Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ​ប្រទះឃើញ​សព​បុរស​ម្នាក់ នៅសល់តែ​គ្រោងឆ្អឹង ដោយ​ពុំទាន់​ដឹង​ពី​មូលហេតុ​

spot_img

​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ឬ​ស្សី​ទី​៣ បាន​ប្រទះឃើញ​សព​បុរស​ម្នាក់ នៅសតែ​គ្រោងឆ្អឹង បង្ក​ឲ្យ​ភ្ញាក់ផ្អើល​ដល់​អ្នកភូមិ រាយការណ៍​នៅ​សមត្ថកិច្ច​ឲ្យ​ចុះមក​ពិនិត្យ​ភ្លាមៗ​ ​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះដែរ​កើតឡើង​នៅវេលា​ម៉ោង ៥​និង ០០ នាទី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ទី ១២ ខែវិច្ឆិកា​ឆ្នាំ ២០២០ នៅក្នុង​ភូមិ​ឬ​ស្សី​៣ សង្កាត់​ស្ទឹងមានជ័យ​ទី ២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​ព័ត៌មាន​បឋម​ពី​ប្រជាពលរដ្ឋ ដែល​នៅក្បែរនោះ បាន​បញ្ជាក់ថា មាន​ក្មេងៗ​បាននាំគ្នា​ទៅ​កាប់​ដើម​ត្រ​ខុប ក៏បាន​ឃើញ​សាកសព នៅសល់តែ​គ្រោងឆ្អឹង នៅជាប់​និង​ដើម​ត្រ​ខុប​ ​រួច​បាន​រត់​មក​ប្រាប់​នាក់​ភូមិ​ឲ្យ​រាយការណ៍​ទៅ​សមត្ថកិច្ច​ចុះមក​ពិនិត្យ រួច​ក៏មាន​ប្រជាពលរដ្ឋ​បានដាក់​ការសង្ស័យថា ជនរងគ្រោះ​ទំនងជា​បុរស​ម្នាក់​ដែលមាន​វ័យ​ជាង ៤០​ឆ្នាំ និង​មាន មុខរបរ​ជា​អ្នកធ្វើ​ជាង​ជួសជុល​កង្ហារ និង​ឆ្នាំងបាយ​។​

​ក្រោយ​កើតហេតុ​ខាងលើ សមត្ថកិច្ច​បាន​រាយការណ៍​ទៅខាង​ជំនាញ​ពិនិត្យ​កោសល្យវិច័យ នៅ​មិនទាន់បាន​បញ្ជាក់ថា ជនរងគ្រោះ​ស្លាប់​ដោយសារ​អ្វី​ឲ្យ​ពិតប្រាកដ​នោះទេ​៕ ដោយ​៖​សា មេ​ត​

spot_img
×