Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ​ថា​៖ មិនមាន​ការបិទ​ប្រទេស ឬ​រាជធានី​ខេត្ត ឬ​តំបន់​ណាមួយ​ទេ​

spot_img

​ភ្នំពេញ​៖ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ថ្លែងថា មិនមាន​ការបិទ​ប្រទេស ឬ​រាជធានី​ខេត្ត ឬ​តំបន់​ណាមួយ​នោះទេ ដូច​ពាក្យ​ច​ចាម​អារាម​នោះទេ​។

​សម្តេច​ថ្លែងថា ៖«​ក្នុងឋានៈ​ជា​ប្រមុខ​រាជរដ្ឋាភិបាល​ខ្ញុំ​សូមបញ្ជាក់ថា​នឹង​មិនមាន​ការបិទ​ប្រទេស ឬ​រាជធានី​ខេត្ត ឬ​តំបន់​ណាមួយ​នោះទេ​»​។ សម្តេច​ថា ការឃោសនា​អកុសល​របស់​ពួក​អាក្រក់​ទាំងនេះ សំដៅ​ធ្វើឱ្យ​ប្រទេស​មាន​ចលាចល​ទំនិញ​ឡើងថ្លៃ​ប្រជាជន​រស់នៅ​មិនបាន​ស្ងប់ចិត្ត ដើម្បី​ពួកគេ​គេង​ចំណេញ​ខាង​នយោបាយ​តែប៉ុណ្ណោះ​។​

​សម្តេច​ថា បញ្ហាសំខាន់​ក្នុងការ​ប្រយុទ្ធ​ជាមួយ​ជម្ងឺ​កូ​វីដ​-១៩​នៅពេលនេះ គឺ​ប្រជាជន​គ្រប់រូប​ការពារ​ខ្លួន​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ពិសេស​ការពាក់​ម៉ាស ការ​លាងដៃ ការមិន​ជួបជុំ​ប្រមូលផ្តុំ ការរក្សា​គម្លាត​សុវត្ថិភាព​។​ល​។​

​សម្តេច​បន្តថា ៖«​សម្រាប់​ការពាក់​ម៉ាស់​ដែល​កាលពី​ម្សិលមិញ​នេះ ខ្ញុំ​បាន​បញ្ជា​ឱ្យ​បញ្ចេញ​ម៉ាស់​ក្រណាត់​ចំនួន​២​លាន​ម៉ាស ជូនទៅ​សាលា​រាជធានី​ភ្នំពេញ​ដើម្បី​ចែកជូន​ប្រជាជន​ក្រីក្រ​។ នគរបាល​ចរាចរណ៍​ក៏​នឹង​ជូន​ម៉ាស់​សម្រាប់​អ្នកជិះ​កង់ ជិះ​ម៉ូតូ​ដែល​មិនបាន​ពាក់​ម៉ាស់​»​។​
​សម្តេច​អំពាវ​នា​ឲ្យ​បងប្អូន​ពាក់​ម៉ាស់​ទាំងអស់គ្នា ដើម្បី​យើង​ឈានទៅ​បញ្ចប់​ព្រិ​ត្តិ​ការណ៍​៣​វិច្ឆិកា​ឱ្យបាន​ឆាប់ ដើម្បី​នាំ​ប្រទេស​មកកាន់​ភាពប្រក្រតី​ដូច​មុន​ថ្ងៃ​៣ វិច្ឆិកា ២០២០ វិញ​។​សម្រាប់​បងប្អូន​ដែល​បាន​នឹង​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក នៅតាម​ផ្ទះ​ត្រូវ​បន្តធ្វើ​ឱ្យបាន​ហ្មត់ចត់ និង​សូម​អាជ្ញាធរ​មូលដ្ឋាន​តាមដាន​ត្រួតពិនិត្យ​នឹង​ជួយ​ដោះស្រាយ​ជីវភាព​សម្រាប់​គ្រួសារ​ក្រីក្រ ដែល​ពួកគាត់​មិនអាច​ចេញ​ប្រកប​របរ​រកស៊ី​បាន​ក្នុងពេល​ធ្វើ​ច​ត្តា​ឡី​ស័ក​។ ត្រូវ​ផ្តល់​ស្បៀងអាហារ​ជូន​ពួកគាត់​កុំ​ឲ្យ​ពួកគាត់​ខ្វះ​ស្បៀងអាហារ​ក្នុងពេល​ធ្វើ​ច​ត្តា​ឡី​ស័ក​៕
​ដោយ​៖​CEN


spot_img
×