Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

របៀប​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​ផ្ទះ ឬ​មណ្ឌល​ច​ត្តា​ឡី​ស័ក

spot_img

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល បានដាក់​ចេញ​នូវ​វិធានការ​១០​ចំណុច សម្រាប់​ការធ្វើ​ច​ត្តា​ឡី​ស័ក ស្របពេល​ការព្រួយបារម្ភ​អំពី​ស្ថានភាព​កូ​វីដ​១៩ នៅក្នុង​ប្រទេស​កម្ពុជា​។

១)​នៅ​ក្នុងផ្ទះ​ដាច់ដោយឡែក​គ្រប់ពេល​ជា​រៀងរាល់ថ្ងៃ ក្នុងអំឡុងពេល ១៤​ថ្ងៃ (​ហាម​ដាច់ខាត​ដើរចេញ​ក្រៅ​ផ្ទះ ធ្វើ​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក​)​។​

២)​តាមដាន​រោគសញ្ញា​នៃ​ជំងឺ​វាស់​កំដៅ​ជា​រៀងរាល់ថ្ងៃ នៅពេល​ព្រឹក និង​ពេល​ល្ងាច​។ បើ​កំដៅ ២ លើសពី ៣៧.៥​អង្សារ ឬ​មាន​រោច​សញ្ញា​ណាមួយ ដូចជា​ក្អក ឈឺបំពង់ក ពិបាក​ដកដង្ហើម ត្រូវ ទាក់ទង​ទៅកាន់​ទូរស័ព្ទ​ទាន់​ហេតុការណ៍ ១១៥​។

៣)​នៅ​ដាច់ដោយឡែក​ពី​សមាជិកគ្រួសារ រស់នៅក្នុង​បញ្ចប់​មួយ​ដាច់ដោយឡែក ដែលមាន​ខ្យល់​ចេញចូល​គ្រប់គ្រាន់ និង​ប្រើប្រាស់​បន្ទប់ទឹក​/​បង្គន់​ផ្សេង​ពី​គ្រួសារ​។ បរិភោគ​អាហារ​ដាច់ដោយឡែក​ពី​សមាជិកគ្រួសារ​។ ពាក់​ម៉ាស់​ជាប់​ជានិច្ច និង​ត្រូវ​នៅ​ឃ្លាត​ពីគ្នា​យ៉ាងតិច ១.៥​ម៉ែត្រ​។

៤)​ប្រើ​សម្ភារៈ​ដោយឡែក​ពី​សមាជិកគ្រួសារ​ហាម​ប្រើ​សម្ភារៈ​រួមគ្នា​ជាមួយ​សមាជិកគ្រួសារ​។ លាង ស​ម្លា​វ​សម្ភា​រៈទាំង​ជាមួយ​ទឹកស្អាត នឹង​សាប៊ូ ឱ្យបាន​ស្អាត​ល្អ​បន្ទាប់ពី​ប្រើ​រួច​។ បោកគក់ សំលៀកបំពាក់​ឱ្យបាន​ស្អាត និង​ហាលថ្ងៃ​ឱ្យបាន​ល្អ​។

៥)​លាងដៃ​ជាមួយ​សាប៊ូ និង​ទឹកស្អាត​ឱ្យបាន​ញឹកញាប់ លាង​សម្អាត​ដៃ ដោយ​ប្រើ​សាប៊ូ និង​ទឹក ស្អាត ឬ​ប្រើ​អាល់កុល ឬ​ដែល​លាងដៃ​ឱ្យបាន​ញឹកញាប់ មុននឹង​ក្រោយពេល​ចំអិន​អាហារ មុខ នឹង​ក្រោយ​បរិភោគ​អាហារ និង​ក្រោយពេល​ប្រើ​បង្គន់ ។

៦)​ខ្ទប់មាត់ ច្រមុះ នៅពេល​ក ឬ កណ្តាស់ ខ្ទប់មាត់ ច្រមុះ​ខ្លួនឯង ដោយ​ម៉ាស់ ក្រ​ម៉ា កន្សែង​ក្រដាសអនាម័យ ឬ​ខ្ទប់​នឹង​កែងដៃ នៅពេល​ក្អក ឬ​កណ្តាស់ រួច​ត្រូវ​ចោល​ក្រដាស​នោះ​ទៅក្នុង​ធុងសំរាម ហើយ​លាង​សម្អាត​ដៃ​ភ្លាមៗ​។​

៧) បរិភោគ​ម្ហូបអាហារ​ដែល​ចំអិន​បានល្អ​ម្ម​បបរ​ត្រូវ​ចំអិន​ឱ្យបាន​ល្អ​។ បរិភោគ​ម្ហូបអាហារ​មាន ជាតិ​ត្រី សាច់ បន្លែ ផ្លែឈើ បន្ថយ​ជាតិ​ខ្លាញ់ ជាតិ​ប្រៃ និង​ជាតិ​ផ្អែម ដើម្បី​ជួយ​ពង្រឹង​ប្រព័ន្ធ​ការ ពា​រ​សារពាង្គកាយ ។​

៨)​អនាម័យ​ល្អ​ក្នុង​កន្លែង​រស់នៅ និង​រក្សា​អារម្មណ៍​នឹងធ្វើ​កិច្ចការ​ផ្សេងៗ​ជាធម្មតា ហាត់ប្រាណ ក្នុងផ្ទះ​។ សម្អាត​បន្ទប់​រស់នៅ​ផ្ទាល់ខ្លួន បន្ទប់ទឹក ព្រមទាំង​សម្ភារៈប្រើប្រាស់​ផ្សេងៗ ជា រៀងរាល់ថ្ងៃ​។​

៩)​បញ្ចប់​ការអនុវត្ត​ច​ត្តា​ឡី​ស័ក​អនុញ្ញាតឱ្យ​បញ្ចប់​ការធ្វើ​ច​ត្តា​ឡី​ស័ក ប្រសិន​អ្នក​បាន​អនុវត្ត​ត្រឹមត្រូវ​តាម​វិធានការ​ច​ត្តា​ឡី​ស័ក​ដោយ​នៅផ្ទះ​រាល់ពេល​គ្រប់​កាលកំណត់​១៤​ថ្ងៃ ហើយ​គ្មាន​ចេញ​ជាតិ​សញ្ញា​ជំងឺ និង​ត្រូវបាន​បញ្ជាក់​ដោយ​លទ្ធផល​តេស្ដកូ​វីដ​-១៩ អវិជ្ជមាន ដោយ​មន្ទីរពិសោធន៍ នៅ​ថ្ងៃទី​១៣​នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក​។

១០) ទំនាក់ទំនង​ក្នុងករណី​ចាំបាច់ និង​បន្ទាន់​បើ​អ្នកត្រូវការ​ពិគ្រោះ​យោបល់ ឬ​ជំនួយ​វេជ្ជសាស្ត្រ សូម​ទាក់ទង​មក​ទូរស័ព្ទ​ទាន់​ហេតុការណ៍ ១១៥ របស់ ក្រសួងសុខាភិបាល ដោយ​មិន​គិតថ្លៃ​សេវា​៕ដោយ : បញ្ញាស័ក្តិ

​សូម​អាន​សារ​អប់រំ​នៃ​វិធាន​ការសំខាន់ៗ​ទាំង​១០ របស់​ក្រសួងសុខាភិបាល​ដែលមាន​៤​ភាសា​៖​

spot_img
×