វើការ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​រួមគ្នា ទប់ស្កាត់​ការឆ្លង​នៃ​ជំងឺ​កូ​វីដ​-១៩​នេះ ពិសេស​ចំពោះ​អ្នក​ដែល​កំពុង​ច​ត្តា​ឡី​ស័ក ត្រូវអនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​ទៅតាម​ការណែនាំ​របស់លោក​គ្រូពេទ្យ ក៏ដូចជា​ការណែនាំ​រប​ស់​ក្រសួងសុខាភិបាល ដោយ​ត្រូវ​នៅ​ដាច់ដោយឡែក​ពី​គេឯង ដើម្បី​កុំ​ឲ្យ មានការ​ចម្លង​ទៅ​អ្នកដទៃ​ផ្សេងទៀត ៕​ដោយ​៖​បញ្ញា​ស័ក្តិ​


spot_img
×