Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចព្រះ​មហាក្សត្រី មាន​ព្រះបន្ទូល​ថា មិត្តភាព​កម្ពុជា​និង​ចិន ត្រូវបាន​កសាង​ស្ថាបនា ដោយ​សម្តេចព្រះ​បរម​រតន​កោដ្ឋ​និង​ថ្នាក់ដឹកនាំ​ច​ន​ជំនាន់​មុន​

spot_img

​ភ្នំពេញ​៖ សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះអង្គ​សព្វព្រះរាជហឫទ័យ​ស្តេច​ប្រោស​ព្រះ​បរម​រាជានុញ្ញាត​ព្រះរាជទាន​ជូន ឯកឧត្តម Wang WenTian ឯកអគ្គរដ្ឋទូត វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកជំទាវ ដឹកនាំ​ប្រតិភូ អញ្ជើញ​ចូល​ក្រាបថ្វាយបង្គំ​គាល់ ដើម្បី​ថ្វាយព្រះពរ ក្នុងឱកាស​ដ៏​វិសេសវិសាល​ដែល ព្រះអង្គ ទទួលបាន​គ្រឿង​ឥស្សរិយយស «​មិត្តភាព នៃ​សាធរ​ណ​រដ្ឋ​ប្រជាមានិត​ចិន​» នា​ព្រះរាជដំណាក់​គន្ធ​បុ​ផ្ផា ព្រះបរមរាជវាំង​នា​វេលា​ព្រឹក​ថ្ងៃទី​១២ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០២០​។​

ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​បានចេញ​ប្រកាស​ព័ត៌មាន​ថា ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​និង​លោកជំទាវ បាន​អញ្ជើញ​ចូល​ក្រាបថ្វាយបង្គំ​គាល់ និង​ថ្វាយព្រះពរ​សម្ដេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល ក្នុង​ព្រះបរមរាជវាំង ស្ថិតក្នុង​ឱកាស​ដែល​ព្រះអង្គ​ទ្រង់​ទទួលបាន​នូវ​គ្រឿង​ឥស្សរិយយស មិត្តភាព នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​នា​ថ្ងៃទី​១២ ខែវិច្ឆិកា ។ លោកស្រី Zuo Wenxing ទីប្រឹក្សា​កិច្ចការ​នយោបាយ​នៃ​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា និង​មន្ត្រី​ទូត​ជាច្រើនរូប​ទៀត​មាន​វត្តមាន​ក្នុង​ពិធី​ខាងលើ​។​

​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​ចិន​មានប្រសាសន៍ថា លោក​សូម​តំណាង​ឲ្យ​មន្ត្រី​គ្រប់រូប​នៃ​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា ថ្វាយព្រះពរ​ដល់​សម្ដេច​ព្រះមហាក្សត្រី​ក្នុងឱកាស​ដែល​ព្រះអង្គ​ទ្រង់​ទទួលបាន​គ្រឿង​ឥស្សរិយយស មិត្តភាព នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។ អស់​រយៈពេល​ជាង​កន្លះ​សតវត្សរ៍​មកហើយ ដែល​ព្រះអង្គ​តែង​ស្តេចយាង​ជាមួយ​ព្រះរាជដំណើរ​ព្រះករុណា ព្រះបាទ​សម្ដេចព្រះ​នរោត្តម សីហនុ “​ព្រះ​បរម​រតន​កោដ្ឋ​” ដែល​ព្រះអង្គ​ទាំង​ទ្វេ​ស្តេចយាង​រួមចំណែក​ក្នុង​ព្រះរាជកិច្ច​ជា​ប្រវត្តិសាស្ត្រ ក្នុងការ​អភិវឌ្ឍន៍​ទំនាក់ទំនង​មិត្តភាព​ប្រពៃណី​រវាង​ចិន​និង​កម្ពុជា ព្រះអង្គ​ទាំង​ទ្វេ​តែង​ទទួលបាន​ការគោរព​និង​ស្រឡាញ់​យ៉ាង​ជ្រាលជ្រៅ​បំផុត​ពី​ប្រជាជន​ចិន​គ្រប់រូប គ្រឿង​ឥស្សរិយយស​ដែល​ព្រះអង្គ​ទទួលបាន​ពិតជា​សាក​សមជា​មួយ​ព្រះកិត្តិនាម​ដ៏​ថ្លៃថ្លា​របស់​ព្រះអង្គ​។ គ្រឿង​ឥស្សរិយយស​នេះ បាន​បង្កប់​នូវ​មនោសញ្ចេតនា​ដ៏​សែន​ជ្រាលជ្រៅ​បំផុត​របស់​ប្រជាជន​ចិន ថ្វាយ​ចំពោះ​ព្រះអង្គ​និង​ជូន​ចំពោះ​ប្រជាជន​កម្ពុជា នឹង​ត្រូវបាន​កត់ត្រា​ក្នុង​សៀវភៅ​ប្រវត្តិសាស្ត្រ​មិត្តភាព​ចិន​និង​កម្ពុជា​ជា​រៀងរហូត​។​

​សម្ដេចព្រះ​មហាក្សត្រី បាន​ថ្លែងអំណរគុណ​ដល់​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​ចិន ដែល​បាន​ចូល​ក្រាបថ្វាយបង្គំ​គាល់​និង​ពាក្យពេចន៍​ជូនពរ ព្រះអង្គ​មាន​ព្រះបន្ទូល​ថា មិត្តភាព​កម្ពុជា​និង​ចិន​ត្រូវបាន​កសាង​ស្ថាបនា​និង​បីបាច់​ថែរក្សា​ដោយផ្ទាល់​និង​យកចិត្តទុកដាក់​បំផុត​ដោយ​សម្តេចព្រះ​បរម​រតន​កោដ្ឋ​និង​ថ្នាក់ដឹកនាំ​ចិន​ជំនាន់​មុន ព្រះអង្គ​មាន​ក្តី​សោមនស្ស​រីករាយ​ជា​ពន់ពេក​ដែល​បាន​ចូលរួម​ជា​សក្ខីភាព​និង​រួមចំណែក​ដោយផ្ទាល់​។ ឯកឧត្តម​ប្រធានាធិបតី​ចិន Xi Jinping បាន​បំពាក់​គ្រឿង​ឥស្សរិយយស​មិត្តភាព​ដោយផ្ទាល់​ថ្វាយ​ដល់​ព្រះអង្គ ពិត​ជាមាន​ក្តីរំភើប​ក្នុង​ព្រះ​ហឫទ័យ​ជា​ពន់ពេក​និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ផងដែរ​។ ព្រះអង្គ​មាន​ព្រះបន្ទូល​បន្តទៀតថា ព្រះ​កិត្តិយស​ដ៏​ឧត្តុង្គឧត្តម​នេះ​មិន​ត្រឹមតែ​ជា​របស់​ព្រះអង្គ​ប៉ុណ្ណោះ​ទេ ក៏​ជា​កិត្តិយស​របស់​ប្រជាជន​កម្ពុជា​គ្រប់រូប​ផងដែរ​។​

​មុននឹង​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​ចិន​ចូល​ក្រាបថ្វាយបង្គំ​គាល់ លោក​ក៏បាន​អញ្ជើញ​ថ្វាយ​កម្រងផ្កា​ដល់​ព្រះ​បរម​រូប​ព្រះ​បរម​រតន​កោដ្ឋ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×