Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូម​ប្រយ័ត្ន​កូនចៅ សត្វ​ការពារ​កូន​វា​ណាស់​! ឃើញ​មេគោ​កំពុង​វាយប្រហារ​ចៅ យាយ​ស្ទុះ​ទៅ​ជួយ ក៏ត្រូវ​ជួប​គ្រោះថ្នាក់​ដល់​ថ្នាក់​នេះ​….

spot_img

ថៃ​៖ ស្ត្រី​ម្នាក់​នៅក្នុង​ប្រទេស​ថៃ បាន​រងរបួស​បាក់ជើង​គួរ​ឲ្យ​រន្ធត់ បន្ទាប់ពី​គាត់​បានរ​ត់ទៅ​ជួយ​ចៅ​របស់គាត់ ដោយ​ធ្វើជា​ខែល​ការពារ​ចៅប្រុស​របស់ខ្លួន ពី​ការវាយប្រហារ​ពី​សំណាក់​មេគោ​១​ក្បាល បន្ទាប់​ចៅ​របស់គាត់​បាន​ចូលទៅ​ជិត​កូន​របស់​វា​។​

​យោងតាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ក្មេងប្រុស​អាយុ​១​ឆ្នាំ​ម្នាក់ ពិតជា​រំភើប​ជាខ្លាំង នៅពេល​វា​បានឃើញ​កូន​គោ​ជា​លើកដំបូង ហើយ​នៅពេលនោះ វា​ក៏បាន​រត់​សំដៅទៅ​កាន់​កូន​គោ​នោះ​។ ប៉ុន្តែ មេ​របស់​វា​ដែល​នៅ​ជិត​នោះ ប្រហែល​គិតថា​ក្មេងប្រុស​តូច​នោះ​ចូលមក​យាយី​កូន​របស់​វា ជាហេតុ​ធ្វើ​ឲ្យ​វា​ស្ទុះ​មក​វាយប្រហារ​ភ្លាមៗ​តែម្តង​។ ឃើញ​ដូច្នោះ ស្ត្រី​ជាយា​យ​ក៏បាន​រត់​មកជួយ​ដោយ​ដាក់ខ្លួន​គាត់​នៅ​ចន្លោះ​រវាង​ចៅប្រុស និង​មេគោ​។ តែ​យ៉ាងណា គាត់​ក៏បាន​រងរបួស​ធ្ងន់ធ្ង​រ​ពី​ហេតុការណ៍​នេះ ដែល​បាន​កើតឡើង​កាលពី​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២០ ស្ថិតនៅ​ក្នុងស្រុក Nang Rong ខេត្ត Buriram​។​

​ស្ត្រី​រងគ្រោះ​មានឈ្មោះ Somjit Kodmonka អាយុ ៤៩ ឆ្នាំ (​របួស​បាក់​ជើងឆ្វេង​) និង​នៅមាន​របួស​ជាច្រើន​កន្លែង​ទៀត​នៅលើ​ខ្លួន​។ ចំណែក​ចៅប្រុស​របស់គាត់ អាយុ ១ ឆ្នាំ បាន​រងរបួស​ដាច់​ក្រ​ចក​ដៃ​អស់​១ និង​របួស​នៅលើ​ខ្នង​។ ហើយ​ទាំង​យាយ និង​ចៅ ក៏ត្រូវ​បាន​បញ្ជូន​យកទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យ​ក្បែរ​នោះ​ផងដែរ​។​

​ស្ត្រី​ឈ្មោះ Pisamai Yuthakul អាយុ ៥៣ ឆ្នាំ ដែល​ត្រូវជា​បងស្រី​បង្កើត​របស់ Somji បានបញ្ជាក់​ប្រាប់​ឲ្យ​ដឹងថា Somji និង​ចៅ រស់នៅក្នុង​ទីក្រុង​បាងកក​។ ពួកគេ​បាន​ទៅលេង​ផ្ទះ​របស់គាត់​នៅឯ​ស្រុកកំណើត នៅក្នុង​ខេត្ត Buriram​។ នៅ​ព្រលឹម​ស្រាងៗ គាត់​បាន​កំពុង​ធ្វើ​អាហារ​ពេលព្រឹក​នៅក្នុង​ផ្ទះបាយ ហើយ​ខណៈ​ពេលនោះ Somji និង​ចៅប្រុស បន្ទាប់​ក្រោក​ពី​គេង ក៏បាន​ដើរ​ចូលទៅ​មើល​នៅក្នុង​សួន​ក្រោយ​ផ្ទះ​។ តែ​យ៉ាងណា មួយសន្ទុះ​ក្រោយមក គាត់​ក៏​ស្រាប់តែ​ឮ​សម្រែក​ឲ្យ​ជួយ ហើយ​ភ្លាមៗ​នោះ គាត់​ក៏បាន​ប្រញាប់ប្រញាល់​រត់​ចេញពី​ផ្ទះបាយ ក៏​បានឃើញ​អ្នកស្រី Somji កំពុង​ឱប​ចៅ ក្នុង​សកម្មភាព​ធ្វើជា «​ខែល​» ការពារ​ចៅ​ពី​ការវាយប្រហារ​របស់​មេ​គោ ដែល​កំពុង​ប្រើ​ស្នែង​របស់​វា​ជល់​គាស់​យ៉ាង​សាហាវ​។ អ្នកស្រី Pisamai ពិតជា​ស្លុតរន្ធត់​ជាខ្លាំង ហើយ​ភ្លាមៗ​នោះ គាត់​ក៏បាន​ទាញ​មេគោ​របស់ខ្លួន​ចេញពី​កន្លែង​វាយប្រហារ​។​

​អ្នកស្រី Somjit បាន​ប្រាប់​បងស្រី​ឲ្យ​ដឹងថា ចៅប្រុស​របស់គាត់ នៅពេល​ឃើញ​កូន​គោ វា​ពិតជា​រំភើប​ខ្លាំង ហើយក៏​បាន​ដើរ​សំដៅទៅរ​កវា​។ ប៉ុន្តែ នៅពេលនោះ មេ​របស់​វា​ប្រហែល​គិតថា​ចៅ​របស់គាត់ ចូលមក​យាយី​កូន​របស់​វាៗ ក៏​ស្ទុះ​មក​វាយប្រហារ​យក​ស្នែង​គ្រវាត់​ចៅ​របស់គាត់​ហើរ​លើ​អាកាស​តែម្តង​។

​នេះ​ជា​មេរៀន​មួយ ដែល​អាណាព្យាបាល​គ្រប់រូប ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​កូនចៅ ឬ មិនថាតែ​ខ្លួនឯង​នោះទេ ព្រោះថា សត្វ​មិន​ថា​ជា​ប្រភេទ​អ្វី គឺ​វា​ការពារ​កូន​របស់​ពួកវា​ខ្លាំងណាស់​៕ ដោយ​៖ លឹម ហុង

spot_img
×