Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូន​ជនសង្ស័យ​ពីរ​នាក់ ជាប់ចោទ​ពីបទ​កាច់ក​ម៉ូតូ និង​ទទួល​ទិញ​ផល​ចោរកម្ម ទៅ​សាលាដំបូង​

spot_img

បន្ទាយមានជ័យ ៖ ការិយាល័យ​ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ ខេត្ត​បញ្ជូន ជនសង្ស័យ​ពីរ​នាក់​ជាប់ចោទ​ពីបទ​កាច់ក​ម៉ូតូ និង​ទទួល​ទិញ​ផល​ចោរកម្ម​ទៅ​សាលាដំបូង ចំណែក​ជនសង្ស័យ​ពីរ​នាក់​ទៀត ដែល​កំពុង​រត់គេចខ្លួន​ត្រូវ​សមត្ថកិច្ច​ស្រាវជ្រាវ​តាម​ចាប់​។​

យោងតាម​ពាក្យបណ្ដឹង​ចុះ​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២០ របស់​ជនរងគ្រោះ​ឈ្មោះ អេង បៀក​នី ភេទ​ស្រី អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ក្បាលស្ពាន​២ សង្កាត់​/​ក្រុង​ប៉ោយប៉ែត ខេត្ត ប​/​ជ និង​ពាក្យបណ្ដឹង​ឈ្មោះ លន់ ម៉េង​ទ្រី ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​មិត្តភាព សង្កាត់​/​ក្រុង​ប៉ោយប៉ែត ស្ដីពី​ករណី​បាត់​ម៉ូតូ កាលពី​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ចំណុច​មុខ​សណ្ឋាគារ ហាក់​ហួត និង​ចំណុច​មុខ​កាស៊ីណូ​នាគ​ទិព្វ ក្នុង​ក្រុង​ប៉ោយប៉ែត ។​

​ក្រោយពី​បានទទួល​ពាក្យបណ្ដឹង​រួច លោក វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ មូលដ្ឋាន​កងរាជអាវុធហត្ថ ក្រុង បាន​ដឹកនាំ​កម្លាំង​ចុះ​ធ្វើការ​ស្រាវជ្រាវ​រហូតរ​ក​ឃើញ​ជនសង្ស័យ​កំពុង​ជិះ​ម៉ូតូ​ចំនួន​២​គ្រឿង មាន​គ្នា​០៣​នាក់ ពេលនោះ​កម្លាំង​ធ្វើការ​ឃាត់ខ្លួន​បាន​១​នាក់​ឈ្មោះ សារុន សា​រិ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់​ភូមិ​មិត្តភាព សង្កាត់​/​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅ​ចំណុច​វត្ត​ថ្មី ស្ថិតក្នុង​ភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់​/​ក្រុង​ប៉ោយប៉ែត ព្រមទាំង​ដកហូត​បាន​ម៉ូតូ​០២​គ្រឿង ដែល​ពួកគេ​ជិ​:​ធ្វើ​សកម្មភាព​០១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម និង​០១​គ្រឿង​ទៀត​ម៉ាក​ហុងដា​ស្យូ​ម័​រអិច ពណ៌​ឈាមជ្រូក លាយ​ខ្មៅ ផលិត​ឆ្នាំ​២០១៨ ពាក់​ផ្លាកលេខ ប​/​ជ 1R-4165 ដែលជា​របស់​ជនរងគ្រោះ​ឈ្មោះ អេង បៀក​នី ចំណែក​ជនសង្ស័យ​០២​នាក់​ទៀត​បាន​រត់គេច​ខ្លួន​បាត់​។​

លោក វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ បានឱ្យដឹងថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន ត្រូវ​នាំមក​មូលដ្ឋាន​កងរាជអាវុធហត្ថ ក្រុង​ដើម្បី​សាកសួរ​ចម្លើយ​។ ក្រោយពី​សួរនាំ​រួច កម្លាំង​បាន​បន្ត​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ទៀត​ឈ្មោះ ជួង តុល ហៅ​តា​កាហ្វេ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ព្រិច សង្កាត់​/​ក្រុង​ប៉ោយប៉ែត ដែលជា​អ្នក់ទទួល​ទិញ​ផល​ចោរកម្ម និង​ដកហូត​ម៉ូតូ​១​គ្រឿង ដែល​ទិញ​ពី​ជនសង្ស័យ​ខាងលើ ម៉ាក​ហុងដា​ស្គុ​ប​ពី ពណ៌​ឈាមជ្រូក ផ​លលិត​ឆ្នាំ​២០១២ គ្មាន​ស្លាក​លេខ ដែលមាន​ក្នុង​ពាក្យបណ្ដឹង​របស់​ជនរ​ង​គ្រោះ​ឈ្មោះ លន់ ម៉េង​ទ្រី ។​

ជនសង្ស័យ​ឈ្មោះ សារុន សា​រិ បាន​ឆ្លើយ​សារភាពថា ពួកគេ​តែងតែ​ធ្វើ​សកម្មភាព​លួច​កាច់​សោ​ម៉ូតូ ក្នុង​ក្រុង​ប៉ោយប៉ែត​ជា​ញឹកញាប់ ហើយ​ទៅ​លក់​ឱ្យឈ្មោះ ជួង តុល ដែលជា​អ្នកទទួល​ទិញ ក្រោយពី​បាន​ម្លើ​យ​សារភាព និង​មាន​វត្ថុតាង ទើប​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ ក្រុង​កសាង​សំណុំរឿង​បញ្ជូនមក​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ចាត់ការ​បន្ត​។ បច្ចុប្បន្ន​ជនសង្ស័យ រួមទាំង​វត្ថុតាង​ម៉ូតូ​ហុងដា​ឌ្រី​ម​ដែលជា​មធ្យោបាយ​ប្រព្រឹត្ត​បទល្មើស ត្រូវបាន​កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ អ​.​ហ ខេត្ត​បញ្ជូនទៅ​សាលាដំបូង​ចាត់ការ​តាម​នីតិវិធី ចំណែក​ម៉ូតូ​របស់​ម្ចាស់​បណ្ដឹង​ទាំងពីរ​ត្រូវបាន​ប្រគល់ឱ្យ​វិញ​ហើយ រីឯ​ជនសង្ស័យ​២​នាក់​ដែល​រត់គេចខ្លួន សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​បន្ត​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×