Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី ៣៧ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ ក្រោម​ប្រធានបទ “​ភាព​ស្អិតរ​មួ​ត និង ការឆ្លើយតប​នៃ​អាស៊ាន​

spot_img

​ភ្នំពេញ​៖ ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី ៣៧ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ ក្រោម​ប្រធានបទ “​ភាព​ស្អិតរ​មួ​ត និង ការឆ្លើយតប​នៃ​អាស៊ាន​”​ថ្ងៃទី ១២- ១៥ ខែ វិច្ឆិកា ឆ្នាំ ២០២០ ។​

​ក្នុងនាម​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា ណា​ចក្រ​កម្ពុជា ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បាន​ដឹកនាំ​គណៈប្រតិភូ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី ៣៧ និង​កិច្ច ប្រជុំ​កំពូល​ពាក់ព័ន្ធ ដែល​ប្រព្រឹត្តិ​ទៅ​ចាប់ពី​ថ្ងៃទី ១២ ដល់​ថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០២០ ក្រោម​ប្រធានបទ ភាព​ស្អិតរ​មួ​ត និង ការឆ្លើយតប​នៃ​អាស៊ាន តាម​ប្រព័ន្ធ​វីដេអូ នៅ​ទីស្តីការក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។​

​ក្រោម​ប្រធានបទ ភាព​ស្អិតរ​មួ​ត និង ការឆ្លើយតប​នៃ​អាស៊ាន​, កិច្ចប្រជុំ​កំពូល​នេះ ត្រូវបាន​រៀបចំឡើង​ដោយ ផ្តោត​ការពិភាក្សា​ទៅលើ​ផលប៉ះពាល់​ទៅលើ​វិស័យ​សុខភាព​សាធារណៈ និង​សង្គម​-​សេដ្ឋកិច្ច​របស់​ប្រទេស​នៅក្នុង​តំបន់ ដែល​បណ្តាលមកពី​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ កូ​រឹដ​-១៩ សង្គម , ការកំណត់​ទិសដៅ​បន្ទាប់​ក្នុងការ​ស្តារ និង រក្សា​ស្ថិរភាព -​សេដ្ឋកិច្ច​របស់​ប្រទេស​ជា​សមាជិក និង​តំបន់ នៅពេលដែល​វិបត្តិ​នេះ ត្រូវ​បញ្ចប់ ។ កិច្ចប្រជុំ​កំពូល​នេះ ក៏​ជា​វេទិកា​ដ៏​សំខាន់ សម្រាប់​ថ្នាក់ដឹកនាំ​អាស៊ាន និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ធ្វើការ​ផ្លាស់ប្តូរ​យោបល់ និង​ផ្តល់​ជា​ធាតុ​ចូល ក្នុងការ​ដោះស្រាយ​លើ​បញ្ហាសំខាន់ៗ នៅក្នុង​តំបន់ និង សកល ព្រមទាំង​ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត លើ​ចំពោះ​គំនិត​ផ្តួចផ្តើម​ដែល​បាន​បង្កើត​ថ្មី និង​ដែលមាន​ស្រាប់ ក្នុងន័យ​ពើង​ស្មារតី​ពហុភាគី​និយម និង​ការរក្សាបាន​នូវ​អ​ព្យា​ក្រឹត្យ​ភាព​របស់​អាស៊ាន ។​

​នា​ព្រឹក​ថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០២០ នេះ​, នៅក្នុង​ពិធី​បើក​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក ទី ៣៧ ឯកឧត្តម ង្វៀន សួន​ហ្វុ​ក នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម , បានបង្ហាញ ពី​គោលជំហរ​របស់​ប្រទេស​វៀតណាម​ក្នុងការ​ពង្រឹង ប្រសិទ្ធភាព​ស្ថាប័ន​, ការប្រយុទ្ធ​ប្រឆាំងនឹង​ការ​រាតត្បាត​នៃ​ជំងឺ​កូ​រឹដ​-១៩ , ការស្តារ និង​ងើបឡើង វិញ​នៃ​សង្គម​-​សេដ្ឋកិច្ច និង​បាន​អំពាវនាវ​ឱ្យ​ប្រទេស​អាស៊ាន​ទាំងអស់​ប្រកាន់ខ្ជាប់​នូវ​ការរក្សាបាន​នូវ​ម​ជ្យ​ភាព និង សាមគ្គីភាព​របស់​អាស៊ាន ព្រមទាំង គ​ល្យ​ភាព​របស់​អាស៊ាន នៅ​ចំពោះមុខ​ការប្រកួតប្រជែង​ភូមិសាស្ត្រ​នយោបាយ​រវាង​មហាអំណាច​នៅក្នុង​តំបន់ ។​

​ពាក់ព័ន្ធ​ទៅនឹង​ជំងឺ​កូ​វី​២១៩, ឯកឧត្តម តេ​ត្រូ អ៊ែ​ក​ហា​នូ ហ្គូ​ប្រេ​យ៉េ​ស​ស៊ុ​ស អគ្គនាយក​នៃ​អង្គការ​សុខភាព​ពិភពលោក បានធ្វើ​បទ​បង្ហាញ​ខ្លី​ស្តីពី​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ និង​បាន​បញ្ជាក់ថា​ជំងឺ​កូ​វីដ​-១៩ មិនទាន់មាន​ភាព​ថម​ថយ​នៅឡើយ​ទេ ដែល​នេះ​ទាមទារ​ឱ្យ​យើងទាំងអស់គ្នា​ត្រូវ​រក្សា​ការប្រុងប្រយ័ត្ន​ខ្ពស់ ព្រមទាំង​ចូលរួម​យ៉ាងសកម្ម ជាមួយគ្នា​ក្នុងការ​ស្វែងរក​នូ​វយ​ន្ត​ការ និង​ឧបករណ៍​ថ្មី ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រាតត្បាត​នេះ ក៏ដូចជា​ការស្តារ​សង្គម​សេដ្ឋកិច្ច​ឡើងវិញ ក្រោយពី​វិបត្តិ​នៃ​ជំងឺ​នេះ ។​

​ក្នុងនាម​ព្រះរាជាណាចក្រ​កម្ពុជា ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន បាន​ចូលរួម​បទ​អន្តរាគមន៍ ដោយ​ផ្តោតជាសំខាន់​ទៅលើ​ការប្តេជ្ញាចិត្ត​ដ៏​មុតមាំ និង ការសន្យា​របស់​កម្ពុជា​ទៅលើ​ចក្ខុវិស័យ​រួមគ្នា របស់​អាស៊ាន​ក្នុងទិសដៅ​សម្រេច​ឱ្យបាន​នូវ​សមាហរណកម្ម​រួម ប្រកបដោយ​ភាពរឹងមាំ និង​វិបុលភាព តាមរយៈ​កិច្ចសហប្រតិបត្តិការ សាមគ្គីភាព និង​ប្រកាន់ខ្ជាប់​នូវ​សេរីភាវូបនីយកម្ម​ពាណិជ្ជកម្ម និង​យន្តការ​ពហុភាគី​និយម ។​

​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៣៧ នេះ ក៏បាន​អនុម័ត​ដាក់ឱ្យ​ដំណើរការ​នូវ​របាយការណ៍ ស្តីពី​ការត្រួតពិនិត្យ​វាយតម្លៃ​ឡើងវិញ​ពាក់កណ្តាល​អាណត្តិ​លើ​ផែនការ​លម្អិត​នៃ​សហគមន៍​អាស៊ាន​ឆ្នាំ ២០២៥ ក្របខ័ណ្ឌ​ស្តារឡើងវិញ គ្រប់​ជ្រុងជ្រោយ​របស់​អាស៊ាន និង ស្តុក​បម្រុង បរិក្ខារ​ពេទ្យ​តំបន់​អាស៊ាន ។​

​កិច្ចប្រជុំ​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី ៣៧ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ បានចាប់ផ្តើម​ពីថ្ងៃ​ទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០២០ នឹង​បន្ត​កិច្ចពិភាក្សា​រហូតដល់​ថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០២០ ៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×