Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងសុខាភិបាល ស្នើឱ្យ​ពង្រឹង​ការគ្រប់គ្រង​សន្ដិសុខ សណ្ដាប់ធ្នាប់ និង​តាមដាន​បុគ្គល​ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​មូលដ្ឋាន​

spot_img

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល​ថ្ងៃ​ព្រហស្បតិ៍ ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២០ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​ជា​ប្រធាន គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ បានចេញ​លិខិត​មួយច្បាប់​ជម្រាបជូន​ឯកឧត្តម លោកជំទាវ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី -​ខេត្ត​ទាំង ២៥​ក្នុងការ​ពង្រឹង​ការងារ​គ្រប់គ្រង រួមទាំង​សន្តិសុខ​សណ្តាប់ធ្នាប់ និង​តាមដាន​បុគ្គល​ក្នុងការ​អនុវត្ត​វិធានការ សំខាន់ៗ​នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​១៤​ថ្ងៃ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជ​ដោយយោង ការណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងការ​គ្រប់គ្រង​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក​ឲ្យ​បាន​ត្រឹមត្រូវ​។​

ក្រសួងសុខាភិបាល សូម​ជម្រាបជូន ឯកឧត្តម លោកជំទាវ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​-​ខេត្ត​ទាំងអស់ ជ្រាបថា ក្នុងពេល​កន្លងមកនេះ ការងារ​ទប់ស្កាត់ ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ មាន​លទ្ធផល​ល្អប្រសើរ​គួរ​ជាទី​មោទនៈ​។
​លោក​ម៉ម​ប៊ុនហេង​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​ថ្លែងថា​ក្នុងនាម​ក្រសួងសុខាភិបាល និង​ខ្លួន ខ្ញុំ​ផ្ទាល់ ខ្ញុំ​សូម​សំដែង​នូវ​ការកោតសរសើរ​ដល់​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​ទាំងអស់ ដែល​កន្លងមក​បាន​ខិតខំ​បំពេញ ភារកិច្ច និង​កិច្ចសហការ​បានល្អ ក្នុងការ​ទប់ស្កាត់​ការចម្លង​វីរុស​កូ​រីដ​-១៩ ដែល​រហូតមកដល់​ថ្ងៃនេះ មិនទាន់មាន​ការចម្លង​វីរុស​ដ៏​កាច​សាហាវ​នេះ​ចូលក្នុង​សហគមន៍​ណាមួយ​នៅឡើយ​ទេ​។​

​លោក​បន្តថា ទោះជា​យ៉ាងនេះ​ក្តី ពាក់ព័ន្ធ​ទៅ នឹង​ព្រឹត្តិការណ៍​០៣ វិច្ឆិកា នេះ ការធ្វើ​ច​ត្តា​ឡី​ស័ក​ឲ្យ​បាន​ហ្មត់ចត់​ត្រឹមត្រូវ គឺជា​គន្លឹះ​សំខាន់​សម្រាប់​កាត់​ផ្ដាច់ការ ចម្លង​វីរុស​កូ​រីដ​-១៩ ពី​បុគ្គល​ទៅ​បុគ្គល ពី​បុគ្គល​ទៅ​ក្រុមគ្រួសារ និង​ពី​បុគ្គល​ចម្លង​ចូលក្នុង​សហគមន៍​។ ដូច្នេះ ខ្ញុំ​សូម ឯកឧត្តម លោកជំទាវ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​-​ខេត្ត​ទាំងអស់ សូម​យកចិត្តទុកដាក់​ខ្ពស់ ជា​បន្តទៀត ក្នុងការ​ចាត់វិធានកា​រ​តាមដាន​ការអនុវត្ត​វិធានការ​សុខាភិបាល និង​ការពង្រឹង​វិធានការ​សំខាន់ៗ​នៃ ការធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ផ្ទះ តាម​សណ្ឋាគារ និង​តាម​ទីតាំង​មណ្ឌល​ច​ត្តា​ឡី​ស័ក​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់ ស្របតាម អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ ព្រះរាជាណាចក្រ​កម្ពុជា​។​

​ដើម្បី​ពង្រឹង​ការគ្រប់គ្រង​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក​ឲ្យ​បាន​ហ្មត់ចត់ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ឯកភាព​ប្រគល់ជូន​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ ឲ្យ​ទទួលខុសត្រូវ​តាមដាន និង​គ្រប់គ្រង​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម មូលដ្ឋាន​ក្រោម​ដែន​សមត្ថកិច្ច​របស់ខ្លួន ដោយ​ផ្អែកលើ​បទពិសោធន៍​ពី​ការគ្រប់គ្រង​ពលករ​ដែល​វិលត្រឡប់ មកពី​ប្រទេស​ថៃ កាលពី​ខែមេសា កន្លងទៅ ដោយ​ត្រូវ ៖

១. ចាត់​កម្លាំង​សមត្ថកិច្ច​ជួយ​ដល់​ការ​យាមកាម​ឲ្យ​បាន​ហ្មត់ចត់ ព្រមទាំង​តាមដាន​ការអនុវត្ត​ធ្វើ​ច​ត្តា​ឡី​ស័ក​របស់​បុគ្គល​នៅតាម​មណ្ឌល​ច​ត្តា​ឡី​ស័ក និង​នៅតាម​ផ្ទះ​ធ្វើ​ច​ត្តា​ឡី​ស័ក​ឲ្យ​បាន​ម៉ឺង​មាត់ ជាទីបំផុត​។​

២. ចាត់​កម្លាំង​សហការ​ជាមួយ​ក្រុមគ្រូពេទ្យ ក្នុងការ​ធ្វើការ​ស្រាវជ្រាវ​រក​អ្នក​ប៉ះពាល់​ជាមួយ​អ្នកជំងឺ​កូ​វីដ​-១៩ និង តាមដាន​ការអនុវត្ត​វិធានការ​សំខាន់ៗ​នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក និង​ធ្វើការ​ត្រួតពិនិត្យ​សុខភាព​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក​ឱ្យបាន​ទៀងទាត់ និង​ហ្មត់ចត់ ជាទីបំផុត​។​

៣. ម្យ៉ាងទៀត នៅតាម​សណ្ឋាគារ​ដែល​ទទួល​ធ្វើ​ច​ត្តា​ឡី​ស័ក ត្រូវ​ចាត់​ឲ្យ​មានការ​យាមកាម​ច្បាស់លាស់ ហើយ ម្ចាស់​សណ្ឋាគារ​ក៏ត្រូវ​ដាក់​អ្នកយាម និង​មានការ​ត្រួតពិនិត្យ​តាមដាន​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក ឱ្យបាន​ច្បាស់លាស់ មិន​អនុញ្ញាត​ឲ្យ​ចេញ​ដើរ​រហេតរហូត​ឡើយ​។​

៤. ក្នុងករណី​ដែល​ពិនិត្យ​ទៅ​ឃើញថា ការអនុវត្ត​ការធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​ផ្ទះ​មិនបាន​ត្រឹមត្រូវ ឬ​ប្រសិនបើ បុគ្គល​នោះ​មិនមាន​លទ្ធភាព​ក្នុងការ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ ឬ​នៅ​សណ្ឋាគារ ទៅតាម​ការកំណត់​រប​ស់​ក្រសួង សុខាភិបាល សូម​ចាត់​បញ្ជូន​អ្នក​ទាំង​នោះមក​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅក្នុង​មណ្ឌល​ច​ត្តា​ឡី​ស័ក​រដ្ឋ​ដែល​បានកំណត់ ដោយ​ក្រសួង​សុខា​ភិ​បា​លំ​ឱ្យបាន​ច្បាស់លាស់​។​

៥. ក្នុងករណី មាន​បុគ្គល​ណា​មិន​អនុវត្តតាម​វិធានការ​ច​ត្តា​ឡី​ស័ក​របស់​ក្រសួងសុខាភិបាល សមត្ថកិច្ច​គ្រប់​ជាន់ ថ្នាក់​សហការ​អនុវត្ត​ច្បាប់​ទៅតាម​បទដ្ឋាន​គតិយុត្ត​ដែលមាន​ជា​ធរមាន តាម​អនុក្រឹត្យ​លេខ ១២៩ អនក្រ​.​បក ចុះ​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៥ ស្តីពី​វិធានការ​សុខាភិបាល​ដើម្បី​ទប់ស្កាត់ និង​ឆ្លើយតប​ការឆ្លង​រាលដាល​ជា អន្តរជាតិ​នៃ​ជំងឺ​នៅតាម​ច្រកចេញ​-​ចូល និង​តម្រូវឱ្យ​អនុវត្ត​ការធ្វើ​ច​ត្តា​ឡី​ស័ក​សារ​ឡើងវិញ​ឲ្យ​គ្រប់​ចំនួន​១៤​ថ្ងៃ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×