Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងត្បូងបានចំណាយប្រាក់ 2,6 លានដុល្លារ ដើម្បីនាំគណៈប្រតិភូកូរ៉េខាងជើងចូលរួមក្នុងកីឡាអូឡាំពិក

spot_img

រដ្ឋាភិបាលកូរ៉េខាងត្បូង បានអនុម័តការចំណាយប្រាក់ 2,6 លានដុល្លារ ដើម្បីរ៉ាប់រងលើការចំណាយលើការធ្វើដំណើរ និងការស្នាក់ នៅសម្រាប់គណៈប្រតិភូកូរ៉េខាងជើងនៅរដូវរងារអូឡាំពិក។

ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងនៅថ្ងៃ ១៤ ខែកុម្ភៈ បានប្រកាសថា ទីក្រុងសេអ៊ូលបានអនុម័តការចំណាយ 2,6 លានដុល្លារសម្រាប់ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូកូរ៉េខាងជើងមកកាន់កីឡាអូឡាំពិក Pyeongchang ។ Yonhap រាយការណ៍ថា ប្រាក់នេះរួមបញ្ចូលទាំងការចំណាយលើការធ្វើដំណើរអាហារនិងកន្លែងស្នាក់នៅសម្រាប់អ្នកគាំទ្រ 229 នាក់ ក្រុមការងារតេក្វាន់ដូនិងមនុស្ស 140 នាក់នៅក្នុងក្រុមសិល្បៈ។

ការចំណាយរបស់អត្តពលិកកូរ៉េចំនួន 22 នាក់នឹងត្រូវបានចំណាយដោយគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ។ រដ្ឋាភិបាលកូរ៉េខាងត្បូងបាននិយាយថាដំណើរទស្សនកិច្ចនេះមិនមែនរំលោភលើការដាក់ទណ្ឌកម្មនោះទេហើយបានបញ្ជាក់ថាលុយទាំងនោះនឹងត្រូវបង់ដោយផ្ទាល់ទៅកាន់អ្នកផ្តល់សេវាកម្មពុំផ្តល់ឲ្យទៅមន្ត្រីរដ្ឋាភិបាលកូរ៉េខាងជើងនោះ។

រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង មីង ហ្គីយ៉ុន បានសង្កត់ធ្ងន់ថា “ការមកដល់នៃគណៈប្រតិភូកូរ៉េខាងជើងនៅ Pyong Chang បានបង្កើតនូវកម្លាំងជំរុញដ៏សំខាន់មួយសម្រាប់ការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងអន្តរកូរ៉េនិងធានាសន្តិភាពនៅលើឧបទ្វីបកូរ៉េ” ។

លោកគីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បានធ្វើកាយវិការការទូតគួរឱ្យកត់សម្គាល់នៅពេលដែលប្រទេសកូរ៉េខាងត្បូងបានរៀបចំការប្រកួតកីឡាអូឡាំពិករដូវរងា Pyeongchang ។ លោកបានបញ្ជូនគណៈប្រតិភូអ្នកការទូតដែលដឹកនាំដោយលោក គីម យ៉ុងណាម ប្រធានរដ្ឋសភារួមទាំងប្អូនស្រី Kim Yo-jong ឱ្យទៅធ្វើទស្សនកិច្ចកូរ៉េខាងត្បូងចាប់ពីថ្ងៃទី 9 ដល់ថ្ងៃទី 11 ខែកុម្ភៈ។ គណៈប្រតិភូកូរ៉េបានចូលរួមពិធីបើកការប្រកួតកីឡាអូឡាំពិកដោយជួបជាមួយប្រធានាធិបតីនិងនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋកូរ៉េ។

លោក KIM JONG-UN បានផ្ញើលិខិតអញ្ជើញទៅប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in ដើម្បីធ្វើទស្សនកិច្ចនៅប្រទេសកូរ៉េ។ លោកស្រីKIM JO-JONG គឺជាសមាជិកដំបូងគេនៃក្រុមគ្រួសារត្រកូល Kim ដែលបានមកកូរ៉េខាងត្បូងតាំងពីចុងបញ្ចប់នៃសង្គ្រាមក្នុងឆ្នាំ 1953 ។ លោក Moon មិនបានឆ្លើយតបភ្លាមៗចំពោះសំណើនោះទេដោយអះអាងថាគាត់នៅតែត្រូវការ “លក្ខខណ្ឌសមស្រប” ៕ សូយន

spot_img
×