Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុទ្ធនាការ​លើកកម្ពស់​សិទ្ធិ​ជន​មាន​ពិការភាព ​កំពុង​ត្រូវបាន​ជំរុញ​ការអនុវត្ត​យ៉ាងសកម្ម ​ទាំង​ថ្នាក់ជាតិ​និង​ក្រោម​ជាតិ​

spot_img

សៀមរាប​៖ ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ កំពុង​សហការ​ណ៍​ជាមួយ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​ក្រសួងមហាផ្ទៃ ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​ការលើកកម្ពស់​សិទ្ធិ​ជន​មាន​ពិការភាព​យ៉ាងសកម្ម នៅ​ព្រឹក​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០២០ នៅក្នុង​ខេត្តសៀមរាប ដោយមាន​ការរៀបចំ​ពិធី​ផ្សព្វផ្សាយ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​ពិការភាព ២០១៩-២០២៣ និង​ផ្សព្វផ្សាយ​លិខិតបទដ្ឋាន​បច្ចេកទេស ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​បង្កលក្ខណៈ​ងាយស្រួល​សម្រាប់​ជន​មាន​ពិការភាព​ដល់​សមាជិក​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ​ខេត្តសៀមរាប​។

​ជាការ​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ជន​មាន​ពិការភាព​នៅក្នុង​ស្ថានភាព​កូ​វីដ​-១៩ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានប្រកាស​អនុវត្ត​កម្មវិធី​ផ្តល់​សាច់ប្រាក់​ជូន​ពលរដ្ឋ​ក្រីក្រ​និង​ងាយ​រងគ្រោះ ដោយសារ​ជ​ម្ងី​កូ​វីដ​-១៩ ជូនទៅ​ដល់​គ្រួសារ​ដែលមាន​បណ្ណសម​ធម៌ (​ទាំង​ក្រ​-១ និង​ក្រ​-២) ប្រមាណ​ជាង ៥៦​ម៉ឺន​គ្រួសារ ដែល​ត្រូវ​ចំណាយ​ថវិកាជាតិ​ប្រមាណ ២៥​លាន​ដុល្លារ ក្នុង​មួយខែ ក្នុងនោះ​ជន​មាន​ពិការភាព​ចំនួន ១០០,៨៤៤​នាក់ ក្នុងនោះ​ស្ត្រី​មាន​ពិការភាព​ចំនួន ៥១,៧៨២​នាក់​ក៏​ទទួលបាន​ប្រាក់​ឧបត្ថម​នេះ​ផងដែរ​។ “​នេះ​បើតាម​ការលើកឡើង​រប​ស់លោក ឯម ច័ន្ទ​មករា រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ​”​។​

​រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច លោក ឯម ច័ន្ទ​មករា បាន​អំពាវនាវ​ដល់​ជន​មាន​ពិការភាព​ត្រូវ​រក្សា​ការធ្វើ​អនាម័យ​ឱ្យបាន​ខ្ជាប់ខ្ជួន​តាម​វិធាន​របស់​ក្រសួងសុខាភិបាល​ដើម្បី​ជៀង​វាង​ការឆ្លង​ជំងឺ​កូដ​វីដ​-១៩ នៅក្នុង​សហគមន៍​។ ក្នុងពេល​ដំណាលគ្នា​នេះ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​លោក យុន ឈុ​ន្នី បាន​រំលឹក​អំពី​ការរក្សា​គម្លាត​សង្គម​រាល់​ការរៀបចំ​កិច្ចប្រជុំ​និង​ការប្រាស្រ័យ​ទាក់ទង គ្នា​ផងដែរ​។​

លោក ឯម ច័ន្ទ​មករា បាន​ថ្លែង​ក្នុងឱកាស​បើក​សិក្ខាសាលា​នៅ​ព្រឹក​នេះ​ថា រាជរដ្ឋាភិបាល​កម្ពុជា មាន​ចក្ខុវិស័យ​ច្បាស់លាស់​ធ្វើយ៉ាងណា​ឱ្យ​ជន​មាន​ពិការភាព និង​ក្រុមគ្រួសារ​មាន​គុណភាព​ជីវិត​ល្អ និង​ចូលរួម​យ៉ាងសកម្ម​ពេញលេញ ស្មើភាព​គ្នា​ក្នុងសង្គម​ដែលមាន​ការគោរព​សិ​ទិ្ធ​និង​សេចក្តីថ្លៃថ្នូរ​ព្រមទាំង​មានការ​ធ្វើ​បរិ​យាប​ន្ន​ពិការភាព​ក្នុង​គ្រប់​វិស័យ​និង​ការអភិវឌ្ឍ​។​
​យើង​មាន​បេសកកម្ម​រួមគ្នា​មួយ​គឺ ៖ ជំរុញ​ការចូលរួម​ពី​ក្រសួង​ស្ថាប័ន ដៃគូ​អភិវឌ្ឍន៍ វិស័យ​ឯកជន អង្គការ​សង្គម​ស៊ីវិល អង្គការ​ជន​មាន​ពិការភាព អង្គការ​មិនមែន​រដ្ឋាភិបាល​នានា រួមទាំង​ជន​មាន​ពិការភាព​ដើម្បី​ធ្វើ​បរិ​យាប​ន្ន​ពិការភាព​ទៅក្នុង​ការអនុវត្ត​ផែនការ​សកម្មភាព​រប​ស់​ខ្លួន​ឈាន ទៅ​សម្រេចបាន​នូវ​គុណភាព​ជីវិត​របស់​ជន​មាន​ពិការភាព​ប្រកបដោយ​ចីរភាព​។ “​នេះ​បើតាម​ទស្សនៈ​របស់លោក​រដ្ឋលេខា​ធិ​ការ ឯម ច័ន្ទ​មករា​”។

​ជារឿយៗ ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ​តែង​បានធ្វើ​យុទ្ធសាស្ត្រ​ចុះ​ផ្សព្វផ្សាយ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​ពិការភាព​ឆ្នាំ​២០១៩-២០២៣ និង​ផ្សព្វផ្សាយ​លិខិតបទដ្ឋាន​បច្ចេកទេស​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​បង្កលក្ខណៈ​ងាយស្រួល​សម្រាប់​ជន​មាន​ពិការភាព​នៅ​ទាំង​នៅ​ថ្នាក់ជាតិ​និង​ក្រោម​ជាតិ ក្នុង​គោលបំណង​ជំរុញ​ការអនុវត្ត​ផែន​នេះ​ឱ្យមាន​ស័ក្ក​សិទ្ធ​ភាព ឆ្លើយតប​តម្រូវការ​រ​បស់​ជន​មាន​ពិការភាព និង​ស្របតាម​ចក្ខុវិស័យ​រួម​គឺ “​ជន​មាន​ពិការភាព និង​ក្រុមគ្រួសារ​មាន​គុណភាព​ជីវិត​ល្អ​និង​ចូលរួម​យ៉ាងសកម្ម​ពេញលេញ ស្មើភាព គ្នា​ក្នុងសង្គម​ដែលមាន​ការគោរព​សិ​ទិ្ធ​និង​សេចក្តីថ្លៃថ្នូរ ព្រមទាំង​មានការ​ធ្វើ​បរិ​យាប​ន្ន​ពិការភាព​ក្នុង​គ្រប់​វិស័យ​និង​ការអភិវឌ្ឍន៍​”​។

​ថ្លែង​ក្នុង​សិក្ខាសាលា​នេះដែរ លោក យុន ឈុ​ន្នី រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​បាន​ថ្លែងថា ការជំរុញ​ធ្វើ​បរិ​យា​ប័ន្ន​ពិការភាព​ទៅក្នុង​ការអនុវត្ត​ផែនការ​សកម្មភាព​រប​ស់ ក្រសួង រដ្ឋបាល រាជធានី ខេត្ត ស្ថាប័ន ដើម្បី​ឈានទៅ​សម្រេចបាន​គុណភាព​ជីវិត​របស់​ជន​មាន​ពិការភាព​ប្រកបដោយ​ចីរភាព​គឺជា​គោលបំណង​សំខាន់​របស់​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​ពិការភាព ២០១៩-២០២៣​។​

លោក​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ក៏បាន​បញ្ជាក់​ដែលថា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានដាក់​ចេញ​នូវ​គោលនយោបាយ​អភិវឌ្ឍ​ជាតិ ដោយ​បន្ត​ប្តេជ្ញា​ថែរក្សា​សន្តិភាព ស្ថេរភាព​នយោបាយ សន្តិសុខ​ជាតិ កំណើនសេដ្ឋកិច្ច​ដោយ​ឈរលើ​មូលដ្ឋាន​ឯករាជ្យ អធិបតេយ្យ បូរណភាព ទឹកដី ប្រជាធិបតេយ្យ និង​គោរព​សិទ្ធិមនុស្ស ពោល​សូម​អរគុណ​សន្តិភាព​។​

​លោក យុន ឈុ​ន្នី ថា ដើម្បី​ធានា​ដល់​ការធ្វើ​បរិ​យាប​ន្ន​និង​សមភាព​សម្រាប់​ជន​មាន​ពិការភាព រាជរដ្ឋាភិបាល​កម្ពុជា​បានដាក់​ចេញ​នូវ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី ពិការភាព​ឆ្នាំ​២០១៩-២០២៣ ក្នុងទិសដៅ​ឈានទៅ​លុបបំបាត់​រាល់ ទម្រង់​កេង​ប្រ​វ័​ញ​និង​រើសអើង​លើ​ជន​មាន​ពិការភាព ដោយ​ធ្វើយ៉ាងណា​ឱ្យ​ជន​មាន​ពិការភាព​កាន់តែ​ទទួលបាន​ការគាំទ្រ​ពី​សង្គម បង្កើន​គុណភាព ជីវិត​ឱ្យ​កាន់តែ​ប្រសើរឡើង ទទួលបាន​ការយកចិត្ត​ទុកដាក់​ស្របតាម​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព (SDGs) «​មិនមាន​នរណាម្នាក់​ត្រូវបាន​បំភ្លេច » ៕ដោយ៖បញ្ញាស័ក្តិ​

spot_img
×