Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធ្លាយលិខិតលោក ឆែ សុធា ប្រធានសាខាគយខេត្តបន្ទាយមានជ័យ សុំពន្យារកំណើត

spot_img

បន្ទាយមានជ័យ ៖ បណ្តាញសង្គមនៅថ្ងៃទី១៣-១៤កុម្ភ:ឆ្នាំ២០១៨នេះ បានទម្លាយនូវលិខិត១ច្បាប់ដែលលោក ឆែ សុធា ប្រធានសាខាគយ និងរដ្ឋាករ ខេត្តបន្ទាយមានជ័យ សុំពន្យារកំណើត១ឆ្នាំទៀត ។ លិខិតដែលគោរពជូនសម្តេចតេជោនាយករដ្ឋមន្ត្រីនោះ បានសរសេរថា សំណើសុំពន្យាអាណត្តិបម្រើការងាររយ:ពេល១ឆ្នាំ ពីថ្ងៃទី១១ធ្នូឆ្នាំ២០១៧ រហូតដល់ថ្ងៃទី១១ ធ្នូ ឆ្នាំ២០១៨ ។

លិខិតបានរៀបរាប់ថា ៖ បច្ចុប្បន្ន ខ្ញុំបាទបានបម្រើការងារជាប្រធានសាខាគយនិងរដ្ឋាករខេត្តបន្ទាយមានជ័យនិងបានខិតខំបម្រើជាតិមាតុភូមិ ទទួលបានសមិទ្ធផលសំខាន់ៗដូចជា ៖ ចាប់ពីខែធ្នូឆ្នាំ២០១៥ កន្លងមក ខ្ញុំបាទបានខិតខំអនុវតហតយុទ្ធសាស្ត្រកៀងគរចំណូលរបស់រាជរដ្ឋាភិបាលដោយធ្វើអោយចំណូលពន្ធគយនៅខេត្តបន្ទាយមានជ័យ មានការកើនឡើងគួរជាទីមោទន:និងថែមទាំងបានបង្ការនិងបង្ក្រាបនូវរាល់បាតុភាពអសកម្មនានាដែលធ្លាប់កើតមានកន្លងមកដោយជនឆ្លៀតឱកាសមួយចំនួន។

– ខ្ញុំបាទ ជាអនុប្រធានគណ:ពង្រឹងស្រុកមង្គលបូរីនិងជាប្រធានគណ:ពង្រឹងឃុំឬស្សីក្រោក(ចំនួន ១៧ ភូមិ)ស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ ។លើសពីនេះ ខ្ញុំបាទក៏ជាអនុប្រធានគណ:ពង្រឹងឃុំព្រែកកំជពឹស(១៧ភូមិ) ស្រុកខ្សាច់កណ្តាលខេត្តកណ្តាល ។

ហេតុនេះ លោកបានសុំអនុញ្ញាតិ្តបាននៅបន្តបម្រើការងារបន្តទៀតដោយក្តីអនុគ្រោះ ។ បន្ទាយមានជ័យថ្ងៃទី៣០តុលាឆ្នាំ២០១៧ ។
លើលិខិតនោះ សម្តេចនាយករដ្ឋមន្ត្រីបានចារជូនឯ/ឧ គុណ ញឹម ។ស្នើរក្សាទុករហូតក្រោយបោះឆ្នោត២០១៨ ដើម្បីគ្រប់គ្រង ដោយពេលនេះជាករណីពិសេស។ ១/១១/២០១៧។

លោក ឆែ សុធា ប្រធានសាខាគយនិងរដ្ឋាករខត្តបន្ទាយមានជ័យនៅថ្ងៃទី១៤កុម្ភ:នេះ មិនទទួលយកការស្នើសុំបំភ្លឺអ្វីឡើយទាក់ទិនការសុំពន្យាកំណើតនៅកន្លែងដ៏សំខាន់ខាងជំនាញប្រមូលចំណូលនេះ។

សូមបញ្ជាក់ថា លោកឆែ សុធា ធ្លាប់មន្ត្រី ជាថ្នាក់ដឹកនាំសាខាគយខេត្តមួយចំនួន ហើយចុងក្រោយបានមកធ្វើជាប្រធានសាខាគយខេត្តបន្ទាយមានជ័យកាលពីខែធ្នូឆ្នាំ២០១៥ រួចត្រូវចូលនិវត្តន៍នៅថ្ងៃទី១១ធ្នូឆ្នាំ២០១៧ តាមច្បាប់ស្តីពីសហលក្ខន្តិក:មន្ត្រីរាជការស៊ីវិល។ លោកមានអាកប្បកិរយាក្រអឺតក្រទម សំដីសំដៅមិនសូវរាបទាប ចង្អៀតចង្អល់។

មកបំពេញការងារនៅបន្ទាយមានជ័យនេះ ក្នុងនាមជាប្រធានសាខាគយខេត្ត លោកបានប្តឹងរាយការណ៍ករណីលោក ផាន់ វណ្ណរ័ត្ន អតីតព្រះរាជអាជ្ញានៃអយ្យកាអមសាលាដំបូងខេត្តបន្ទាយមានជ័យករណីនិតិវិធីក្នុងការទប់ស្កាត់ បង្ក្រាបបទល្មើសនិងប្រមូលពន្ធគយ។ តមក យោងស្មារតីនោះ លោក ផាន វណ្ណរ័ត្ន ត្រូវបានថ្នាក់លើដកតំណែង។

ហើយសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីខណ:សម្តេចអញ្ជើញជួបសួរសុខទុក្ខមន្ត្រីរាជការ កងកម្លាំងមួហចំនួននៅខេត្តនេះ សម្តេចក៏បានលើកពីកំហុសលោកផាន់ វណ្ណរ័ត្ន ដែលប៉ះពារនឹងលោក ឆែ សុធានេះផងដែរ៕ ដោយ ៖ បន្ទាយ

spot_img
×