Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្ញាក់ព្រើតពេលដឹងរឿងរ៉ាវក្នុង “ភូមិអូឡាំពិក” ៖ គ្មានសិច មិនប្រកួត!

spot_img

“រឿងសិច” ដែលតែងប្រព្រឹត្តទៅនៅ “ភូមិអូឡាំពិក” (កន្លែងស្នាក់នៅរបស់បណ្តាក្រុមកីឡាករ ចូលរួមប្រកួត) ហាក់ក្លាយជារឿងធម្មតាទៅហើយ សូម្បីតែកីឡាករ កីឡាការិនីខ្លះចាត់ទុកសិចជាឱកាស “ប៉ូវកម្លាំង” ទៅវិញទេ។

បវកកញ្ញារង និងជាកីឡាការិនីគប់លំពែង Paraguay – Leryn Franco ធ្លាប់ “ជប់លៀង” ឲ្យកីឡាករច្រើននាក់នៅ OLympic ឆ្នាំ ២០១២។

“រឿងសិច” នៅអូឡាំពិក ជាក់ស្តែងគឺនៅភូមិស្នាក់នៅរបស់ក្រុមកីឡាបានក្លាយជារឿងស៊ាំទៅហើយ ហើយប្រសិនពុំមានរឿងនេះទើបគេឆ្ងល់ទៅវិញទេ។

ពិតណាស់! ការដែលគណៈកម្មាធិការរៀបចំតែងចែកចាយស្រោមអនាម័យឲ្យកីឡាករពុំមែនដើម្បីលើកទឹកចិត្តឲ្យពួកគេ “អនុវត្ត” រឿងសិចទេ ផ្ទុយទៅវិញ គឺដើម្បីដាស់តឿនត្រូវយករឿងសុវត្ថិភាពជាចម្បង ៖ សុវត្ថិភាពចំពោះខ្លួនឯងផង និងដៃគូផង!។

មានរឿងរ៉ាវជាច្រើនទាក់ទងនឹងរឿងនេះ។ នៅ OLympic Bacelona ១៩៩២ កីឡារប៉េងប៉ុង Matthew Syed មកពីអង់គ្លេស បានសារភាពត្រង់ៗថា នៅអំឡុងពេលនោះពេញ ២សប្តាហ៍កន្លះ លោតប្រតិបត្តិរៀងរាល់ថ្ងៃ -ច្រើនជាង Olympic មុនៗទៀត។

នៅ Olympic Seoul ឆ្នាំ១៩៨៨ គេបានឃើញស្រោមអនាម័យក្រាស់ក្រែល រាយប៉ាយពេញតេរ៉ាស នៃអគារស្នាក់នៅរបស់ក្រុមកីឡា។ ពេលនោះមានស្លាកដ៏ចម្លែកមួយបង្ហាញវត្តមាន “ហាមធ្វើផ្តេសផ្តាស់លើតេរ៉ាស”។

Hope Solo អ្នកចាំទីកីឡាបាល់ទាត់នារី របស់អាមេរិកឲ្យដឹងថា ពួកនាងបានរៀបចំពិធីជប់លៀងនៅភូមិ Olympic 2008 នាក្រុងប៉េកាំង ហើយពួកគេបាន “សិច” ជាមួយ Vince Vaughn តារាសម្តែង Steve Byrne ព្រមទាំងបុគ្គលល្បីៗមួយចំនួនទៀត។

Hope Solo អ្នកចាំទី ក្រុមបាល់ទាត់នារី អាមេរិក

ប្រសិនបើអ្នកណាម្នាក់ ហ៊ាននិយាយនៅមុន Leryn Franco កីឡាការិនី គប់លំពែង Parayuay នោះនាងដឹងថា “អ្នកនិយាយផ្តេសផ្តាស់!” ព្រោះ “បើគ្មានសិច ខ្ញុំពុំអាចអនុវត្តការប្រកួតមានលទ្ធផលល្អទេ! រៀងរាល់ Olympic ខ្ញុំតែង “សិច” ជាមួយដៃគូដែលខ្ញុំពេញចិត្ត!” -នាងពោលប្រាប់ស្ថានីយ៍ទូរទស្សន៍មួយ។

តាមនាងបវរកញ្ញារង និងជាកីឡាជម្រើសជាតិ Parayuay នោះគេអាចសប្បាយៗ បានគ្រប់កន្លែងតាំងពីក្នុងបន្ទប់ លើវាលស្មៅ គុម្ពោធព្រៃ អាងហែលទឹក…។ល។

ការទម្លាយចេញត្រង់ៗបែបនេះ ពិតជាគួរឲ្យ… ស្រៀវណាស់!

spot_img
×