Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាល​រាជធានី​៖​ ឈរ​ចែក​ម៉ាស់​ដោយ​ផ្ទា​ល់ដៃ​ជូន​អ្នកដំណើរ​ដែល​កំពុង​ធ្វើ​ចរាចរណ៍​តាម​ដងផ្លូវ​នៅ​ចំណុច​រង្វង់​មូល​គួច​កាណុង​ ដើម្បី​ការពារ​ជំងឺ​កូ​វីដ​-១៩

spot_img

ភ្នំពេញ​៖ ​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​នា​ថ្ងៃត្រង់​ថ្ងៃទី​១២​ ខែវិច្ឆិកា​ ឆ្នាំ ២០២០​នេះ បាន​ចុះទៅ​គោលដៅ​រង្វង់​មូល​គួច​កាណុង​ខាងលិច​ស្ពាន​ជ្រោយចង្វា ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ ដើម្បី​ចែក​ម៉ាស់​ក្រណាត់​ជូន​ទៅដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​តាម​ដងផ្លូវ ។​ការធ្វើ​បែបនេះ​របស់​អភិបាល​រាជធានី​ភ្នំពេញ​គឺ​ដើម្បី​ជាការ​រំលឹក​ឱ្យ​ប្រជាពលរដ្ឋ​ពាក់​ម៉ាស់​ជាប់​ជានិច្ច​ទៅតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​និង​សម្ដេច​តេ​ជោ ហ៊ុន សែន​ដើម្បី​ការពារ​នូវ​ការឆ្លង​នៃ​ជំងឺ​កូ​វីដ​-១៩​។​

ក្នុង​ការចែក​ម៉ាស់​ផ្ទាល់ដៃ​ជូន​ទៅដល់​អ្នកដំណើរ​នេះ​លោក​អភិបាល​រាជធានី​ភ្នំពេញ​ក៏បាន​ណែនាំ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ អនុវត្ត​វិធាន​របស់​ក្រសួងសុខាភិបាល​ដោយ​ត្រូវ​ពាក់​ម៉ាស់ លាងដៃ​នឹង​អាកុល ការសម្អាត​អនាម័យ​ខ្លួនប្រាណ និង​ការរក្សា​គម្លាត​សុវត្ថិភាព​ពោលគឺ ត្រូវអនុវត្ត​ឲ្យ​បាន​ទៅតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ដើម្បី​ធ្វើយ៉ាងណា​ការពារ​ឲ្យ​បាន​នូវ​ការរីក​រាលដាល​នៃ​ជំងឺ​-១៩ ៕ ​ដោយ​ ៖ បញ្ញា​ស័ក្តិ​

spot_img
×