Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រំជួលចិត្ត តើ​មាន​បុរស​ប៉ុន្មាន​នាក់​ស្មោះ​ស្មេ​ហ៍​បែបនេះ​! ខាង​ប្រុស​សុខចិត្ត​រៀបការ​នឹង​សព​មិត្តស្រី និង​សូម្បី​ឲ្យ​ថ្លៃ​បណ្តា​ការ​រហូតដល់​… (​វីដេអូ​)

spot_img

​ថៃ ៖ នេះ​ជា​រឿង​ស្នេហា​ដ៏​ស្មោះ​មួយ ដែល​ឃើញ​ហើយ​ពិតជា​រំជួលចិត្ត​ខ្លាំងណាស់ ខណៈ​ខាង​ប្រុស​បានសម្រេច​ចិត្ត​រៀបការ​នឹង​សព​គូ​ដណ្តឹង ដើម្បី​បំពេញ​តាម​ការសន្យា​របស់​នាង កាលពី​នាង​នៅមាន​ជីវិត​។​

​បើតាម​សារព័ត៌មាន​ថៃ sanook បាន​ចុះផ្សាយ​ឲ្យ​ដឹងថា រូបភាព​រៀប​មង្គលកា​រ​ដ៏​ក្រៀមក្រំ​បំផុត​មួយ ដែល​ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២០ បានធ្វើ​ឲ្យ​អ្នកប្រើប្រាស់​អ៊ិន​ធឺ​ណិ​ត​រំជួល​ជាខ្លាំង ខណៈ​កូនកំលោះ​អាយុ ១៩ ឆ្នាំ សម្រេចចិត្ត​រៀបការ​នឹង​សព​កូនក្រមុំ​អាយុ ១៦ ឆ្នាំ នៅក្នុង​ពិធី​បុណ្យសព​របស់​នាង​។

​កូនក្រមុំ​មានឈ្មោះ Nong Gift អាយុ ១៦ ឆ្នាំ ត្រូវបាន​ដឹងថា នាង​មាន​កើតមាន​ជំងឺ​រោគ​ឆ្លង​ក្នុង​ឈាម ប៉ុន្តែ ដោយសារ​ការវះកាត់​ពុំ​ជោគជ័យ នាង​ក៏បាន​ស្លាប់បាត់​បង់ជីវិត​ទាំង​នៅ​វ័យក្មេង កាលពី​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

​មិត្ត​ប្រុស​របស់​នាង​ដែលមាន​ឈ្មោះថា Om អាយុ ១៩ ឆ្នាំ បាន​និយាយថា គាត់ និង​មិត្តស្រី​បាន​ស្រឡាញ់គ្នា​តាំងពី​ឆ្នាំ​២០១៧ មកម្ល៉េះ ដោយមាន​ការដឹងឮ​ទទួលស្គាល់​ពី​ឪពុកម្តាយ​ទាំងសងខាង​។ ហើយ​ពួកគេ​ក៏បាន​កំណត់​ថ្ងៃ​ចូល​រោងការ​នៅក្នុង​ខែមករា ឆ្នាំ​២០២១ ខាងមុខនេះ​។ ប្អូនប្រុស Om បន្តថា មិត្តស្រី​របស់គាត់​បាន​ធ្លាក់ខ្លួន​ឈឺ ហើយ​តែង​ទៅ​ពេទ្យ​រហូត ។ តែ​អ្វីដែល​ឲ្យ​តក់ស្លុត​ខ្លាំង​នោះ គឺ​នៅ​ថ្ងៃទី​៤ ខែតុលា គ្រូពេទ្យ​ប្រាប់ថា នាង​ឆ្លង​មេរោគ​នៅក្នុង​ចរន្តឈាម ដែល​ឱកាស​មាន​ជិវិត​រស់រានមានជីវិត​ពី ៥០ ទៅ ៥០ ប៉ុណ្ណោះ​។​

​រហូត​រោគសញ្ញា​កាន់តែ​អាក្រក់​ទៅៗ ហើយដោយ​ដឹងថា​ខ្លួន​នឹង​ច្បាស់​ជា​មិនអាច​ត្រូវបាន​សង្គ្រោះ​ជីវិត​បាន Nong ក៏បាន​សួរថា «​តើ​បងអាច​រៀបការ​នឹង​អូន​បានទេ​» នៅពេលនោះ Om ក៏បាន​យល់ព្រម នៅ​ចំពោះមុខ​សាច់ញាតិ​ទាំងអស់គ្នា​។ ហើយ​នៅ​ទីបំផុត រូបគេ​ពិតជា​ធ្វើបាន​តាម​ការសន្យា ដែល​ធ្វើ​ឲ្យ​គ្រប់គ្នា​នៅលើ​បណ្តាញ​សង្គម ក្តុកក្តួល​រំជួលចិត្ត និង​ស្ងើចសរសើរ​ពី​ទំហំ​នៃ​ក្តី​ស្រឡាញ់​របស់គាត់ រហូតដល់​ថ្នាក់​លើកឡើងថា តើ​មាន​បុរស​ប៉ុន្មាន​នាក់​ដែលមាន​ស្នេហា​ស្មោះ​ពិត​បែបនេះ​។​

​អ្នកស្រី Samlak អាយុ ៤៨ ឆ្នាំ ត្រូវជា​ម្តាយ​របស់ Om បាន​និយាយថា ទំនាក់ទំនង​រវាង​កូន​ទាំងពីរ គឺ​ក្រុមគ្រួសារ​ទាំងសងខាង​បាន​ដឹងឮ​ទាំងអស់គ្នា ហើយ​ពួកគាត់​បាន​ចូល​ស្តី Nong ដោយ​ឲ្យ​ថ្លៃ​បណ្ណាការ​ចំនួន ៤០ ម៉ឺន​បាត (​ស្មើនឹង ១៣០០០ ដុល្លារ​)៕ ដោយ​៖ លឹម ហុង​

spot_img
×