Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ផ្អាកសង្វៀន​ប្រដាល់​គុន​ខ្មែរទាំងអស់ ​ជា​បណ្ដោះអាសន្ន ដោយសារតែ​រឿង​កូ​វីដ ១៩

spot_img

​ភ្នំពេញ​៖​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​ប្រកាស​ពន្យារ​ព្រឹត្តិការណ៍ ការប្រកួត​កីឡាប្រដាល់​គុន​ខ្មែរ ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០២០​ ដែល​នឹង​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃទី​១៦​ ដល់​ថ្ងៃទី​២០​ខែវិច្ឆិកា​ឆ្នាំ​២០២០​នោះ លើក​ទៅ​ពេលខាងមុខ និង​សូម​រង់ចាំ​ទទួល​ព័ត៌មាន​ថ្មី​នៅពេល​ក្រោយ ។​

​ការប្រកួត​នឹង​លើក​ទៅ​ពេលខាងមុខ​នេះ ដោយ​យោងតាម​លិខិត​លេខ ២២៣ សខល ចុះ​ថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ​២០២០ របស់​គណៈកម្មការ​អន្តរក្រសួង ដើម្បីប្រយុទ្ធ​និង​ជំងឺ​កូ​វីដ​-១៩ (Covid-19) និង​លិខិត​លេខ ៦៣ អយក .​សជណ ចុះ​ថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ​២០២០ របស់​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន​និង​កីឡា ស្តីពី​ការផ្អាក​ការលេង​កីឡា ឬ​ការហាត់​ប្រាណ​គ្រប់​ប្រភេទ​ដែលមាន​លក្ខណៈ​ប្រមូលផ្តុំ និង ការផ្អាក​ការចេញ​-​ចូលក្នុង​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ​ជា​បណ្តោះអាសន្ន ។​

​ជាមួយគ្នានេះដែរ គ្រប់​សង្វៀន​ប្រកួត​ប្រចាំ​សប្ដាហ៍​របស់​ស្ថានីយ៍ទូរទស្សន៍​នានា ក៏ត្រូវ​បាន​ផ្អាក​ជា​បណ្ដោះអាសន្ន​ដែរ ដោយសារតែ​រឿង​កូ​វីដ ១៩ ៕ដោយ៖បញ្ញាស័ក្តិ

spot_img
×