Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនាំពាក្យ​រាជរដ្ឋាភិបាល អះអាងថា មិនមាន​សេចក្តីប្រកាស​បិទ​រាជធានី​ភ្នំពេញ ឬ​ចំណែក​ណាមួយ នៅក្នុង​កម្ពុជា​នោះទេ​

spot_img

​ភ្នំពេញ​៖ លោក ផៃ ស៊ី​ផាន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា បានប្រកាស​ច្រានចោល​ព័ត៌មាន​ច​ចាម​អារាម ស្តីពី ការបិទ​រាជធានី​ភ្នំពេញ និង ហាម​ធ្វើដំណើរ​។​

នៅ​យប់​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ លោក ផៃ ស៊ី​ផាន បានបញ្ជាក់​ជម្រាបជូន​បណ្ដាញសារព័ត៌មាន និង​ប្រិយមិត្ត​FBFs​ថា «​មិនមាន​សេចក្តីប្រកាស​ណាមួយ​ពី សម្តេច​តេ​ជោ ហ៊ុន សែន ឱ្យ​បិទ​រាជធានី​ភ្នំពេញ ឬ​ការធ្វើដំណើរ​ឆ្លងខេត្ត​នោះឡើយ​។ ខ្ញុំ​សូម​ច្រានចោល​នូវ​ព័ត៌មាន​នេះ​ទាំងស្រុង​»​។​

​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ថ្លែងថា “​គោរព​ជម្រាបជូន​បណ្ដាញសារព័ត៌មាន និង​ប្រិយមិត្ត​FBFs​។ យើងខ្ញុំ សង្កេតឃើញថា មានការ​ផ្អើល​តាមរយៈ​សារ​សំឡេង​បាន​ប្រឌិត​អំពី​ស្ថានភាព នៃ​ការបិទ​ទីក្រុង​ភ្នំពេញ ឬ​ចំណែក​ណាមួយ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​នោះ គឺជា​ការ​ប្រឌិត​ព័ត៌មាន​ដោយ​គ្មាន​ហេតុផល និង​គ្មាន​មូលដ្ឋាន​ច្បាស់​នោះឡើយ​។​
​សារ​សំឡេង​នោះបាន​ផ្សព្វផ្សាយ​ថា “​លិខិត​ចេញពី​គណៈរដ្ឋមន្ត្រី​ចូលទៅ​រាជវាំង​សុំ​ហត្ថលេខា​ពីស​ម្តេច​សីហមុនី ដើម្បី​បិទ​ក្រុង​…” ។​
​សូមបញ្ជាក់​ផងដែរ​ថា នេះ​ជា​ព័ត៌មាន​ប្រឌិត​ដែល​ផ្សព្វផ្សាយ​បំភ័ន្ត​ធ្វើឱ្យមាន​ភាព​ជ្រួលច្របល់​។ យើងខ្ញុំ សូម​គោរព​ជម្រាបជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់គ្នា មេត្តា​រក្សា​ភាព​ស្ងប់ស្ងៀម កុំ​ចាញ់បោក​ការឃោសនា​អកុសល​នេះ សមត្ថកិច្ច​ប្រឆាំង​និង​ព័ត៌មាន​ក្លែងក្លាយ នឹង​ចាត់វិធានការ​ផ្លូវច្បាប់ ដើម្បី​រក្សា​សណ្ដាប់ធ្នាប់ និង​សន្ដិសុខ​ជាតិ​។ សូម​អរគុណ​”​។​

​លោក ផៃ ស៊ី​ផាន បាន​ចាត់ទុកថា ការ​ប្រឌិត​ព័ត៌មាន​នេះ​ឡើង ក្នុង​ចេតនា​ទុច្ចរិត ឬ​បង្កើត​វិធ​ង្ស​នា​អ្វីមួយ ហើយ ក៏បាន​ស្នើឱ្យ​សមត្ថកិច្ច តាម​ស្វែងរក​ជន​ទម្លាយ​សំឡេង​នេះ ហើយ​ផ្តន្ទាទោស​ទៅតាម​ច្បាប់​។​

​សូមបញ្ជាក់ថា ៖ ការ​ចេញមក​ប្រតិកម្ម និង​ច្រានចោល​ព័ត៌មាន​ប្រឌិត​ទាំងយប់​នេះ បន្ទាប់ពី​មានការ​ចែកចាយ​សំឡេង​បុរស​ម្នាក់ នៅតាម​បណ្តាញ​សង្គម ដោយបាន​លើកឡើងថា នឹងមាន​ការបិទ​រាជ​ធានី​ភ្នំពេញ ដើម្បី​ជា​វិធានការ​ទប់ស្កាត់​ការរីក​សាយភាយ​ជំងឺ​កូ​វីដ​១៩​។​
​ក្រៅតែពី​ការផ្សព្វផ្សាយ​ប្រឌិត​ព័ត៌មាន​បិទ​រាជធានី​ហើយ​នោះ មាន​ជន​ខ្លះ​ក៏បាន​ចែករំលែក​សំឡេង​ណែនាំ​របស់​សម្តេច​តេ​ជោ កាលពីពេល​បុណ្យចូលឆ្នាំថ្មី ស្តីពី​ការហាម​មិនឱ្យ​ធ្វើដំណើរ​ឆ្លងខេត្ត​ផងដែរ​។ ការ​ចែកចាយ​សំឡេង​នេះ នាំឱ្យមាន​ការយល់ច្រឡំ​ជាច្រើន​។​

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​កុំឱ្យ​ស្លន់ស្លោ​ជ្រុល​លើ​បញ្ហា​នេះ និង​បាន​អរគុណ​ដល់​អ្នកលក់ដូ​រ​ផងដែរ ដែល​មិន​ឆ្លៀតឱកាស​នេះ​ធ្វើឱ្យមាន​ការឡើង​ថ្លៃទំនិញ​លើ​ទីផ្សារ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×