Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម៉ាស៊ីន​ប៊ូ​ត​ស្រូវ​កិន​ក្មេងប្រុស​អាយុ​១១​ឆ្នាំ​ម្នាក់​ ក្រោយ​រូបគេ​ឡើង​ជិះ​លេង ​ហើយ​រអិល​ធ្លាក់​ទៅ​ក្រោម​

spot_img

​តាកែវ ​៖​ ហេតុ​ការណ៍គួរ​ឲ​សង្វេក​មួយ​បាន​កើតឡើង​ចំពោះ​ក្រុមគ្រួសារ​របស់​ក្មេងប្រុស​ម្នាក់ អាយុ ១១​ឆ្នាំ​បាន​ស្លាប់បាត់​បង់ជីវិត​នៅ​និង​កន្លែងកើតហេតុ ដោយសារ​ក្មេងប្រុស​រូបនោះ​បា​ឡើង​ជិះ​លេង​លើ​ម៉ា​ស៊ី​ប៊ូ​ត​ស្រូវ​ពី​ខាងក្រោយ ហើយ​បាន​រអិល​ធ្លាក់ចុះ​មកក្រោម​បណ្តាល​ឲ​ម៉ាស៊ីន​ប៊ូ​ត​ស្រូវ​នោះ​បើក​ថយក្រោយ​កិន​ស្លាប់​តែម្តង។ ហេតុការណ៍​នេះ​កើតឡើង​នៅ​ភូមិ​អង្គ​តា​ចាន់ ឃុំ​លាយ​បូរ​ណ៍ ស្រុក​ត្រាំកក់ ខេត្តតាកែវ កាលពី​ព្រឹក​ម៉ោង ៨​និង​១៥​នាទី ថ្ងៃទី ១២ ខែវិច្ឆិកា ២០២០​នេះ ។​

​បើតាម​របាយការណ៍រ​បស់​នគរបាល​ស្រុក​ត្រាំកក់ បានបញ្ជាក់​ឲ​ដឹងថា ករណី​បើក​ម៉ាស៊ីន​ប៊ូ​ត​ស្រូវ​កិន​ក្មេងប្រុស​ម្នាក់​ឈ្មោះ អ៊ំ រតនា អាយុ​១១​ឆ្នាំ ស្លាប់​នេះ គឺជា​ករណី​មនុស្សឃាត​ដោយ​អ​ចេតនា ដែល​បង្ករ​ឡើង​ដោយ​តៃកុង ម៉ាស៊ីន​ប៊ូ​ត​ស្រូវ​មានការ​ឆ្វេស​ប្រហែស ដោយបាន​បណ្តោយ​ឲ​ក្មេង​ឡើង​ជិះ​លេង​លើ​ម៉ាស៊ីន​នៅពេល​កំពុងបើក​ប៊ូ​ត​ស្រូ​វ ហើយ​មិនបាន​ចាប់​អារ​ម្មាណ៍ ថា​ក្មេង​នោះ​ធ្លា​ក់មក​ខាងក្រោម​ទើប​បើក​ថយក្រោយ​កិន​ស្លាប់​តែម្តង។

តៃកុង​ម៉ាស៊ីន​ប៊ូ​ត​ស្រូវ​ដែល​បើក​កិន​ក្មេង​ស្លាប់​នោះ​មានឈ្មោះ ម៉ម ថុល ហៅ​ពយ អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សី​ម៉ា ឃុំ​លាយ​បូរ​ណ៍ ស្រុក​ត្រាំកក់ ខេត្តតាកែវ ។ ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​តៃកុង​ម៉ាស៊ីន​ប៊ូ​ត​ស្រូវ រងចាំ​ការចរចារ​ដោះស្រាយ​ជាមួយនិង​ក្រុមគ្រួសារ​ក្មេងរងគ្រោះ​ធ្វើ​ពី​ធី​បុណ្យសព​រួចរាល់​សិន ៕​ដោយ​៖ តាកែវ​

spot_img
×