Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ដល់ជូន​ពូជស្រូវ ពូជ​បន្លែ​ដល់​ប្រជាពលរដ្ឋ​ខេត្តព្រៃវែង ដើម្បី ចាប់ផ្ដើម​បង្កបង្កើនផល​ឡើងវិញ បន្ទាប់ពី​រងគ្រោះ​ទឹកជំនន់​

spot_img

​ព្រៃវែង​៖ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ការផ្ដល់ជូន​ពូជស្រូវ ពូជ​បន្លែ និង​អំណោយ​មួយចំនួនទៀត​នាពេលនេះ គឺជា​ដំណាក់កាល​អាទិភាព​ដើម្បី​ផ្ដល់​លទ្ធភាព​ជូន​បងប្អូន​ប្រជាពលរដ្ឋ​អាច​ចាប់ផ្ដើម​បង្កបង្កើនផល​ឡើងវិញ បន្ទាប់ពី​រាជរដ្ឋាភិបាល អាជ្ញាធរ​មូលដ្ឋាន​និង​ភាគី​ពាក់ព័ន្ធ​នឹង​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ពី​គ្រោះទឹកជំនន់​នាពេល​កន្លងមក​។​

សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ថ្លែង​បែបនេះ​ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះសួរសុខទុក្ខ ចែក​ស្រូវពូជ និង​អំណោយ​មួយចំនួនទៀត​ជូន​ប្រជាពលរដ្ឋ​មានការ​ខ្វះខាត​ក្នុង​ជីវភាព​ក្រោយ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​ចំនួន​៣៥០០​គ្រួសារ រៀបចំ​នៅ​សាលាខេត្ត​ព្រៃវែង​នៅ ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ​។

​លោក សួន ម៉ា​លីន អភិបាល​ស្ដីទី​នៃ​គណៈ​អភិបាលខេត្ត​ព្រៃវែង បានធ្វើ​របាយការណ៍​ជូន​សម្ដេច​ក្រឡាហោម ព្រមទាំង​គណៈអធិបតី​ថា ខេត្តព្រៃវែង បាន​ជួបប្រទះ​នូវ​ទឹកជំនន់​ទឹកភ្លៀង ចាប់ពី​ដើមខែ​តុលា​ឆ្នាំ​២០២០ ដែល​បានធ្វើឱ្យ​ខូចខាត​ផ្លូវ​ដែល​សាងសង់​ដោយ​មូលនិធិ​ឃុំ​សរុប​ជាង​៧​ម៉ឺន​៧​ពាន់​ម៉ែត្រ​, ទំនប់​ប្រឡាយ​១៥០​ម៉ែត្រ​, ប្រព័ន្ធ​លូ​៦៥​កន្លែង និង​បាន​ប៉ះពាល់​ផ្ទៃដី​ដាំ​ដុះ​ស្រូវ​ចំនួន​៧​ក្រុង​ស្រុក​។​

​លោក​បន្តថា​ផល​ស្រូវ​ដែល​ប៉ះពាល់​សរុប​មាន​៥,៦៦៨​ហិកតា ខូចខាត​ចំនួន ៣,៥០០​ហិកតា ស្មើនឹង ៣,៥០០​គ្រួសារ ក្នុងនោះ​ស្រុក​បាភ្នំ​ចំនួន​៦២៦​ហិកតា​, ស្រុក​កំពង់ត្របែក​ចំនួន ៧៣៦​ហិកតា​, ស្រុក​មេសាង​ចំនួន​៣៧៦​ហិកតា​,​ស្រុក​ពាម​រក៍​ចំនួន​៤៦៥​ហិកតា​, ស្រុក​ព្រះស្តេច​ចំនួន​៥៧៦​ហិកតា​, ក្រុង​ព្រៃវែង​ចំនួន​៣៦០​ហិកតា និង​ស្រុក​ពោធិ៍​រៀង​ចំនួន ៣៦១​ហិកតា​។​

​សម្ដេច​បាន​មានប្រសាសន៍ថា ប​ច្ច​ប្បន្ន​នេះ ខេត្តព្រៃវែង​បាន​ឈរ​ជា​ខេត្ត​ធ្វើ​ស្រូវ​បាន​ច្រើនជាងគេ គឺ​ច្រើនជាង​ខេត្តបាត់ដំបង​ទៅទៀត អាស្រ័យ​ដោយមាន​ប្រព័ន្ធ​ធា​រាស្ត្រ កសិករ​កាន់តែច្រើន​បាន​ងាក​មក​ធ្វើស្រែ​ដោយ​ប្រើប្រាស់​គ្រឿងចក្រ និង​គួប​ផ្សុំ​តម្លៃ​កសិផល​លក់បាន​ក្នុងតម្លៃ​សមរម្យ​។ សម្ដេច​បាន​មានប្រសាសន៍ថា​ខេត្តព្រៃវែង​ធ្វើស្រែ​បាន​ច្រើន ប៉ុន្តែ​មាន​កសិករ​ធ្វើស្រែ​តិចជាង​មុន គឺ​អាស្រ័យ​ដោយ​ការផ្លាស់ប្ដូរ​ពី​កសិកម្ម​បែប​ប្រពៃណី មកជា​កសិកម្ម​បែប​ទំនើប​។​

​នៅ​ក្នុងឱកាស​សំណេះសំណាល​នោះដែរ សម្ដេច​ក្រឡាហោម​បាន​សង្កត់ធ្ងន់​ជូន​ប្រជាពលរដ្ឋ​ថា របៀបរបប​ធ្វើ​ការងារ​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ប្រជាពលរដ្ឋ​បាន​បោះឆ្នោត​គាំទ្រ​ជា​បន្តបន្ទាប់​មកនេះ គឺ​ការបែងចែក​មន្ត្រី​ចុះ​ទៅតាម​មូលដ្ឋាន ដើម្បី​តាមដាន​តម្រូវការ ក្ដីកង្វល់ និង​សំណូមពរ​នានា​របស់​ប្រជាពលរដ្ឋ ហើយ​រួម​សហការគ្នា​ពី​តាំង​ថ្នាក់ក្រោម​រហូតដល់​ថ្នាក់លើ ដើម្បី​មាន​វិធានការ​ដោះស្រាយ​ឱ្យបាន​ឆាប់រហ័ស​បំផុត ដោយ​ប្រកាន់​ប្រពៃណី​រួមសុខ​រួមទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ​។​

​នៅក្នុង​ឱកាស​នោះដែរ សម្ដេច​ក្រឡាហោម​ឧបនាយករដ្ឋមន្ត្រី ក៏បាន​ជម្រាបជូន​ប្រជាពលរដ្ឋ​អំពី​ស្ថានភាព​ជំងឺ​កូ​វីដ​១៩ ដោយ​សម្ដេច​បាន​សម្ដែង​ក្ដី​សង្ឃឹមថា រដ្ឋបាល​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​នឹង​បន្ត​បង្កើន​ការប្រុងប្រយ័ត្ន និង​អនុត្ត​វិធានការ​នានា​របស់​ក្រសួងសុខាភិបាល​។ សម្ដេច​ក៏​អំពាវនាវ​ប្រជាពលរដ្ឋ បន្ត​ចូលរួម​អប់រំ​កូនចៅ សមាជិកគ្រួសារ ចៀស​ឆ្ងាយ​ពី​គ្រឿងញៀន និង​ចូលរួម​រាយការណ៍​ករណី​គ្រឿងញៀន​ទៅ​សមត្ថកិច្ច ហើយ​អាជ្ញាធរ និង​សមត្ថកិច្ច​ក៏ត្រូវ​ចាត់វិធានការ​ច្បាប់​ឱ្យបាន​តឹងរឹង​បំផុត​។

​ក្នុងនាម​រាជរដ្ឋាភិបាល និង​ក្នុងនាម​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្តព្រៃវែង សម្ដេច​ក្រឡាហោម បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​ថ្នាក់ដឹកនាំ​ក្រុមការងារ និង​អាជ្ញាធរ​គ្រប់​លំ​បាប់​ថ្នាក់​ដែល​បានរួម​សា​ហ​ការជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​បាន​ទាន់ពេល និង​បាន​អំពាវនាវ​ប្រជាពលរដ្ឋ​ខិតខំ​កសាង​ជីវភាព​គ្រួសារ​ឱ្យបាន​ប្រសើរ ដើម្បី​ចូលរួម​លើកកម្ពស់​សេដ្ឋកិច្ចសង្គម និង​ប្រទេសជាតិ​។​

​សូមបញ្ជាក់ថា អំណោយ​ដែល​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានផ្ដល់​ជូន​ប្រជាពលរដ្ឋ​ចំនួន​៣៥០០​គ្រួសារ នាឱកាស​នោះ រួមមាន​ស្រូវពូជ​១០០​គីឡូក្រាម​, គ្រាប់ពូជ​បន្លែ​៤​មុខ មាន​ស្ពៃ​ពីរ​មុខ ត្រប់ និង​ត្រកួន ព្រមទាំង​ឃី​ត​មួយកញ្ចប់ មាន​សម្ភារៈប្រើប្រាស់ និង​គ្រឿង​បរិភោគ រួមទាំង​ថវិកា​មួយចំនួនទៀត​ដែរ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×