Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រឹទ្ធសភា ឯកភាព​ទាំងស្រុង​លើ​សេចក្តីព្រាងច្បាប់ ស្តីពី​ការអនុម័ត​យល់ព្រម​លើ ពិធីសារ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​

spot_img

​ភ្នំពេញ​៖ អង្គប្រជុំ​ព្រឹទ្ធសភា បាន​ឯកភាព​ទាំងស្រុង​លើ​សេចក្តីព្រាងច្បាប់ ស្តីពី​ការអនុម័ត​យល់ព្រម​លើ ពិធីសារ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ដោយ​ឥត​កែប្រែ​ចំនួន​៥២​សំឡេង នៃ​ចំនួន​សមាជិក​ព្រឹទ្ធសភា​ទាំងមូល ។​

​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា មាន​កិត្តិយស​សូម​ជម្រាបជូន​សាធារណជន​ជ្រាបថា​៖ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២០ វេលា​ម៉ោង ៨​និង​០០​នាទី ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បន្ត​សម័យប្រជុំ​លើក​ទី​៦ នីតិកាល​ទី​៤ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។
​សមាជិក​ព្រឹទ្ធសភា​មាន​វត្តមាន​ចំនួន ៥២​រូប​។

​អង្គ​ប្រជុំបាន​ដំណើរការ​ដោយមាន​របៀបវារៈ ពិនិត្យ និង​ឱ្យយោបល់​លើ​សេចក្តីព្រាងច្បាប់ ស្តីពី​ការអនុម័ត​យល់ព្រម​លើ ពិធីសារ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។

​សេចក្ដីព្រាងច្បាប់​នេះ គឺជា​ឯកសារ​គ្រឹះ​រឹងមាំ​ក្នុងការ​ការពារ​បូរណភាព​ទឹកដី​កម្ពុជា ដោយ​កំណត់​ខ្សែ​ព្រំដែន​មិន​កែប្រែ​រឹងមាំ យូរអង្វែង​សម្រាប់​កូន​ខ្មែរ​ជំនាន់​ក្រោយ និង​បង្កើន​ទំនាក់ទំនង​អ្នកជិតខាង​ល្អ ថែរក្សា​បាន​នូវ​ព្រំដែន​សន្ដិភាព សាមគ្គីភាព មិត្តភាព សហប្រតិបត្តិការ និង​ការអភិវឌ្ឍ​រវាង​ប្រជាជាតិ និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​។

​នេះ​គឺជា​ជោគជ័យ​នៃ​ការអនុវត្ត​ជាក់ស្ដែង​នូវ​នយោបាយ​ដ៏​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងការ​ការពារ​ឯក​រាជ្យ អធិបតេយ្យភាព បូរណភាព​ទឹកដី និង​ទទួលខុសត្រូវ​ចំពោះ​ប្រវត្តិសាស្ដ្រ​ប្រទេសជាតិ​កម្ពុជា ស្របតាម​មាត្រា​៥២ ជំពូក​ទី​៤ នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​សេចក្តីព្រាងច្បាប់​នេះ​តាក់តែងឡើង​មាន ០៣​មាត្រា ត្រូវបាន​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អនុម័ត​យល់ព្រម​ជា​លើកដំបូង​ចំនួន​១១៦​សំឡេង នៃ​ចំនួន​សមាជិក​រដ្ឋ​សភា​ទាំងមូល
​កាលពី​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០២០ នា​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៥ នីតិកាល​ទី​៦​។

​ឯកឧត្តម វ៉ា គឹមហុង ទេសរដ្ឋមន្ដ្រី​ទទួលបន្ទុក​កិច្ចការ​ព្រំដែន និង​ជា​ប្រធាន​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន អមដោយ​ថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និង​មន្ត្រី​ជំនាញ បាន​អញ្ជើញ​មក​ការពារ​សេចក្តីព្រាងច្បាប់​នេះ​។
​អង្គប្រជុំ​ព្រឹទ្ធសភា​បាន​ពិនិត្យ និង​ឱ្យយោបល់​ឯកភាព​ទាំងស្រុង​លើ​សេចក្តីព្រាងច្បាប់​ទាំងមូល ដោយ​ឥត​កែប្រែ​ចំនួន​៥២​សំឡេង នៃ​ចំនួន​សមាជិក​ព្រឹទ្ធសភា​ទាំងមូល​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

  

spot_img
×