Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វៀតណាម​៖ ក្រសួង​ហិរញ្ញវត្ថុ នឹង​ចេញ​សញ្ញាប័ណ្ណ​បំណុល​បៃតង​នៅ​ឆ្នាំ ២០២១

spot_img

​មន្ត្រី​នៃ​ក្រសួង​ហិរញ្ញវត្ថុ​វៀតណាម​កំពុងធ្វើការ​ជាមួយ​ក្រសួង​នានា ដើម្បី​ដាក់ចេញនូវ​សញ្ញា​ប័ណ្ណបំណុល​បៃតង​នៅ​ឆ្នាំក្រោយ​។​

​លោក​NguyễnHoàngDương​អនុប្រធាននាយកដ្ឋាន​ធនាគារ និង​ស្ថាប័នហិរញ្ញវត្ថុ នៃ​ក្រសួង​ហិរញ្ញវត្ថុ​បានធ្វើ​សេចក្តីថ្លែងការណ៍​នេះ នៅក្នុង​សិក្ខាសាលា​មួយ​ដែល​ធ្វើឡើង​នៅ​ទីក្រុង​ហូជីមិញ កាលពី​ថ្ងៃ​ចន្ទ​។ សញ្ញាប័ណ្ណ​បំណុល​បៃតង​គឺជា​ប្រភេទ​ប័ណ្ណបំណុល​ដែល​ចេញ​ដោយ​ស្ថាប័ន​សាធារណៈ ឬ​ឯកជន​ដែល​ប្រើប្រាស់​ថវិកា​សម្រាប់​គោលបំណង​បរិស្ថាន​។​

​លោក​Dương​បាន​មានប្រសាសន៍ថា ដោយសារតែ​ផលប៉ះពាល់​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ និង​ការវិវត្ត​យឺត ៗ នៃ​គម្រោង​វិនិយោគសាធារណៈ​មួយចំនួន ផែនការ​ដើម្បី​ចេញ​សញ្ញាប័ណ្ណ​បំណុល​បៃតង​ក៏ត្រូវ​បាន​ពង្រីក​ផងដែរ​” ។​

​លោក​បាន​មានប្រសាសន៍ថា ក្រសួង​ហិរញ្ញវត្ថុ​បានធ្វើការ​ជាមួយ​ម្ចាស់ជំនួយ និង​ធុរកិច្ច​មួយចំនួន​ដើម្បី​ជំរុញ​ការចេញ​សញ្ញា​ប័ណ្ណបំណុល​បៃតង​នាពេល​អនាគត​។
​ក្រសួង​ក៏បាន​ស្វែងរក​មូលនិធិ​អន្តរជាតិ ដើម្បី​គាំទ្រ​ដល់​អាជីវកម្ម​ក្នុង​ការចេញ​និង​ប្រឹក្សា​យោបល់​បៃតង​។​
​សញ្ញា​បណ្ណ​បៃតង​គឺជា​វិស័យ​វិនិយោគ​មួយ​ដែលមាន​សក្តានុពល​ដ៏​ធំធេង​សម្រាប់​ការអភិវឌ្ឍ​។​នេះ​បើ​យោងតាម​លោក​ប្រធាន​ផ្នែក​វិនិយោគមូលធន​សមធម៌​សាធារណៈ និង​ប្រាក់ចំណូល​ថេរ VinaCapital NguyễnHoài Thu ។​

​លោក Thu បាន​និយាយទៀតថា ស​ញ្ញ​ប័ណ្ណ​បៃតង​គឺ​ទាក់ទង​នឹង​ការវិនិយោគ​ស្អាត រួមមាន​បរិស្ថាន​សង្គម​និង​អភិបាលកិច្ច​សាជីវកម្ម​ក៏ដូចជា​ថាមពល​ស្អាត​។ នៅ​វៀតណាម​ទិសដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​រដ្ឋាភិបាល​ដល់​ឆ្នាំ ២០៣០ ក៏​ផ្តោតលើ​កំណើន​បៃតង​ក៏ដូចជា​ផលិតផល​ហិរញ្ញវត្ថុ​បៃតង រួមទាំង​សញ្ញាប័ណ្ណ​បៃតង​ផងដែរ​។​
​យោងតាម​អ្នកជំនាញ​សញ្ញាប័ណ្ណ​បៃតង​ក៏​ជា​ប្រភេទ​បំណុល​ដែរ ប៉ុន្តែ​ប្រាក់ចំណេញ​ពី​ការចេញ​សញ្ញាប័ណ្ណ​បំណុល​បៃតង​ត្រូវតែ​ប្រើ​ដើម្បី​អនុវត្ត​គម្រោង​បៃតង​។ នេះ​នឹង​ក្លាយជា​បណ្តាញ​ដើមទុន​ដ៏​សំខាន់​មួយ​សម្រាប់​វិនិយោគិន ដែល​ចាប់អារម្មណ៍​លើ​កត្តា​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ជាពិសេស​ក្នុង​បរិបទ​នៃ​ការប្រែប្រួល​អាកាសធាតុ បង្កើត​លក្ខខណ្ឌ​អំណោយផល ដើម្បី​ទាក់ទាញ​ដើមទុន​ធំ​សម្រាប់​កំណើន​បៃតង និង​កំណើន​ប្រកបដោយ​ចីរភាព​នាពេល​អនាគត​៕
ប្រភព​៖ VNS
​ដោយ​៖CEN​

spot_img
×