Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដេញថ្លៃ​គម្រោង​អភិវឌ្ឍន៍​ឃុំ​បាន​កាម អ្នកដេញថ្លៃ​បាន​សប្បាយ​ចែក​លុយ​ទឹកតែ​

spot_img

​តាកែវ​៖​ប្រជាពលរដ្ឋ​នៅ​ស្រុក​ព្រៃកប្បាស​ស្នើសុំ​ឲ្យ​ឯកឧត្តម​អភិបាល​ខេត្តតាកែវ និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ ពិនិត្យ​គម្រោង​ដេញថ្លៃ​ជួស​ជួល​ផ្លូវ​ក្រាល​គ្រួសធម្មជាតិ​ប្រវែង ២ គីឡូម៉ែត្រ នៅ​ឃុំ​បាន​កាម ស្រុក​ព្រៃកប្បាស​ឡើងវិញ ក្រោយ​មាន​ភាពមិនប្រក្រតី​លើ​ការដេញថ្លៃ ដែល​ធ្វើ​ឲ​ខាត់​បង់ទ្រព្យ​សម្បត្តិ​រដ្ឋ​រាប់សិប​លាន​រៀល ។​

​ការដាក់​ឲ្យ​មានការ​ដេញថ្លៃ​ជួសជុល​គម្រោង​មូលនិធិ​អភិវឌ្ឍន៍​ឃុំ​សង្កាត់ នៅ​ឃុំ​បាន​កាម ស្រុក​ព្រៃកប្បាស ខេត្តតាកែវ នៅ​ព្រឹក​ថ្ងៃទី ១២ ខែវិច្ឆិកា ២០២០​នេះ ត្រូវបាន​ក្រុមហ៊ុន​ចំនួន ៣​ធ្វើការ​ដេញថ្លៃ​ឡើង ប្រគៀក​ប្រកិត​និង​តម្លៃ​ប៉ាន់ស្មាន​ទៅហើយ ដែល​អាច​និយាយបានថា ភាគរយ​ថយចុះ​ទាប​បំផុត ហាក់បីដូចជា​ក្រុម​អ្នកម៉ៅការ​ទាំងនោះ​ត្រូវ​រូ​វ​គ្នា​ដាក់​តម្លៃ​ដេញ រួច​យកលុយ​មក​ចែក​ថ្លៃ​ទឹកតែ​ឲ​គ្នា​នៅ​ខាងក្រៅ​ទៅវិញ ។

​សូមបញ្ជាក់ថា ក្រុម​អ្នកទទួលការ ដែល​ដាក់​ដេញថ្លៃ​នាពេលនោះ​មាន​ចំនួន​៣​ក្រុមហ៊ុន ក្នុងនោះ​ទី​១ ក្រុម ហ៊ុន យ៉ាន់ វណ្ណៈ ដាក់​ដេញថ្លៃ ១០៣,៩០០,០០០៛ ទី​២​ក្រុមហ៊ុន ស្រូ​យ​ហៀ​ង ដាក់​ដេញថ្លៃ ១០៥,០០០,០០០៛ និង​ទី​៣ ក្រុមហ៊ុន សំណង់​ទូទៅ ទ្រី ជ័យ ដាក់​ដេញថ្លៃ ១០៤,៦០០,០០០៛ ខណៈ​ដែ​ក្នុងតម្លៃ​ប៉ាន់ស្មាន​លើ​ការជួសជុល​ផ្លូវ​ក្រាល​គ្រួសធម្មជាតិ​ប្រវែង ២​គីឡូម៉ែត្រ គឺមាន​តម្លៃ ១០៧,១៤៧,៣៥៨៛៕​ដោយ​៖ តាកែវ​

spot_img
×